អាសូរជំនួស ខំស្រោចទឹកឡើង២ឆ្នាំ ទើបដឹងថាប្រទាលខ្លួនដាំថាជាដើមជ័រសោះ
- 2020-03-06 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរជំនួស ខំស្រោចទឹកឡើង២ឆ្នាំ ទើបដឹងថាប្រទាលខ្លួនដាំថាជាដើមជ័រសោះ
ពេលខ្លះអ្វីដែលយើងមើលឃើញ មិនប្រាកដថាជាការពិតឡើយ។ ហើយទោះបីជាឃើញផ្ទាល់នឹងភ្នែកក៏មិនទាន់ច្បាស់ថាជាពិតប្រាកដ១០០%ដែរ។
ជាមួយនឹងជីវិតដ៏មមាញឹកដូចបច្ចុប្បន្ន ការដាំកូនដើមឈើតូចៗនៅក្នុងផ្ទះ ក៏ដូចជានៅកន្លែងធ្វើការ ក៏ជាក្ដីសុខម្យ៉ាងរបស់មនុស្សជាច្រើនផងដែរ។ យ៉ាងណាក្ដី មុនពេលសម្រេចចិត្តទិញកូនឈើ ឬប្រទាលមកដាំ សូមមើលឲ្យច្បាស់សិន ដ្បិតប្រយ័ត្នទិញប៉ះប្រទាលជ័រ។
ជាក់ស្ដែង នារីម្នាក់ឈ្មោះ Caelie Wilkes បានធ្វើឲ្យគេអាណិតផង តែក៏ទប់សំណើចមិនឈ្នះ នៅពេលនាងមានមោទកភាពជាខ្លាំងនៅពេលប្រទាលដែលនាងទិញនោះ ២ឆ្នាំហើយ តែមិនចេះក្រៀមស្វិតតាមពេលវេលានោះឡើយ។
ដោយសារតែប្រទាលដែលនាងដាំនេះ គឺពិបាកដាំ ទើបរាល់ពេលដែលនាងស្រោចប្រទាលគឺយកចិត្តទុកដាក់បំផុត។ ហើយក្នុងអំឡុងពេល២ឆ្នាំនេះ គឺនាងមិនដែលភ្លេចភ្លាំងមើលដើមនេះ១ថ្ងៃឡើយ។ យ៉ាងណាក្ដី នាងបានទទួលភាពស្រងាកចិត្តយ៉ាងខ្លាំងនៅពេលសម្រេចចិត្តប្ដូរផើងឲ្យប្រទាលនេះ ហើយដឹងថា ប្រទាលដែលនាងតែងស្រោចទឹករាល់ថ្ងៃនេះ តាមការពិតគឺធ្វើពីជ័រនោះទេ មិនមែនពីធម្មជាតិឡើយ។
នៅពេលដឹងការពិតនេះ ម្ចាស់សាមីខ្លួនបានលាន់មាត់ថា ខ្លួនមានអារម្មណ៍ថាខ្លួនឯងឆោតខ្លាំងណាស់។ ប៉ុន្តែនៅពេលរឿងរ៉ាវរបស់នាងចាប់ផ្ដើមល្បីនៅលើបណ្ដាញសង្គម ទើបនាងដឹងថាមនុស្សជាច្រើនក៏ធ្លាប់ចាញ់បោកដើមប្លាទិកដូចជាងនាងដែរ៕