៧ចំណុច​​បញ្ជាក់​ថា​​នារី​​វ៉ែនតា មាន​ភាព​ទាក់ទាញ​​គួរ​ឲ្យ​ស្រលាញ់​

  • 2020-03-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មិត្ត​ៗ​នារី​ណា​ខ្លះ​​​ ដែល​​ពាក់​វ៉ែនតា​ជា​​រៀងរាល់​ថ្ងៃ? ដឹង​អត់​​ថា​ អ្នក​មើល​ទៅ​​គូរ​ឲ្យ​ស្រលាញ់​ប៉ុនណា? ​មនុស្ស​ស្រី​ពាក់​​វ៉ែនតា​​អាច​ឆក់​យក​បេះដូង​​មនុស្ស​ប្រុស​ដោយ​មិន​ដឹង​ខ្លួន​។ តើ​​​កាយ​​វិការ​បែប​​​ណា​​​ខ្លះ ដែល​បញ្ជាក់​ថា​​​នារី​វ៉ែនតា មាន​ភាព​ទាក់ទាញ​នោះ​?

១. ពេល​ដែល​វ៉ែនតា​អ្នក​រំកិល​ចុះ​​ក្រោម​

​​បុរស​ៗ​​​ចង់​​ជួយ​​​​លើក​​វ៉ែនតា​អ្នក​ឡើង ពេល​ឃើញ​​​វា​រំកិល​ចុះ​​ក្រោម​​ ហើយ​ពេល​​ដែល​​អ្នក​លើក​វា​ពាក់​​​ដោយ​​ខ្លួន​ឯង​មើល​​ទៅ​គួរ​ឲ្យ​ស្រលាញ់​​ណាស់។

២. ​រាល់​ពេល​សម្លឹង​​មើល​​ភ្នែក​របស់​​អ្នក

រាល់​ពេល​ដែល​មនុស្ស​​​​ប្រុស​សម្លឹង​ចំ​ក្រសែ​ភ្នែក​របស់​អ្នក​ ហាក់​បី​ដូច​ជា​មាន​ពន្លឺ​ចែងចាំង​​ ពិសេស​ម្យ៉ាង ធ្វើ​​ឲ្យ​មើល​​ហើយ​​ចង់​​មើល​ទៀត។

៣. ​ក្រោយ​ពេល​ដោះ​វ៉ែនតា ​​អ្នក​​​មើល​អ្វី​មិន​​​សូវ​ច្បាស់​

​​ក្រោយ​ពេល​ដោះ​វ៉ែនតា​រួច ​​អ្នក​​​មើល​អ្វី​មិន​​សូវ​ច្បាស់​ ប្រាកដ​ជា​មាន​​មនុស្ស​​អស់​សំណើច​​នឹង​​អ្នក។ វា​មិន​មែន​ជា​ការ​ចំអក ប៉ុន្តែ​ជា​សញ្ញា​​​បង្ហាញ​ថា អ្នក​គួរ​ឲ្យ​ចាប់​ចិត្ត។

៤. ពេល​អ្នក​​​ដាក់​វ៉ែនតា​​​នៅ​​ចុង​​ច្រមុះ​​ហើយ​​សម្លឹង​មើល​

កាយ​វិការ​បែប​នេះ ពិត​ជា​​​មាន​ភាព​ម៉ឺងម៉ាត់ ប៉ុន្តែ​បង្កប់​​ទៅ​ដោយ​ភាព​ទន់​ភ្លន់។

៥. ​ គិត​​ថា​អ្នក​​ជា​មនុស្ស​ចូល​ចិត្ត​សិក្សា​​រៀន​សូត្រ

កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​កម្រិត​ទៀត ពេល​ដែល​​អ្នក​ពាក់​វ៉ែនតា​ហើយ​​អង្គុយ​អាន​​សៀវ​ភៅ គឺ​​​​​ប្រៀប​​បាន​នឹង​មនុស្ស​ដែល​​ងប់​នឹង​ការ​សិក្សា។

៦. ពេល​អ្នក​ផ្លាស់​ប្តូរ​វ៉ែនតា​ថ្មី

ប្រសិន​​បើ​អ្នក​ផ្លាស់​ប្តូរ​ម៉ូដ​វ៉ែនតា​ថ្មី អ្នក​​មាន​ Style ប្លែក​មួយ​ទៀត ធ្វើ​ឲ្យ​មនុស្ស​​នៅ​ជុំ​វិញ​​​ខ្លួន សម្លឹង​មើល​​យ៉ាង​ណា​ក៏​មិន​ធុញ។

៧. ​ពេល​​ពាក់​វ៉ែនតា​ និង​ពេល​ដោះ​ចេញ ​មើល​ទៅ​ខុស​ស្រឡះ​ពី​​គ្នា

​មនុស្ស​ភាគ​ច្រើន មើល​ទៅ​ខុស​ស្រឡះ​ពី​​គ្នា នៅ​ពេល​​ពាក់​វ៉ែនតា​ និង​ពេល​ដោះ​ចេញ​​ និយាយ​​រួម​ទៅ​​​គឺ​ស្អាតមួយ​បែប​​​ផ្សេង​ទៀត ៕

ចុចអាន៖

ប្រភព៖ sugoren ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម