ពណ៌នាំសំណាង​ និងបញ្ជាក់ពី​អត្តចរិតរបស់តារានិករឆ្នាំទាំង១២​ គួរប្រើសម្រាប់ភាពជោគជ័យក្នុងជីវិត

  • 2025-04-10 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងឆ្នាំម្សាញ់ 2025 តើពណ៌នាំសំណាងសម្រាប់ឆ្នាំ២០២៥ មានពណ៌អ្វីខ្លះដែលនឹងជួយបង្កើនសំណាងនិងបញ្ជាក់ពីអត្តចរិតពតិមួយរបស់តារានិករនិមួយៗ ក្នុងផ្នែកដែលនឹងជួយលើកស្ទួយរាសីអ្នកដែលមានទំនាក់ទំនងជិតស្និតបានដឹង និងជួយពង្រឹងលាភបង្កើនសំណាងបន្ថែមរបស់តារានិករ​ ក្នុងឆ្នាំទាំង១២​ ក្នុងឆ្នាំ2025​​ ខាងក្រោមគួរប្រើសម្រាប់ភាពជោគជ័យក្នុងជីវិត តោះ!មកមើលទាំងអស់គ្នា៖

Arise: ពណ៌ក្រហម គឺជាសញ្ញាភ្លើង និងជាពណ៌ដ៏ល្អតំណាងឲ្យថាមពល ចំណង់ចំណូលចិត្ត និងភាពក្លាហាន។ ពណ៌ក្រហមក៏ជាពណ៌ដំបូងដែលមនុស្សម្នាជាច្រើនចាប់អារម្មណ៍និងមើលឃើញមុនគេបង្អស់ផងដែរ។ Taurus: ពណ៌បៃតង តំណាងឲ្យភាពល្អឥតខ្ចោះនិងជាពណ៌នៃក្តីសង្ឃឹមផងដែរ។ទាំងទំនុកចិត្តភាពសាកសមឥតខ្ចោះហើយផ្សាយភ្ជាប់ជាមួយធម្មជាតិដែលមានស្ថេរភាពនិងយកចិត្តទុកដាក់ផ្ចត់ផ្ចង់យ៉ាងខ្លាំងក្នុងធ្វើការអ្វីមួយរបស់តារានិករមួយនេះផងដែរ។ Gemini: ពណ៌ប្រផេះ នៅពេលដែលយើងនឹកឃើញដល់ពណ៌ប្រផេះយើងអាចហៅពណ៌នេះបានម្យ៉ាងទៀតថា “ពណ៌ប្រាក់” ដែលជាពណ៌លោហ:ធាតុភ្លឺចាំងឆ្លុះបញ្ជាក់ពីស្មារតីដ៏រស់រវើករបស់តារានិករមួយនេះក្នុងការបំពេញកិច្ចការអ្វីមួយ។ Cencer: ពណ៌ស ឬបន្ទាប់ពីពណ៌ស អាចប្រើជាពណ៌ទឹកដោះគោក៌បាន តំណាឲ្យភាពរឹងមាំនិងជាអ្នកដឹកនាំ។ដែលមានភាពស៊ីជម្រៅផ្សារភ្ជាប់ជាមួយធម្មជាតិ និងមានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួនថែមទៀតផង។ Leo: ពណ៌លឿង ពណ៌នេះជាពណ៌របស់ព្រះអាទិត្យដែលមានកម្លាំងខ្លាំងនិងចែងចាំងគ្រប់ទីកន្លែង។ ហើយតែងជាទំនុកចិត្តខ្ពស់ឲ្យដល់តារានិកររូបនេះក្នុងការសម្រេចការងារអ្វីមួយនិងពោរពេញទៅដោយភាពរឹងមាំជាខ្លាំងប្រយុទ្ជប្រឆាំងនិងបញ្ហាដែលបានកើតឡើង។ Virgo: ពណ៌ខៀវ ជាពណ៌មួយដែលឆ្លុះបញ្ចាំងពីធម្មជាតិនិងទន់ភ្លន់ហើយពោរពេញទៅដោយសន្តិភាពក្នុងខ្លួន។ ហើយតែងជួយដល់តារានិកររូបនេះឲ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចក្នុងការធ្វើការនិងទាំងការរាប់អានមនុស្សជុំវិញខ្លួនហើយមិនងាយទុកចិត្តអ្នកណាម្នាក់ងាយៗឡើយ Libra: ពណ៌ទឹកប៊ិច ទឹកប៊ិចមិនងងឹតពេកមិនភ្លឺពេក។ បញ្ចូលថាមពលឲ្យតារានិករមួយនេះជាមនុស្សដែលមានតុល្យភាពខ្ពស់ស្រលាញ់ឯករាជ្យភាពនិងយុត្តិធម៌។ ធ្វើអ្វីនិងនិយាយអ្វីតែច្បាស់លាស់និងមានភាពស្មោះត្រង់ជាមួយអ្នកនៅជុំវិញខ្លួន។ Scorpio: ពណ៌ខ្មៅ សម្រាប់តារានិករដែលប្រើពណ៌នេះជាមនុស្សរាងអាថ៌កបាំងបន្តិច ហើយក៌ស្ងប់ស្ងាត់ណាស់ដែរ។ ប៉ុន្តែជាមនុស្សម្នាក់គួរឲ្យចាប់អារម្មណ៍និងចូលចិត្តរក្សាអត្ថសញ្ញាណរបស់ខ្លួនជានិច្ចដោយសម្ងាត់មិនងាយមានអ្នកអាចដឹងចិត្តឡើយ។ ហើយជាមនុស្សអង់អាចនិងអាចជំនះរាល់បញ្ហាទាំងឡាយដែលខ្លួនបានជួបនិងអាចដោះស្រាយបានជានិច្ចនិងជាមនុស្សអាចទុកចិត្តបានក្នុងការបំពេញកិច្ចការងាផ្សេងៗ។ Sagittarius: ពណ៌ស្វាយ ពណ៌នេះតំណាងឲ្យវិញ្ញាណនិងពោរពេញដោយអាថ៌កំបាំងក្នុងរឿងផ្ទាល់ខ្លួន ។ ជាមនុស្សដែលឆ្លាតវៃនិងពូកែផ្សងព្រេង។ហើយចូលចិត្តស្វែងរកអ្វីដែលថ្មីសម្រាប់ជីវិតជានិច្ចទាំ ងការងារ ទាំងទំនាក់ទំនងស្នេហា និងការសិក្សាជាដើម។ គ្រាន់តែមាត់ប្រៃបន្តិចម៉ាត់ណាម៉ាត់ហ្នឹងមិនលំអៀងជាមួយរឿងអ្វីងាយដែរ។ Capricorn: ពណ៌ត្នោត ជាពណ៌តំនាងឲ្តស្ថេរភាព។ ពិសេសជួយបង្កើតទំនុកចិត្តឲ្យតារានិករមួយនេះកាន់តែមានភាពរស់រវើកច្បាស់លាស់ហើយក៏ជាមនុស្សគួរឲ្យទុកចិត្តបានទាំងរឿងការងារ លុយកាក ទំនាក់ទំនង និងការពឹងពាក់ការងារផ្សេងៗ ហើយក៏ជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយប្រាកដនិងមានការប្រុងប្រយ័ត្នជានិច្ចមិនងាយប្រហេសងាយៗឡើយ។ Aquarius: ពណ៌ស៊ីជំពូ ជាមនុស្សដែលមានភាពទាក់ទាញទន់ភ្លន់លេចធ្លោនិងមានមន្តស្នេហ៍ហើយច្បាស់លាស់។ ហើយជាតារានិករដែលស្រលាញ់វឌ្ឍនភាព និងពោរពេញដោយភាពច្នៃប្រឌិតក្នុងដំណើរជីវិតដែលខ្លួបជួបមិនថាស្នេហា និងការងារ។ Pisces: ពណ៌ផ្ទៃមេឃ ជាមនសុ្សដែលចូលចិត្តការស្រមើរស្រមៃ លេងសើចច្រើន និងពូកែធ្វើឲ្យអ្នកដទៃមានភាពសប្បាយរីករាយពាលនៅក្បែរតារនិករនេះ។ ហើយតែងផ្តល់អាទិភាពដល់មនុស្សដែលខ្លួនស្រលាញ់ពេញចិត្តមុនគេបង្អស់ក្នុងការបំពេញបំណងដៃគូ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម