ទិញអង្ករល្អប្រើហើយ មកដឹងរបៀបថែរក្សាគុណភាពឲ្យឆ្ងាញ់បានយូរ
- 2020-03-19 08:06:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញអង្ករល្អប្រើហើយ មកដឹងរបៀបថែរក្សាគុណភាពឲ្យឆ្ងាញ់បានយូរ
ការរក្សាទុកអាហារចាំបាច់ក្នុងផ្ទះ ជាវិធីសាស្ត្រមួយដែលស្ត្រីមេផ្ទះគ្រប់រូបមិនដែលមើលរំលង ជាពិសេសគឺការរក្សាទុកអង្ករក្នុងផ្ទះជាប្រចាំ។ ព្រោះវាជាការការពាររឿងចៃដន្យណាមួយកើតឡើង ជាក់ស្ដែងដូចជា ការផ្ទុះវីរុសកូវីដ-១៩ ដែលមនុស្សម្នាទាំងអស់ត្រូវ ប្រុងប្រយ័ត្នចំពោះការធ្វើដំណើរចេញក្រៅផ្ទះ ទៅកាន់កន្លែងប្រជុំជន ទៅផ្សារទិញទំនិញជាដើម។
ចង់បានអង្ករ ផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ ដឹកជូនដោយឥតគិតថ្លៃ ចុចទិញទីនេះ!
ប៉ុន្តែបញ្ហាមួយចំនួន នៅពេលដែលអ្នកទិញអង្ករច្រើនហួសមកស្តុកទុក តែមិនដឹងពីវិធីរក្សាគុណភាព ឬក៏ខូចគុណភាពមុនកំណត់នោះ នឹងធ្វើឲ្យអ្នកខាតថវិកាផងដែរ។ ឥឡូវនេះ យើងមកដឹងពីរបៀបទុកដាក់អង្ករត្រឹមត្រូវ អាចរក្សាគុណភាពឆ្ងាញ់បានយូរទាំងអស់គ្នា។
១. ធុង ឬប្រអប់ដាក់អង្ករ
ត្រូវប្រាកដថា របស់ដែលយើងយកដាក់អង្ករគឺ ស្អាត និងស្ងួត ដើម្បីជៀសវាងកុំឲ្យអង្ករ មានក្លិនមិនល្អ ផ្អួ ដុះផ្សិត ដោយសារសំណើម ឬញើសក្នុងធុង ឬប្រអប់។ ប្រសិនបើទិញធុង ឬប្រអប់ជ័រ (បាស្ទិក) ដាក់អង្ករ គួរមើលគុណភាពជ័រ ព្រោះជ័រខ្លះមានក្លិនហ៊ុប អាចធ្វើឲ្យអង្ករជាប់ក្លិនជ័រ ពេលយកអង្ករដាំបាយ។ ដូចនេះ ជាជម្រើសល្អ គួរជ្រើសរើសប្លាស្ទិកដែលមានគុណភាព គ្មានក្លិន ជាប់ធន់បានយូរ។
២. គុណភាពអង្ករ
អង្ករលក់នៅលើទីផ្សារមានច្រើនសណ្ឋាន ច្រើនគុណភាពដែលវាមានតម្លៃខុសគ្នាទៅតាមនោះផងដែរ។ ប៉ុន្តែគុណភាពល្អឬអត់ យើងមិនអាចដឹងភ្លាមៗនោះទេ ដរាបយើងបានយកវាទៅដាំបាយញ៉ាំសិន ឬមួយយកទៅសួរអ្នកជំនាញអង្ករ។ ទាំងអស់នេះ សុទ្ធតែធ្វើអ្នកទិញព្រួយបារម្ភ ហើយមិនចង់ចំណាយពេលវេលាយូរលើរឿងសាំញ៉ាំអស់នេះឡើយ។
៣. សីតុណ្ហភាព
សីតុណ្ហភាពដែលរក្សាទុកអង្ករបានល្អបំផុតគឺនៅ ៤០°F ប្រហែលជិត ៥អង្សារសេ ដែលវាអាចរក្សាទុកអង្ករមិនទាន់ដាំបានយូររហូតដល់ ២៥ ទៅ ៣០ឆ្នាំ និងត្រឹម ២០ អង្សារសេចុះ អាចរក្សាទុកដល់ ១០ឆ្នាំ ។ ដោយឡែកទីតាំងរក្សាទុក ត្រូវតែស្អាត គ្មានសំណើមញើស មានផ្ទៃរាប ហើយធុង ឬប្រអប់ដាក់អង្ករកុំពេញពេកដើម្បីឲ្យអង្ករមានខ្យល់ចេញចូល។
ចង់បាន អង្ករ ផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ ដឹកជូនដោយឥតគិតថ្លៃ ចុច ទិញទីនេះ ឬ ទូរសព្ទមក 010717206 / 017717206