បញ្ហាសុខភាពជាច្រើន អាចកើតឡើងចំពោះកុមារតូចៗ ពេលអាកាសធាតុប្រែប្រួលមេឃភ្លៀងខុសរដូវ
- 2025-04-11 04:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាសុខភាពជាច្រើន អាចកើតឡើងចំពោះកុមារតូចៗ ពេលអាកាសធាតុប្រែប្រួលមេឃភ្លៀងខុសរដូវ
ពេលមេឃភ្លៀងខុសរដូវ នឹងអាចបង្កបញ្ហាសុខភាពជាច្រើនដល់កុមារដូចជា៖
១. ជំងឺផ្លូវដង្ហើម៖ ជំងឺផ្តាសាយធម្មតា និងផ្តាសាយធំ រលាកទងសួត រាកសួត និងហឺតជាដើម។
២. ជំងឺឆ្លងតាមទឹក៖ រាគរូស និងរាកមួល ជំងឺប្រព័ន្ធរំលាយអាហារ។
៣. ជំងឺដែលឆ្លងតាមមូសខាំ៖ គ្រុនឈាម គ្រុនចាញ់។
៤. បញ្ហាស្បែក៖ អាឡែកហ្ស៉ី កន្ទួលក្រហម រមាស់ស្បែក។
វិធីសាស្ត្របង្ការបញ្ហាខាងលើនេះ៖
១. ការការពារពីជំងឺផ្លូវដង្ហើម
២. បង្ការជំងឺឆ្លងតាមទឹក
៣. ការបង្ការជំងឺឆ្លងតាមមូស
៤. ការការពារស្បែក
សូមប៉ាម៉ាក់ពិនិត្យសីតុណ្ហភាពកុមារ បើសង្ស័យថាមាន គ្រុនក្តៅ។ ពិសេសសង្កេតមើលកុមារ រកមើលរោគសញ្ញាខុសប្រក្រតីរបស់ក្មេង បើកុមារមានរោគសញ្ញាធ្ងន់ធ្ងរ ឬគ្រុនក្តៅខ្លាំង ក្អកខ្លាំង ពិបាកដកដង្ហើម ឬរាកមួលធ្ងន់ធ្ងរ សូមឆាប់នាំកូនៗរបស់អ្នកទៅពិនិត្យជាមួយគ្រូពេទ្យជំនាញជាបន្ទាន់កុំទុកយូរអាចនាំឲ្យកុមារជួបគ្រោះថ្នាក់ណាប៉ះពាល់ដល់អាយុជីវិតគាត់បាន។