ជំនួយ​ការ​តារាចម្រៀង​កូរ៉េ Chungha ឆ្លង​រោគ​កូរ៉ូណា ខ្លួន​នាង​ផ្ទាល់​កំពុង​ត្រូវ​តាមដាន

  • 2020-03-02 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​កំពុង​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ នៅពេល​ដឹង​ថា ជំនួយ​ការ​របស់​តារា​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ​ម្នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា​រួច​ហើយ ហើយ​ជំនួយ​ការ​រូប​នេះ​ក៏​មាន​ការ​ឆ្លង​ឆ្លើយ​នឹង​តារា​របស់​ខ្លួន​ផងដែរ។

កាល​ពី​ព្រឹក​ថ្ងៃទី ២៩ ខែ​កុម្ភៈ​ កន្លងទៅ​នេះ បណ្ដាញព័ត៌មាន Osen របស់​កូរ៉េ​បាន​ធ្វើ​ឲ្យ​ពិភពសិល្បៈ​ប្រទេស​នេះ​ជ្រួល​ច្របល់​ជា​ខ្លាំង​នៅ​ពេល​រាយការណ៍ថា ជំនួយការ​របស់​តារា​ចម្រៀង​កូរ៉េ​ស្រី Chungha បាន​ឆ្លង​វីរុស​កូរ៉ូណា​ហើយ។

តាម​នោះ​ដែរ ប្រភព​ដដែល​បាន​លើក​ឡើង​ថា ក្រោយ​ពេល​បញ្ចប់​ការងារ​នៅ​ស្រុក​ក្រៅ​ដើម្បី​ថត​រូបឲ្យ​ទស្សនាវដ្ដី​ជាមួយ​តារា​របស់​ខ្លួន​នោះ ជំនួយ​ការ​រូប​នេះ​ក៏​មាន​អាការៈ​មិន​ស្រួល​ខ្លួន ដូច​អាការៈ​ជំងឺ​កូរ៉ូណា។ នៅ​ក្នុង​អំឡុង​ពេល​នេះ ជំនួយ​ការ​ខាង​លើ នៅ​តែ​ជិះ​យន្តហោះ​ ក៏​ដូច​ជា​មាន​សកម្មភាព​ជា​ច្រើន​ទៀត​ជាមួយ​តារា​ចម្រៀង​ស្រី​ខាង​លើ។

Osen បាន​បន្ថែម​ថា ទោះបី​ជា​ជិត​ដល់ពេល comeback ហើយ​ក៏​ដោយ តែ​តារា​ចម្រៀង​ខាង​លើ​កំពុង​តែ​ត្រូវ​បាន​គេ​បំបែក​ឲ្យ​នៅ​ម្នាក់​​ឯង​ដើម្បី​តាម​ដាន​រោគសញ្ញា ថា​រូប​គេ​មាន​ឆ្លង​ពី​ជំនួយ​ការ​ដែរ​ឬ​អត់។

អានបន្ត៖ ​ តួជំនួស Fan Bingbing បង្ហាញរាងយូរពេកលើកម្រាលព្រំ ត្រូវគេសុំឲ្យចេញ

ប្រភព៖ Koreaboo | Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម