Covid-19 ​កំពុងរាតត្បាត លាងដៃមួយមុខមិនគ្រប់គ្រាន់ គួរដឹងថាត្រូវសម្អាតទីតាំងទាំងនេះដែរ

  • 2020-03-12 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​បង្ការ​ពី​ Covid-19 ​​ការ​​ពាក់​ម៉ាស​និង​លាង​ដៃ​​គឺ​ជា​រឿង​សំខាន់​មិន​​អាច​ខ្វះ​បាន។ ​​យ៉ាង​ណា​ក៏​ដោយ ​ការ​ប្រាស្រ័យ​ទាក់​ទង​ប្រចាំ​ថ្ងៃ ដោយ​ចាប់​កាន់​វត្ថុ​ផ្សេង​ៗ​គឺ​មាន​ការ​ប្រើ​ប្រាស់​ច្រើន​​​ក្នុង​ទី​សាធារណៈ។ ​លោក​វេជ្ជបណ្ឌិត​ Panphimon Wipulakorn ​នាយក​ទូ​ទៅ​នៃ​ស្ថាប័ន​សុខភាព​​សាធារណៈ​បាន​ផ្ដល់​​អនុសាសន៍​ផ្សេង​ៗ​ដើម្បី​ការពារ​មេរោគ​នៅ​ពេល​ក្អក ​កណ្ដាស់ ​ចេញ​ពី​បង្គន់ ​ឬ​ចាប់​កាន់​វត្ថុ​ផ្សេង​ៗ។ ការ​លាង​ដៃ​នឹង​សាប៊ូ ​ឬ​អាល់កុល​​អាច​សម្លាប់​មេរោគ​បាន ដូច្នេះ​អ្នក​គួរ​លាង​ដៃ​ក្រោយ​ចាក​ចេញ​ពី​កន្លែង​ដូច​ជា​៖

រូបតំណាង

**១. ​នៅ​តាម​មធ្យោបាយ​សាធារណៈ**

​​រថយន្ត​​ក្រុង​សាធារណៈ ​តាក់​ស៊ី (​នៅ​ពេល​បើក​ទ្វារ) ​ឡាន​ក្រុង (​ពេល​កាន់​របា​ផ្នែក​ខាង​លើ​ដើម្បី​ទប់​លំនឹង​ពេល​រថយន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​) រថភ្លើង​ក្រោម​ដី ​​ជា​ដើម ​អ្នក​ជិះ​​ត្រូវ​លាង​ដៃ​​ចេញ​ក្រោយ​កាន់​វត្ថុ​ទាំង​នេះ​​។ ​ចំណែក​​​​យាន​យន្ត​​ទាំង​នេះ​គួរ​​លាង​​សម្អាត​វា​រាល់ ១ -​២ ​ម៉ោង​​ម្ដង ​​ឬ​លាង​​យានយន្ត​នោះ​ចេញ​ម្ដង​​​ក្នុង​មួយ​ថ្ងៃ​ ​ដើម្បី​សម្អាត​មេរោគ​។ ​

២. កន្លែង​ដែល​មាន​មនុស្ស​ច្រើន

​ទី​ប្រមូល​ម្ដុំ​មនុស្ស​ច្រើន​ដូច​ជា ​ផ្សារ ផ្សារ​ទំនើប ​បន្ទប់​ប្រជុំ ​សាល​តាំង​ពិព័រណ៍ ​ខុន​ដូ ​ជណ្ដើរ​យន្ត ​បន្ទប់​បោក​អ៊ុត ​​កន្លែង​ចោល​សំរាម ​ពហុ​កីឡដ្ឋាន ​ហាង​កែសម្ផស្ស ​កន្លែង​ហាត់​ប្រាណ ​​កន្លែងធ្វើការ​ជា​ដើម ​អ្នក​គួរ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​​ពេល​ទៅ​ទី​កន្លែង​ទាំង​អស់​នេះ​។​ ចំណែក​​ទី​តាំង​ទាំង​នេះ​វិញ ​ ​គួរ​​លាង​១ម៉ោង​​ម្ដង​​ដើម្បី​សម្អាត​មេរោគ។

រូបតំណាង

៣. ទី​កន្លែង​ដែល​មាន​អ្ន​ក​ប្រើ​ប្រាស់​ច្រើន​លើ​ឧបករណ៍​តែ​មួយ​រួម​គ្នា

ឧបករណ៍​​នៅ​តាម​កន្លែង​មួយ​ចំនួន​ដែល​មាន​មនុស្ស​ប្រើ​ប្រាស់​ច្រើន ​ដូច​ជា​ឧបករណ៍​ហាត់​ប្រាណ​ ​អាង​ហែល​ទឹក​នៅ​កន្លែង​សូ​ណា ​​ស្កេន​ម្រាម​ដៃ​នៅ​ការិយាល័យ ​ម៉ាស៊ីន​ព្រីន ​ទូ​ទឹក​កក ​បន្ទប់​ទឹក​ជា​ដើម ​​គួរ​តែ​​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់។ ​​​ម្យ៉ាង​ទៀត ​គួរ​ឧស្សាហ៍​សម្អាត​វត្ថុ​ទាំង​នេះ​រាល់ ​១ -​២ ​​ម៉ោង​ម្ដង។

រូបតំណាង

សម្រាប់​គេហដ្ឋាន​របស់​​អ្នក​វិញ ​ដូច​ជា​របា​ទាញ​និង​រុញ​ទ្វារ​ចេញ​ចូល​គួរ​លាង​សម្អាត​ឲ្យ​បាន​ញឹក​ញាប់។ ​អ្នក​មិន​​គួរ​​យក​ដៃ​ទៅ​ប៉ះ​ផ្ទៃ​ទ្វារ​ខាង​ក្រៅ​ហើយ​យក​ដៃ​មក​ប៉ះ​​មុខ​ជា​ដាច់​ខាត។ ​ត្រូវ​​លាង​ដៃ​​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​អាល់កុល ឬ​ជែល​​ឲ្យ​បាន​ស្អាត​ល្អ​៕​​

អានបន្ត៖ ​ វីរុសថ្មីៗកើតឡើង​ហូរហែ វេជ្ជបណ្ឌិតណែនាំក្រុមអាហារគួរបរិភោគកុំឲ្យជំងឺវាយលុកស្រួល

​​​​​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម