នៅ Single សិនទៅ! បើមិនទាន់ជួបបុរសដែលមាន ៨ ចំណុចនេះ
- 2019-03-11 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ Single សិនទៅ! បើមិនទាន់ជួបបុរសដែលមាន ៨ ចំណុចនេះ
មនុស្សស្រីមួយចំនួនសុខចិត្តជ្រើសយកស្នេហាជាជាងការនៅម្នាក់ឯង ទោះបីដឹងថាស្នេហានោះនៅ ចុងបញ្ចប់គង់តែបែកគ្នាក៏ដោយ ប៉ុន្តែដោយសារតែការខ្លាចភាពឯកការទើបជំរុញឲ្យពួកគេធ្វើបែបនេះ។ ស្រីៗទាំងឡាយត្រូវចាំ កុំពិបាកចិត្ត កុំក្រៀមក្រំ កុំភ័យខ្លាច បើអ្នកមិនទាន់ជួបមនុស្សប្រុសដែលមានលក្ខណៈដូចខាងក្រោមនេះសូមកុំទាន់មានស្នេហាឲ្យសោះ។ អ្នកនឹងទទួលបានសុភមង្គលពិតប្រាកដនៅពេលដែលជួបមនុស្សដែលច្បាស់លាស់ម្នាក់។
១. មនុស្សប្រុសដែលរក្សាពាក្យសន្យាខ្លួនឯង
អ្នកស័ក្ដិសមនៅជាមួយមនុស្សប្រុសដែលចេះរក្សាសន្យារបស់គេ។គេប្រាប់ថានឹង call មកអ្នកពេលក្រោយ នោះគេត្រូវតែ call មក គេនាំអ្នកទៅញ៉ាំអីពេលល្ងាចទោះបីជាគេមានណាត់ជាមួយមិត្តភក្តិពេលបន្ទាប់ហ្នឹងទៀតក៏ដោយ។ គាត់ចាត់ទុកអ្នកជាមនុស្សសំខាន់។ នៅម្នាក់ឯងរហូតដល់ជួបបុរសដែលចំណាយពេលរបស់គាត់ជាមួយអ្នកច្រើនជាងហ្គេម និងតែងតែស្មោះត្រង់ជាមួយអ្នក។
២. នឹកពេលគ្មានអ្នកនៅក្បែរ
មនុស្សប្រុសដែលស្រលាញ់អ្នកពិតតែងតែគោរពអ្នកពេលនៅជាមួយគ្នា។ មិនចាំបាច់នៅជាមួយគ្នា ២៤ ម៉ោងទេប្រសិនបើមានពេលទំនេរគេនិងនឹកឃើញអ្នក។ បើពេលគេមិនរវល់ជាមួយការងារគេ គេនឹងផ្ញើសារមកអ្នក call មករកអ្នកគ្រាន់តែចង់ស្ដាប់សំឡេងរបស់អ្នក ចង់ដឹងថាអ្នកកំពុងធ្វើអ្វីតែប៉ុណ្ណោះ។
៣. មនុស្សប្រុសដែលហ៊ានធ្វើមិនមែនបានតែនិយាយទេ
មនុស្សប្រុសដែលស្រលាញ់អ្នកពិតប្រាកដនឹងបង្ហាញតាមរយៈកាយវិការ មិនមែនត្រឹមតែពាក្យស្រលាញ់ ពីរបីម៉ាត់ទេ។ ពួកគេនឹងមិនមានអារម្មណ៍ថាអៀនខ្មាសដែលត្រូវយកបេះដូងខ្លួនឯងមកបង្ហាញចេញក្រៅឲ្យមនុស្សដែលគេស្រលាញ់និងអ្នកដ៏ទៃឃើញនោះទេ។
៤. តែងតែដោះស្រាយបញ្ហាជាមួយគ្នា
ត្រូវតែស្វែងរកបុរសណាដែលចេះលើកយកបញ្ហាក្នុងទំនាក់ទំនងមកនិយាយនឹងព្យាយាមរកដំណោះស្រាយ។នៅពេលដែលមនុស្សហ៊ានប្រឈមមុខ អង្គុយចុះនិយាយគ្នា បញ្ជាក់ថាគេពិតជាគោរព និងស្រលាញ់អ្នកណាស់ ហើយក៏ចង់រក្សាទំនាក់ទំនងជាមួយអ្នកឲ្យបានយូរ។ចឹងហើយមិនថាអ្នកឈ្លោះគ្នាខ្លាំងប៉ុណ្ណាទេ គេតែងតែព្យាយាមធ្វើអ្វីឲ្យស្ងប់តាមសម្រួលវិញមិនខាន។
