អត្ថប្រយោជន៍ល្អលើសស្មានរបស់អង្ករចំពោះសុខភាព ដែលភាគច្រើនមិនសូវមានអ្នកដឹង
- 2020-03-10 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ល្អលើសស្មានរបស់អង្ករចំពោះសុខភាព ដែលភាគច្រើនមិនសូវមានអ្នកដឹង
អង្ករពិតជាសំខាន់ណាស់សម្រាប់ការរស់នៅរបស់មនុស្សគ្រប់គ្នា។ នៅពេលអ្នកជ្រើសរើសអង្ករល្អ មានគុណភាព នោះនៅពេលយកទៅដាំបាយហូបជាមួយម្ហូបអាហារ វាក៏ជួយបង្កើនរសជាតិមួយបែបសម្រាប់ការទទួលទានប្រចាំថ្ងៃរបស់អ្នកផងដែរ។ ម្យ៉ាងទៀត អង្ករក៏មានគុណសម្បត្តិលើសពីការស្មាន ដែលអ្នកប្រហែលជាមិនដឹង។
**១. ជួយឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព**
អ្នកច្បាស់ជាភ្ញាក់ផ្អើលមិនខានព្រោះអង្ករជាប្រភេទម្សៅដែលមានកម្រិត Glycemic។ ជាទូទៅ Glycemic អាចទប់ស្កាត់ជាតិស្ករក្នុងឈាមបាន ព្រោះនៅពេលកម្រិតជាតិស្ករខ្ពស់ក្នុងឈាម វាងាយនឹងកើតជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺធាត់ផងដែរ។
២. ងាយស្រួលរំលាយ
ជាធម្មតាគ្រាប់ធញ្ញជាតិមានសំបករឹងខាងក្រៅ ដែលពេលខ្លះពិបាកក្នុងការរំលាយអាហារ។ យ៉ាងណាក៏ដោយ អង្ករជាប្រភេទគ្រាប់ធញ្ញជាតិធម្មជាតិ ដែលផ្ដល់ផលល្អសម្រាប់ការរំលាយអាហារ។ ម្ល៉ោះហើយ នេះជាគុណសម្បត្តិមួយនៅពេលអ្នកហូបអង្ករគ្រាប់ស ដែលងាយរំលាយអាហារជាងអង្ករសំរូប។
៣. គ្មានជាតិ Gluten
Gluten ជាសារធាតុស្មុគស្មាញ ដែលមិនសូវផ្ដល់សុខភាពល្អដល់រាងកាយនោះឡើយ ដោយសារវាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ជាទូទៅសមាសធាតុនេះមាននៅក្នុងប្រភេទអាហារកញ្ចប់ជាដើម។ យ៉ាងណាក៏ដោយ Gluten អាចមានច្រើនក្នុងពពួកស្រូវសាឡី តែសម្រាប់ប្រភេទស្រូវយកមកដាំបាយ ពុំមាននោះទេ។
៤. ជាសមាសធាតុល្អឥតខ្ចោះសម្រាប់ឆ្អឹង
នៅអាស៊ី ប្រជាជនមួយចំនួននិយមដាក់អង្ករមួយក្ដាប់ក្នុងស៊ុបបន្លែរបស់គេ ដើម្បីនៅពេលឆ្អិនទៅគឺមានរសជាតិឆ្ងាញ់ គឺហឹរ ជូរ ផ្អែមលាយគ្នា។ ប៉ុន្តែពីក្រោយអាថ៌កំបាំងដ៏អស្ចារ្យមួយទៀត គឺវាផ្ដល់ប្រយោជន៍ដល់ឆ្អឹងជួយសុខភាពឲ្យលូតលាស់បានល្អ។
ចង់បានអង្ករផ្កាម្លិះប្រណីត ដាំដោយធម្មជាតិ គុណភាពល្អឥតខ្ចោះ ដឹកដល់ផ្ទះរបស់លោកអ្នក សូមចុចត្រង់នេះ ៕
អានបន្ត៖ ប្រយោជន៍ខ្លាំង! ជួយសម្រស់ក្មេងជាងវ័យ សុខភាពល្អ ដោយញ៉ាំបន្លែធម្មជាតិទាំងនេះ