ញៀន​កែ​សម្ផស្ស​តាំង​ពី​អាយុ​១៣​ឆ្នាំ នារីចិន​ធ្វើ​ឲ្យ​គេ​ស្ដាយ​ជំនួស​សម្រស់​ធម្មជាតិ​របស់​នាង

  • 2020-03-10 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មនុស្ស​ជា​ច្រើន​នឹក​ស្ដាយ​ពី​សម្រស់​កាល​មិន​ទាន់​កែ​របស់​តារា​បណ្ដាញ​សង្គម​ចិន Xiao Z Na Na ជា​ខ្លាំង​ តែ​ម្ចាស់​សាមី​ខ្លួន​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​ នាង​ពេញ​ចិត្ត​នឹង​រូបរាង​របស់​ខ្លួន​ពេល​បច្ចុប្បន្ន។

នៅ​យុគ​សម័យ​ទំនើប​ដូច​បច្ចុប្បន្ន មនុស្ស​ស្ទើរ​តែ​គ្រប់​រូប​កំពុង​តម្រង់​ខ្លួន​ឲ្យ​កាន់​តែ​ស្អាត​ជាង​មុន ដោយ​ការ​វះកាត់​កែ​សម្ផស្ស​កំពុង​តែ​ជា​ជំរើស​ដ៏​ពេញ​និយម។ ដោយ​ថ្មី​ៗ​នេះ បំផុត តារា​បណ្ដាញ​សង្គម​ចិន​ម្នាក់​បាន​រៀបរាប់​ពី​ដំណើរ​​វះកាត់​របស់​ខ្លួន​តាំង​ពី​អាយុ​​១៣​ឆ្នាំ។

តាម​នោះ​ដែរ ស្រី​ស្អាត​ឈ្មោះ Xiao Z Na Na បាន​ឲ្យ​ដឹង​ថា ខ្លួន​ចាប់​ផ្ដើម​ដើ​រចូល​វិថី​វះកាត់​មុខ​ពី​អាយុ​១៣​ឆ្នាំ និង​ក្នុង​អំឡុង​ពេល​២​ឆ្នាំ នាង​បាន​ឆ្លង​កាត់​ការ​វះកាត់​តូច​ធំ​ទាំង​អស់​ចំនួន ៦០​ដង ដោយ​ភ្នែក​៦​ដង កាត់​ត្របក​៥​ដង ធ្វើ​ច្រមុះ​៤​ដង សំលៀង​ឆ្អឹង​មុខ​ទាំង​អស់​១​ដង បូម​ខ្លាញ់​២ដង ត​ចង្ការ​១​ដង និង​កែ​ដង​ខ្លួន​ជា​ច្រើន​ដង។

ម្ចាស់​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា ទោះ​ឈឺ​ និង​ចំណាយ​ថវិការ​ច្រើន​ក៏​ដោយ តែ​នាង​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន​បច្ចុប្បន្ន។ យ៉ាងណាក្ដី​ ទស្សនិកជន​ជា​ច្រើន បាន​បង្ហាញ​ពី​ក្ដី​សោកស្ដាយ​ចំពោះ​ Na Na នៅ​ពេល​មិន​ទាន់​កែ​របស់​នាង ​ដ្បិត​ពេល​នោះ នាង​គួរ​ឲ្យ​ស្រលាញ់​ជាង​ពេល​នេះ ដោយ​បច្ចុប្បន្ន នាង​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ជាង​ស្អាត។ ពាក់ព័ន្ធ​នឹង​ការ​ងឿង​ឆ្ងល់​ថា​នាង​បាន​លុយ​ពី​ណា​មក​កែ​មុខ​នោះ នាង​បាន​ដាក់​ទៅ​វិញ គឺ​ជា​លុយ​គ្រួសារ​នាង​ឲ្យ។ បច្ចុប្បន្ន នារី​រូប​នេះ​កំពុង​ព្យួរ​ការ​សិក្សា​របស់​ខ្លួន ដោយ​សារ​វះកាត់​ច្រើន​ពេក សុខភាព​ចុះ​ខ្សោយ៕

​អានបន្ត៖ ​ អាសូរ​ជំនួស ខំ​ស្រោច​ទឹក​ឡើង២​ឆ្នាំ ទើប​ដឹង​ថា​ប្រទាលខ្លួន​ដាំ​ថា​ជា​ដើម​ជ័រ​សោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម