៨ វិធីបង្កើនប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំ ប្រឆាំងវីរុសផ្សេងៗ
- 2020-03-05 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ វិធីបង្កើនប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំ ប្រឆាំងវីរុសផ្សេងៗ
នៅពេលប្រព័ន្ធភាពស៊ាំរាងកាយមានភាពរឹងមាំ ជំងឺល្មមៗមិនអាចលុកលុយបានទេ។ នៅពេលមានវីរុសផ្សេងៗរាតត្បាត ក៏មិនអាចធ្វើឲ្យសុខភាពអ្នកចុះថយបានភ្លាមៗដែរ។ ដូច្នេះដើម្បីកុំឲ្យងាយឆ្លងជំងឺផ្សេងៗ អ្នកត្រូវថែទាំប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យបានរឹងមាំ។
របៀបការពារប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំ៖
១. ឈប់ជក់បារី
២. ញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន
៣. ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
៤. រក្សាទម្ញន់ ៥. កុំផឹកសុរា មិនត្រូវផឹកស្រាច្រើនឬញឹកញាប់ឡើយ
៦. គេងឲ្យបានគ្រប់គ្រាន់រាល់យប់
៧. ចៀសវាងភាពតឹងតែងផ្នែកអារម្មណ៍
៨. មានទម្លាប់លាងដៃក្រោយចេញពីបង្គន់
អាហារដែលជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យខ្លាំងក្លា
អាហារដែលផ្ទុកជាតិស័ង្កសី សូដ្យូម ដែក អាស៊ីតហ្វូលិក វីតាមីន A, B6, C ជាដើម។ ក្នុងនោះមានដូចជា៖ បឺរ ស៊ុត ក្ដាម បង្គា ថ្លើម ខ្ទឹមបារាំង ប៉េងប៉ោះ ការ៉ុត ស្ពៃប្រូខូលី បាយសំរូប បន្លែបៃតង គ្រាប់ធញ្ញជាតិ ក្រូច ប្រេងអូលីវ និងប្រេងពោតជាដើម។
ប្រសិនបើអ្នកមិនចង់ហូបអាហារទាំងនេះ ឬក៏បារម្ភថាហូបមិនបានគ្រប់គ្រាន់ អ្នកអាចញ៉ាំថ្នាំឬអាហារប៉ប៉នបន្ថែម។ ប៉ុន្តែយ៉ាងណាក៏ដោយ មុនទទួលទានផលិតផលទាំងនោះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕
អានបន្ត៖ ភេសជ្ជៈ៥ប្រភេទ ផឹករាល់ថ្ងៃស្បែកសភ្លឺថ្លាទន់រលោងលើសស្មាន