ពាក្យ «កុំ» ទាំង ៨ ដែលស្រីៗត្រូវចាំបើមិនចង់ឈឺចាប់ខ្លាំងជាមួយស្នេហា
- 2020-03-24 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ «កុំ» ទាំង ៨ ដែលស្រីៗត្រូវចាំបើមិនចង់ឈឺចាប់ខ្លាំងជាមួយស្នេហា
ស្នេហាមានទាំងការឈឺចាប់ និងភាពរីករាយ តែគ្មាននរណាអាចជៀសផុតពីស្នេហាបានឡើយ។ ចឹងហើយតើត្រូវធ្វើយ៉ាងណាទើបអាចឆាប់បំភ្លេចការឈឺចាប់នោះបានលឿន? មិនថាអ្នកឈឺចាប់កម្រិតណាទេ អ្នកនៅតែអាចជៀសផុតពីភាពឈឺចាប់មួយនោះបានបើអ្នកកុំធ្វើរឿង ៨ យ៉ាងនេះ៖
កុំចំណាយពេលដ៏មានតម្លៃនៅពេលយប់ គិតរឿងអតីតកាល និងអ្វីដែលបានធ្វើជាមួយគេកន្លងមក ចូលគេងឲ្យបានលឿន ថែរក្សាសុខភាពនិងសម្រស់របស់អ្នក។ នៅពេលដែលអ្នកស្អាត អ្នកនឹងមានទំនុកចិត្តកាន់តែខ្លាំងពេលជួបសង្សារចាស់ដោយចៃដន្យ។
កុំព្យាយាមទាក់ទងអ្នកចាស់ នៅពេលដែលអ្នកព្យាយាមបំភ្លេចនរណាម្នាក់ អ្នកត្រូវតែនៅឲ្យឆ្ងាយ មិនត្រូវតាមដានគេទេ។ រៀនធ្វើជាអ្នកសម្រេចចិត្ត ទោះបីអ្នកមិនមែនជាអ្នកពូកែក៏ដោយ។ កុំឲ្យឱកាសអ្នកចាស់ចូលមកធ្វើឲ្យអ្នកឈឺចាប់ម្ដងទៀតឲ្យសោះ។
កុំធ្វើឲ្យខ្លួនឯងស្មុគស្មាញ ទៅក្រៅជួបមិត្តភក្តិ ធ្វើដំណើរកម្សាន្ត ទៅកន្លែងដែលអ្នកមិនធ្លាប់ទៅពីមុន ញ៉ាំម្ហូបដែលអ្នកចូលចិត្ត ប៉ុន្តែបើគ្មានពេលទេ ទៅមើលកុន ស្ដាប់ចម្រៀង...ធ្វើអ្វីដែលធ្វើឲ្យខ្លួនអ្នកសប្បាយចិត្ត។
កុំភ្លេចអានសៀវភៅរាល់ថ្ងៃ ស្អាតតែរូបរាងខាងក្រៅមិនគ្រប់គ្រាន់ទេ តែត្រូវតែស្អាតចេញពីចិត្តខាងក្នុង ។ ភាពស្រស់ស្អាតនៅខាងក្នុងនិងបង្កើនតម្លៃរបស់អ្នក។ ចំណេះដឹងជាអាវុធដែលនរណាៗក៏ចង់បាន។
កុំនិយាយអាក្រក់ពីអ្នកចាស់ ពេលបែកគ្នាហើយ ទោះបីមនុស្សម្នាក់នោះមិនល្អចំពោះអ្នកក៏ដោយ ក៏ប៉ុន្តែគេធ្លាប់ជាមនុស្សម្នាក់ដែលអ្នកស្រលាញ់បំផុត ជឿជាក់បំផុត ថែមទាំងផ្ញើក្ដីស្រលាញ់និងក្ដីសង្ឃឹមលើគេទៀតផង។ និយាយអាក្រក់ពីអ្នកចាស់បង្ហាញថាអ្នកធ្លាប់ស្រលាញ់មនុស្សខុស។
កុំព្យាយាមប្រកែកចំពោះអ្វីដែលកើតឡើងលើអ្នកទាំងពីរ រក្សាទុករឿងសប្បាយ បំភ្លេចចោលរឿងកើតទុក្ខ ចឹងហើយទើបអ្នកទាំងពីរសប្បាយចិត្តដូចគ្នា។
កុំរក្សាការចង់ចាំរវាងអ្នកនិងគេ អនុស្សាវរីយ៍គួរតែបោះចោលឲ្យអស់។ ឃើញពួកគេរាល់ថ្ងៃនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ។
កុំប្រញាប់រកអ្នកថ្មីមកជំនួសលឿនពេក បេះដូងមិនត្រូវប្រញាប់ពេកទេ ទុកពេលឲ្យវាបានសម្រាកខ្លះ។ រងចាំដល់អ្នកអាចត្រៀមខ្លួនទទួលអ្នកថ្មីបាន ត្រៀមខ្លួនឲ្យដូចកាលអ្នកមានស្នេហាលើកដំបូង។ ការប្រញាប់ខ្លាំងពេកនឹងធ្វើឲ្យអ្នកបាត់បង់តម្លៃខ្លួនឯង ហើយនឹងក្លាយជាមនុស្សគួរឲ្យអាណិតដោយសារស្នេហា៕
ចុចអាន៖ នៅ Single សិនទៅ! បើមិនទាន់ជួបបុរសដែលមាន ៨ ចំណុចនេះ