ពិតជាកូនមាស! ឱក សុគន្ធកញ្ញា នាំទាំងកូនខ្ចីធ្វើការរួមគ្នាតំណាងផលិតផលកុមារខ្យូតៗមួយ (មានវីដេអូ)

  • 2020-02-25 05:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយពីចាប់​ផ្ដើម​ជីវិត​គ្រួសារ​មួយ​រយៈ​ធំ​របស់​​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា ​​​​មិន​បាន​ប៉ះ​ពាល់​ដល់​​អាជីព​សិល្បៈ​របស់​អ្នកនាង​ឡើយ ពោលគឺ​រឹត​តែ​មាន​ការ​គាំ​ទ្រ​កាន់​តែ​ខ្លាំង​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ថែមទៀត។​ មិន​តែ​ប៉ុណ្ណោះ ​តារា​ចម្រៀង​ស្រី​ជួរ​មុខ​ប្រចាំ​ប្រទេស​កម្ពុជា​រូប​នេះ​ ក៏​មិន​​បង្អន់​ល្បឿន​នៃ​ភាព​ល្បីល្បាញ​របស់​​ខ្លួន​តែម្នាក់​ឯង​ឡើយ​ ដោយ​បាន​លើក​​កូនប្រុស​តូច​ឲ្យ​ចូលរួម​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ផលិតផល​ខោ​ទឹក​នោម​ដំបូង​របស់​ក្រុម​ហ៊ុន KOKOFiT ជា​ផ្លូវ​ការនា​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។

​កូន​ប្រុស​ទី១​​ របស់​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា និង​លោក​ អ៊ឹង សុខលី​ ​​មាន​ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ​ Charlie​ ទើប​តែ​មាន​អាយុ​ ៣ខែ ​ក្នុង​ខែ​កុម្ភៈ​នេះ​ប៉ុណ្ណោះ​ តែ​ត្រូវ​បាន​ជ្រើស​រើស​​​​ជា​​​ទូត​សុច្ឆន្ទៈ​ផលិតផល​ខោ​ទឹក​នោម​ សម្រាប់​ទារក និង​កុមារ KOKOFiT ​​ទាំង​ខ្ចី​ល្វក់​ ។​

រូបភាពពី Instagram លោក អ៊ឹង សុខលី

​មុន​នឹង​សម្រេច​​​ឲ្យ​កូន​ប្រុស​តូច​ចូលរួម​ការ​ងារ​ជាមួយ​ អ្នកនាង​ ឱក សុគន្ធកញ្ញា​ បញ្ជាក់​ថា​៖ ​​​​​​​​ "ដំបូង​គ្រាន់​តែ​ចង់​ជ្រើសរើស​យក​មក​ប្រើ​សាកល្បង​ព្រោះ​វា​មាន​ការ​រចនា​ឃ្យូត​ៗ​​ និង​ជា​ផលិតផល​របស់​ប្រទេស​កូរ៉េ​​ តែ​ក្រោយ​ពី​បាន​ប្រើប្រាស់​ហើយ​ទើប​ដឹង​ថា​ពិត​ជា​មាន​គុណភាព​ល្អ​មែន ​ដូចនេះ​ហើយ​ Mommy ​សម្រេច​ចិត្ត​ចែក​រំលែក​ផលិតផល​ល្អ​មួយ​នេះ​ដល់​ម៉ាក់​ៗ​ទាំង​អស់​គ្នា" ។

​គួរ​ជម្រាប​ដែរ​ថា​ ​​​​​​​​​​នា​ពេល​បច្ចុប្បន្ន​នេះ​ផលិតផល​ KOKOFiT ក៏​បាន​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​​ទទួល​បាន​ការ​ចាប់​ចិត្ត​ពីសំំណាក់​ប៉ាម៉ាក់ជា​ច្រើន​ផង​ដែរ៕​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម