ប្រយោជន៍​ខ្លាំង! ជួយ​សម្រស់​ក្មេង​ជាង​វ័យ សុខ​ភាព​ល្អ ដោយ​ញ៉ាំ​បន្លែ​ធម្មជាតិ​ទាំង​នេះ

  • 2020-03-07 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

តើ​អ្នក​កំពុង​​ចង់​បាន​ភាព​ស្រស់​ស្អាត​ដោយ​មិន​បាច់​វះ​កាត់​កែសម្ផស្ស​ឬ​ប្រើ​ផលិត​ផល​ថ្លៃ​ៗ​មែន​ទេ? អាថ៌កំបាំង​នេះ​ពិត​​ជា​មាន ដោយ​​គ្រាន់​តែ​ញ៉ាំ​បន្លែ​ នោះ​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​ព្រម​តែ​ម្ដង​សម្រាប់​សុខភាព​ផង ​សម្រាប់​ស្បែក​របស់​អ្នក​​ថែម​ទៀត។

រូបតំណាង

ដូច្នេះ​ឈប់​ខ្វាយ​ខ្វល់​ពី​រឿង​ទិញ​ផលិតផល​ថែរក្សា​ស្បែក​មាន​តម្លៃ​ថ្លៃ​ៗ​ទៀត​ទៅ ​អ្នក​អាច​ងាក​មក​ញ៉ាំ​​ប្រភេទ​បន្លែ​ទាំង​នេះ ​នោះ​អ្នក​នឹង​ទទួល​បាន​ភាព​ស្រស់​ស្អាត​ពី​ខាង​ក្នុង ស្បែក​ភ្លឺ​ថ្លា ភ្នែក​ភ្លឺ​ច្បាស់ ​រួម​ទាំង​​មាន​រាង​គួរ​ឲ្យ​ស្រលាញ់​ថែម​ទៀត។

១. ស្ពៃ​ក្ដោប​ពណ៌​ស្វាយ

រូបតំណាង

ក្រៅ​ពី​ពណ៌​ដ៏​ឆើត​ឆាយ​របស់​ស្ពៃ​មួយ​ប្រភេទ​នេះ​ ​វា​ក៏​ផ្ដល់​គុណ​​ប្រយោជន៍​សម្រាប់​អ្នក​ទទួល​ទាន​ឲ្យ​ស្អាត​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ផង​ដែរ​។ ​​​ជាមួយ​​បរិមាណ​អ៊ី​យ៉ូត​និង​ស្ពាន់ធ័រ​ខ្ពស់ ​​វា​ជួយ​​លាង​សម្អាត​ភាព​ខាង​ក្នុង​​រាង​កាយ​ដោយ​ជួយ​ឲ្យ​ស្បែក​​ភ្លឺ​ចែង​ចាំង​បាន។ ​​​អ្នក​ដឹង​ទេ នៅ​ពេល​រាង​កាយ​ពេញ​ដោយ​ជាតិ​ពុល​ ​សុខភាព​អ្នក​នឹង​មើល​ទៅ​មិន​ស្រស់​ថ្លា​​ឡើយ តែ​ស្ពៃ​ពណ៌​​ស្វាយ​​អាច​បំបាត់​កង្វល់​នេះ​បាន​បើ​អ្នក​បរិភោគ​វា​ទៀង​ទាត់។ ​អ្នក​នឹង​ស្រលាញ់​ស្បែក​របស់​អ្នក​កាន់​តែ​ខ្លាំង ​ជា​មួយ​អត្ថប្រយោជន៍​ដ៏​លើស​លប់​របស់​ស្ពៃ​ពណ៌​ស្វាយ។ ​​ ​​​​២. ត្រប់

រូបតំណាង

គុណ​សម្បត្តិ​ពិសេស​របស់​ផ្លែ​ត្រប់ ​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ទន់​រលោង​ស្មើ​គ្នា ​និង​វា​ថែម​ទាំង​​មាន​សមាសធាតុ​ប្រឆាំង​ភាព​ចាស់​ដែល​ផ្ទុក​ក្នុង​សម្បក​ពណ៌​ស្វាយ​របស់​​ផ្លែ​នេះ​ទៀត​ផង។ ​លើស​ពី​នេះ ​ជួយ​ការពារ​កោសិកា​មហារីក​មិន​ឲ្យ​រីក​រាល​ដាល ​ព្រម​​ទាំង​ពង្រឹង​មុខ​ងារ​​ផ្នែក​ចង​ចាំ​​របស់​អ្នក កុំ​ឲ្យ​ភ្លេច​ភ្លាំង​ថែម​ទៀត​។ ​

៣. ជី

រូបតំណាង

ជា​ទូ​ទៅ ​​ជន​ជាតិ​អាស៊ី​និយម​​យក​ជី​​បន្ថែម​ជា​គ្រឿង​ផ្សំ​ក្នុង​ម្ហូប​អាហារ​របស់​ពួក​គេ​ខ្លាំង​ណាស់។ ​តាម​ការ​សិក្សា ​ជី​ផ្ទុក​ដោយ​សារធាតុ​​អង់​ទី​ស៊ី​ដង់ ​ពិសេស​អេ​ហ្គូ​ណូ ​ដែល​មិន​ត្រឹម​មាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព​ទេ ​ថែម​ទាំង​ល្អ​សម្រាប់​សម្រស់​ទៀត​ផង។ ​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​ចំពោះ​អត្ថប្រយោជន៍​របស់​ជី​មួយ​ប្រភេទ​នេះ ព្រោះ​​វា​​ថែម​ទាំង​ជួយ​ការពារ​ការ​ប្រឆាំង​ជំងឺ​មហារីក​មាត់​ស្បូន​ រា​រាំង​ការ​ខូច​​ខាត​ផ្សេង​ៗ​ចំពោះ​រាង​កាយ ​​ទប់​ស្កាត់​មិន​ឲ្យ​កោសិកា​មហារីក​លូត​លាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ម្ល៉ោះ​ហើយ ​នៅ​ពេល​សុខភាព​អ្នក​ល្អ​ប្រសើរ ​សម្រស់​ស្បែក​របស់​អ្នក​ក៏​​​ផូ​ផង់​ទៅ​តាម​នោះ​ដែរ។

៤. ម្ទេស​ហា​វ៉ៃ​ក្រហម

រូបតំណាង

អ្នក​ដឹង​ទេ ​ម្ទេស​ហា​វ៉ៃ​ក្រហម​​ជា​ប្រភព​ល្អ​បំផុត​របស់ វីតាមីន C ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ​មិន​ងាយ​ឲ្យ​ជំ​ងឺ​​ចូល​លុក​លុយ​បាន​នោះ​ឡើយ។ ​បន្ថែម​ពី​​នេះ ​ម្ទេស​ហា​វ៉ៃ​ក្រហម​ជួយ​​​ទប់​ស្កាត់​មិន​ឲ្យ​លេច​ស្នាម​ជ្រួញ ​​បង្កើន​ខូ​ឡា​ជែន​សម្រាប់​ស្បែក ​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​​​និង​ស្រស់​ថ្លា។

​ព័ត៌មាន​បន្ថែម​ពី​ផ្សារ​កសិផល​ធម្មជាតិ សូម​ទាក់​ទង តាម​រយៈ​លេខ ទូរសព្ទ ០១១ ៤៤៤ ៤៤៤ ៕

អានបន្ត៖ ​ ៨ វិធីបង្កើនប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំ ប្រឆាំងវីរុសផ្សេងៗ

ប្រភព៖ citinewsroom ប្រែ​សម្រួល៖ លឹម សុនា