៥. មនុស្សប្រុសដែលមានមោទនភាពចំពោះអ្នក
អ្នកសមនឹងបានទទួលមនុស្សប្រុសម្នាក់ដែលមានមោទនភាពចំពោះអ្នក នឹងអ្វីដែលអ្នកមាននៅជុំវិញគាត់។ អ្នកសមនឹងទទួលបានបុរសដែលតែងតែសរសើរអ្នក និងរីករាយជាមួយអ្នកគ្រប់ពេល។គ្រប់យ៉ាងដែលអ្នកមានគឺល្អទាំងអស់សម្រាប់គាត់ មិនថាវាជាគុនវិបត្តិរបស់អ្នកទេ គេមានការអធ្យាស្រ័យ និងក្តីស្រលាញ់ដោយសារតែអ្នកជាមនុស្សដែលគេស្រលាញ់។
៦. មនុស្សប្រុសដែលហ៊ានក្រោកឈរឡើងការពារអ្នក
គ្រប់ពេលដែលអ្នកកំពុងតែជួបបញ្ហា ជួបការលំបាក គាត់តែងតែបង្ហាញខ្លួន ហើយដើរចូលមកការពារអ្នក។ សុភាពបុរសតែងតែការពារមនុស្សស្រីរបស់គេ។ មិនថាអ្នកខុសឬត្រូវគាត់តែងតែការពារអ្នក។ គាត់តែងតែកែតម្រូវអ្នកពេលដែលនៅតែ២នាក់ មិនមែននៅចំពោះមុខគេឯងទេ។
៧. មនុស្សប្រុសដែលតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាអស្ចារ្យ
នៅម្នាក់ឯងរហូតដល់អ្នកអាចស្វែងរកបុរសម្នាក់ដែលសុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីជួយអ្នកពេលដែលអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ បុរសល្អតែងតែធ្វើឲ្យអ្នកសប្បាយចិត្ត រំភើប ស្រលាញ់ និងគោរព។ ស្នេហាពិតរបស់អ្នកតែងតែគាំទ្រអ្នក ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអ្នកតាមសមត្ថភាពដែលគេមាន។ លើសពីនេះទៅទៀតគាត់ចេះលួងលោមអ្នក និងធ្វើយ៉ាងណាឲ្យអ្នករីករាយ ហើយមិនបង្ខំអ្នកដាច់ខាត។
៨. មនុស្សប្រុសដែលបង្ហាញថាស្នេហារបស់គេមានតម្លៃមិនអាចកាត់ថ្លៃបាន
នៅម្នាក់ឯងសិនទៅបើអ្នកមិនទាន់ជួបនរណាម្នាក់ដែលមិនហត់ក្នុងការបង្ហាញប្រាប់ថាគេស្រលាញ់អ្នក។ ស្រលាញ់បុរសណាដែលតែងតែរង់ចាំមើលវត្តមានរបស់អ្នក។ គាត់មិនដែលគិតថាចង់ចាកចេញ និងត្រៀមខ្លួនស្ដាប់រឿងដែលអ្នកប្រាប់គាត់គ្រប់រឿង ចែករំលែកក្ដីស្រមៃជាមួយអ្នក។ គេតែងតែចង់ដើរឆ្លងកាត់រឿងពិបាកៗជាមួយអ្នកទោះដឹងថាផ្លូវនៅខាងមុខមានឧបសគ្គរាប់មិនអស់ក៏ដោយ៕
ចុចអាន៖ ស្រីៗចេះប្រើតិចនិកតែ ៣ នេះមិនខ្វះបុរសល្អចង់ទៅក្បែរទេ