ចង់ទិញបន្លែលែងពិបាក ហើយមិនអស់លុយថ្លៃដឹកទៀត ត្រឹម២០នាទីមកដល់ដៃភ្លាមៗតែម្តង
- 2020-03-23 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ទិញបន្លែលែងពិបាក ហើយមិនអស់លុយថ្លៃដឹកទៀត ត្រឹម២០នាទីមកដល់ដៃភ្លាមៗតែម្តង
ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដែលចង់បានបន្លែស្រស់ល្អ ដោយមិនបាច់ចេញក្រៅទៅទិញផ្ទាល់ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា បានរៀបចំសេវាដឹកជញ្ជូនរហ័សទាន់ចិត្តដល់ផ្ទះលោកអ្នកត្រឹមតែ២០នាទីប៉ុណ្ណោះ។
ផ្សាររបស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ទើបបើកលក់កាលពី ថ្ងៃទី ទី១៥ ខែមីនា ឆ្នាំ២០២០ មានទីតាំងនៅផ្សារទំនើបអូឡាំព្យាជ្រុងខាងជើង (ជាន់ផ្ទាល់ដី និងជាន់ទី១) បានរៀបចំនូវវិធីងាយស្រួលដល់អតិថិជនទាំងអស់ តាមវិធីដូចជា៖
-ទូរសព្ទកុម្ម៉ង់ដោយឥតគិតថ្លៃ៖ ដើម្បីបង្ការលើការចំណាយបន្ថែមពីលើតម្លៃទំនិញ ផ្សារបានរៀបចំប្រព័ន្ធទូរសព្ទពិសេស ដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ការហៅចូលកុម្ម៉ង់ទំនិញដោយឥតគិតថ្លៃ។ លេខទូរស័ព្ទកុម្ម៉ង់ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ។
-ការដឹកជញ្ជូនលឿន៖ ផ្សារបានរៀបចំប្រព័ន្ធដឹកជញ្ជូន ដោយចំណាយពេលត្រឹម ២០នាទីប៉ុណ្ណោះ ទំនិញនឹងបានទៅដល់បងប្អូនអតិថិជនទាំងអស់នៅរាជធានី។ លោកអ្នកគ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ក៏បាន ក្រុមការងារនឹងដឹកជូនភ្លាមៗ ដោយឥតគិតថ្លៃ ក្នុងរយៈពេល តែ ២០នាទីប៉ុណ្ណោះ។
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក៏ដូចជាស្ថានភាពបច្ចុប្បន្ន ដែលគ្រប់គ្នាមិនចង់ចេញពីផ្ទះ ដោយសារមេរោគកូវីដ១៩ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក៏មានផ្ដល់ជូនសេវាដឹកជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃដោយគ្រាន់តែបងប្អូន ចូលទៅកុម្ម៉ង់តាមរយៈ ៖
-វិបសាយ ៖ ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា
-សូមដោនឡូត Mobile App (Playstore) ៖ Navatra Market
-លេខទូរសព្ទកុម្ម៉ង់ ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។ ឬអាចចូលទៅកាន់ Google Play ក៏បាន៕
-ផ្សារបន្លែកសិផលធម្មជាតិ មានក្រុមការងារជាច្រើននាក់រង់ចាំដឹកជូនបងប្អូនយ៉ាងឆាប់រហ័ស ក្នុងចន្លោះពេលត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ៕
អានបន្ត កុំចាំតែស្រីៗ ប្រុសៗគួរចេះឡើងផ្សារ ទិញបន្លែល្អៗ តាមវិធីទាំងនេះ