វៀតណាមបិទបន្ថែម ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ បារ និងទីប្រជុំជនលើសពី៣០នាក់ដើម្បីទប់ទល់ Covid 19
- 2020-03-25 03:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមបិទបន្ថែម ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ បារ និងទីប្រជុំជនលើសពី៣០នាក់ដើម្បីទប់ទល់ Covid 19
គ្រប់មុខជំនួញទាំងអស់ដែលប្រកបរបរដូចជា សួនកម្សាន្ត បៀរហ្គាឌិន ក្លឹបហាត់ប្រាណ និងកន្លែងហូបចុកដែលអាចផ្ទុកមនុស្សលើសពី៣០នាក់ នៅទីក្រុងហូជីមិញទាំងអស់ នឹងត្រូវបិទទ្វារបណ្ដោះអាសន្នចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី២៤ ខែមីនានេះ។
ដើម្បីចូលរួមទប់ទល់នឹងវីរុស Covid 19 ដែលកំពុងតែរាតត្បាតនោះ រដ្ឋបាលទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី ២៤ ខែមីនា បានប្រកាសថា នឹងឲ្យផ្អាកជាបណ្ដោះអាសន្ននូវសេវាកម្មមួយចំនួន។
តាមនោះដែរ រដ្ឋបាលទីក្រុងខាងលើ តម្រូវឲ្យបិទនូវហាងដូចជា សួនកម្សាន្ត បៀរហ្គាឌិន ក្លឹបរាត្រី ហាងអាហារ (ដែលអាចផ្ទុកលើសពី៣០នាក់) ហាងបុកប៊ីយែរ ក្លឹបហាត់ប្រាណ និងហាងផាត់មុខធ្វើសក់ទាំងអស់ចាប់ពីម៉ោង ១៨ ថ្ងៃទី ២៤ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា។ សកម្មភាពនេះ គឺដើម្បីចូលរួមទប់ស្កាត់នឹងការរាលដាលនៃវីរុស Covid 19 ដែលធ្វើឲ្យប្រទេសមួយនេះ មានអ្នកឆ្លងជាង១០០នាក់ហើយ៕
អានបន្ត ថៃប្រើប្រាស់មនុស្សយន្ត Ninja ឲ្យទាក់ទងជាមួយអ្នកជំងឺ ចៀសវាងគ្រូពេទ្យឆ្លង Covid 19