ខាង​ស្រី​មាន​ប្រាក់ច្រើន​ប៉ុណ្ណា បើ​ហ៊ាន​ធ្វើ​រឿង ៧ យ៉ាង​នេះ ប្ដី​នឹង​រត់​ចោល

  • 2017-07-11 01:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​បុរស​មួយ​ចំនួន​បាន​រៀបការ​ជាមួយ​នារី​ដែល​មាន​ទ្រព្យ និង​ជីវភាព​ខ្ពស់​ជាង​ខ្លួន។ តែ​ស្រី​ៗ​កុំ​ច្រឡំ​ថា​មាន​លុយ​ហើយ​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​ឲ្យ​សោះ​ណា ព្រោះ​ប្ដី​នឹង​រត់ចោល​នៅ​ពេល​ណា​គេ​ទ្រាំ​លែង​បាន៖

១.កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្ដាយ​គេ

បើ​ភរិយា​ណា​ហ៊ាន​ធ្វើ​រឿង​បែប​នេះ​មែន ទោះ​ជា​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​ប្ដី​មិន​អាច​នៅ​ត្រាំត្រែង​ជាមួយ​បាន​ដែរ។ ទង្វើ​នេះ​ប្រៀប​បី​ដូចជា​ការ​គាបសង្កត់​ផ្លូវចិត្ត​បុរស ហើយ​គេ​ក៏​មិន​អាច​បោះបង់​អ្នក​មាន​គុណ ឬ​សាច់ញាតិ​គេ​បាន​ដែរ។

២.ដាក់​កំហិត​គ្រប់​រឿង

មនុស្ស​ស្រី​ខ្លះ​អាង​ខ្លួន​មាន​ប្រាក់ ឬ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ប្ដី ក៏​ព្យាយាម​ដាក់​កំហិត​គេ​គ្រប់​រឿង​ដូចជា ទៅ​ណា​មក​ណា​បាន​ត្រូវ​កំណត់​ម៉ោង, មិន​ឲ្យ​រាប់អាន​ជាមួយ​មិត្តភ័ក្ដិ, មិន​អាច​ធ្វើ ឬ​សម្រេចចិត្ត​អ្វី​មួយ​ដោយ​ខ្លួនឯង...។ បុរស​ពិតជា​ត្រូវការ​មុខមាត់ និង​កិត្តិយស​ខ្លាំង​ណាស់ ហើយ​ប្រពន្ធ​ធ្វើ​បែប​នេះ​ដាក់ គេ​នឹង​ចិត្ត​ដាច់​ចាកចោល​យើង។

៣.មើលងាយ

គ្រប់​ភរិយា​កុំ​អាង​ខ្លួន​មាន​លុយ ហើយ​ហ៊ាន​ប្រើ​ពាក្យសម្ដី​មើលងាយ​មើល​ថោក​ប្ដី។ បើ​មាន​រឿង​បែប​នេះ​មែន​ទោះ ស្វាមី​គង់​នឹង​អស់​ការ​ស្រលាញ់ និង​ចាកចេញ​ទៅ​រក​អ្នក​ថ្មី​ដែល​គេ​មិន​និយាយ​ស្ដី​បែប​នេះ​ដាក់​គេ។

៤.បញ្ជា

ប្រសិនបើ​ស្ត្រី​ជា​ភរិយា​ចូលចិត្ត​បញ្ជា​ប្ដី​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ តាមតែ​ចិត្ត​ខ្លួន មិន​យូរ​ទេ គេ​នឹង​ទៅ​ចោល​ដោយ​គ្មាន​អាឡោះអាល័យ។ ព្រោះ​ការ​បង្គាប់បញ្ជា​ឲ្យ​ស្វាមី​ធ្វើតាម​ខ្លួន គឺជា​រឿង​ដែល​មិន​សមរម្យ​ឡើយ។

៥.វាយ​ដំ

ការ​ប្រើ​អំពើ​ហិង្សា​ដាក់​បុរស គឺជា​រឿង​មិន​ល្អ​ឡើយ ហើយ​ស្វាមី​ក៏​គ្មាន​ថ្ងៃ​ចង់​រស់នៅ​ក្បែរ​ប្រពន្ធ​ធ្វើ​បែប​នេះ​ដាក់​ខ្លួន​ដែរ។

៦.គំរាមកំហែង

មនុស្ស​ប្រុស​ស្អប់​ការ​គំរាមកំហែង​នេះ​ខ្លាំង​ណាស់ ហើយ​បើ​មនុស្ស​ស្រី​ជា​ភរិយា​ជា​អ្នក​ធ្វើ​ទៀត នោះ​គេ​មិន​អាច​បន្ត​ការ​រស់នៅ​ជាមួយ​គ្នា​បាន​ទៀត​ទេ។

៧.ការ​ស្តី​បន្ទោស

ពាក្យ​សម្ដី​បង្អាក់,វាយប្រហារ​ទឹកចិត្ត ឬ​ជា​ការ​ស្ដី​បន្ទោស គឺជា​មូលហេតុ​ដែល​មនុស្ស​ប្រុស​មិន​អាច​រស់នៅ​ជាមួយ​យើង​បាន​យូរអង្វែង៕

ទោះជា​យ៉ាង​ណា ទង្វើ​ទាំង​នោះ​ក៏​មិន​អាច​ប្រព្រឹត្ត​លើ​ស្ត្រី​ដែល​ជា​ភរិយា​ដែរ!

ចុចអាន៖បើ​មិន​ចេះ​ធ្វើ​រឿង​ទាំង​នេះ ប្រយ័ត្ន​បុរស​ល្អៗ​​​របូត​ចេញ​​ពី​ដៃ​បាត់

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម