ភាព​ខុស​គ្នា​រវាង​ស្រឡាញ់​មនុស្ស​ម្នាក់​ពិត និងការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​

  • 2020-03-20 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​មាន​មនុស្ស​ជា​ច្រើន​ច្រឡំ​គ្នា​ជាមួយ​អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់​ពិត និង អារម្មណ៍​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មនុស្ស​ម្នាក់​ហើយ​ក៏​មាន​មនុស្ស​មិន​តិច​ទេ​ត្រូវ​សម្រេច​ចិត្ត​ខុស​ដោយ​សារ​តែ​ភាព​មិន​ច្បាស់​លាស់​នេះ ដើម្បី​ចង់​ដឹង​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ណា​រវាង​អារម្មណ៍​ ២​ នេះ អ្នក​គួរ​តែ​មើល​ចំណុច​ខុស​គ្នា​ខាង​ក្រោម​នេះ ៖

អារម្មណ៍​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍៖

១. នឹក​គេ ៖ ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​នឹក​គេ​ខ្លាំង​ពេល​ដែល​មិន​បាន​ជួប​គេ មិន​បាន​ឃើញ​មុខ ឬ​ក៏​មិន​បាន​ជជែក​គ្នា អ្នក​ចង់​ជួប​ ចង់​និយាយ​ជាមួយ​គេ។

រូបតំណាង

**២. គេ​ល្អ​គ្រប់​យ៉ាង ៖** ក្នុង​កែវ​ភ្នែក​អ្នក​គឺ​ម្នាក់​នោះ​ល្អ​ទាំង​អស់ ទោះ​បី​ពេល​ខ្លះ​គេ​មិន​សូវ​យល់​ មិន​សូវ​ល្អ​ដាក់​អ្នក​ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​​ថា​គេ​នៅ​តែ​ល្អ។

៣. អ្នក​មាន​អារម្មណ៍​ងប់ងុល​ខ្លាំង ៖ អ្នក​មាន​អារម្មណ៍​ថា​ស្រឡាញ់​គេ​ខ្លាំង រហូត​ពេល​ខ្លះ​មិន​ចង់​សូម្បី​តែ​ដក​ខ្លួន​ចេញ​ពី​គេ​មួយ​ជំហាន។

រូបតំណាង

៤. មាន​ភាព​រវើរវាយ​ខ្លាំង ៖ អ្នក​តែង​តែ​មាន​គិត​អី​ម្នាក់​ឯង ហើយ​ស្រមៃ​នេះ​ស្រមៃ​នោះ​ពីមនុស្ស​ម្នាក់​នោះ ថា​គេ​ក៏​គិត​ដូច​យើង ថា​គេ​ក៏​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​គេ​និយាយ​អី​ដែល​អ្នក​ចង់​ឮ​ចេញ​មក។

អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់​ពិត​ ៖

១. ឯកា​ខ្លាំង​ពេល​ដែល​គ្មាន​គេ ៖ ប្រហែល​ជា​អ្នក​មិន​សូវ​មាន​អារម្មណ៍​នឹក​នោះ​ទេ ប៉ុន្តែ​អ្នក​នឹង​មាន​អារម្មណ៍​ឯកា​ខ្លាំង​ពេល​ដែល​អ្នក​គ្មាន​គេ​នៅ​ក្បែរ។

រូបតំណាង

២. អ្នក​មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាត​គេ តែ​អ្នក​នៅ​តែ​ទទួល​យក​បាន ៖ អ្នក​មើល​ឃើញ​ពី​ចំណុច​អាក្រក់​របស់​គេ តែ​អ្នក​នៅ​តែ​អាច​ទទួល​យក​និង​រស់​នៅ​ជាមួយ​គ្នា​បាន។

៣. អ្នក​មាន​អារម្មណ៍​កក់​ក្ដៅ ៖ អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ក្ដី​សុខ មាន​ភាព​កក់​ក្ដៅ​ ហើយ​អារម្មណ៍​ស្រឡាញ់​នៅ​តែ​មាន​រៀង​រាល់​ថ្ងៃ​មិន​ដែល​ដាច់​ទោះ​បី​ជា​មិន​សូវ​ពុះ​កញ្ជ្រោល​ក៏​ដោយ។

រូបតំណាង

៤.​ អ្នក​មាន​ភាព​ច្បាស់​លាស់ ៖ អ្នក​មាន​គម្រោង មាន​ផែនការ​ជាមួយ​គ្នា​ទៅ​អនាគត​ ហើយ​មាន​មែន​ជា​ការ​រវើរវាយ​ផ្ដេសផ្ដាស​ទាំង​មិន​ទាន់​មាន​អ្វី​ជា​គោល​នោះ​ទេ។

​ដូច្នេះ​អ្នក​មិន​គួរ​ឲ្យ​អារម្មណ៍​មួយ​បេល​របស់​អ្នក​បំផ្លាញ​អារម្មណ៍​ការពិត​មួយ​ឡើយ៕

ចុចអាន៖ខាង​ស្រី​មាន​ប្រាក់ច្រើន​ប៉ុណ្ណា បើ​ហ៊ាន​ធ្វើ​រឿង ៧ យ៉ាង​នេះ ប្ដី​នឹង​រត់​ចោល

ប្រភព៖ relrules ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម