វិធីព្យាបាលជំងឺផ្តាសាយដោយមិនចាំបាច់ប្រើថ្នាំប្រសិនបើមិនមានអាការ:ធ្ងន់ធ្ងរ

  • 2025-04-09 04:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សពេញវ័យជាមធ្យមមានជំងឺផ្តាសាយពី ២ ទៅ ៥ដង នៅក្នុងមួយឆ្នាំ។ ជាធម្មតាថ្នាំអាចនឹងផ្តល់នូវជំនួយសង្គ្រោះពីរោគសញ្ញានៃអ្នកកើតជំងឺផ្តាសាយបានល្អទៅតាមអាការ: នៃអ្នកជំងឺនិងការព្យាបាលពីសំណាក់គ្រូពេទ្យផងដែរ។ ប៉ុន្តែបើយើងមិនធ្វើការប្រឆាំងនឹងមេរោគ ឬជួយប្រព័ន្ធភាពស៊ាំឲ្យខ្លាំងឡើង ដើម្បីបំផ្លាញ់មេរោគនោះទេ វាអាចនឹងបំបាក់រាងកាយយើងបានយ៉ាងឆាប់រហ័ស ក្នុងនោះប្រសិបបើបញ្ហាជំងឺរបស់យើងមិនធ្ងន់ធ្ងរខ្លាំងនោះទេ ហើយយើងមិនចង់ទទួលទានថ្នាំក្នុងព្យាបាលបំបាត់ជំងឺផ្តាសាយយើងក៏អាចប្រើវិធីការពារនិងព្យាបាលមួយចំនួនខាងក្រោមដោយមិនចាំបាច់ប្រើថ្នាំបាន៖

ការស្រូបយកចំហាយទឹកក្តៅ លោកសាស្រ្តាចារ្យ Steve បានពន្យល់ថា «ផ្តាសាយ គឺជាបណ្ដុំនៃមេរោគផ្សេងគ្នា និងធ្វើការវាយប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ ហើយពួកវាក៏បង្កឲ្យមានការរលាកច្រមុះ ដែលបណ្តាលអោយកណ្តាស់, ហៀរសំបោរ និងឈឺភ្នែក " ។ ចំហាយទឹក គឺជាវិធីសាស្រ្តមួយដ៏អស្ចារ្យក្នុងការលុបបំបាត់ការរលាកច្រមុះបាន»។ ម្យ៉ាងវិញទៀត អ្នកអាចដាក់កន្សែងមួយនៅលើក្បាលរបស់អ្នក ស្រូបចំហាយទឹកពីទឹករំពុះ ឬងូតទឹកក្តៅ និងធ្វើការស្ពុងច្រមុះ ស្ទីមចំហាយទឹកក្តៅមួយតួខ្លួន ដើម្បីកាត់បន្ថយជំងឺផ្តាសាយ។

ភេសជ្ជៈក្តៅៗ សាស្ត្រាចារ្យ Ron Eccles ជាប្រធាននាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺផ្តាសាយនៅសាកលវិទ្យាល័យ Cardiff បាននិយាយថា ភេសជ្ជៈក្តៅមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ជំងឺផ្តាសាយបាន។ លោកបាននិយាយថា " ភេសជ្ជៈក្តៅៗ មានឥទ្ធិពលខ្លាំងចំពោះរោគសញ្ញានៃការហៀរសំបោរ, ក្អក, កណ្តាស់, ឈឺក, ភាពត្រជាក់ និងអស់កម្លាំង»។

ការទទួលទឹកឲ្យបានគ្រប់គ្រាន់ លោកវេជ្ជបណ្ឌិត Rob Hicks និយាយថា "នៅពេលដែលរាងកាយត្រូវបានប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនេះវាបានក្លាយទៅជាខ្សោះជាតិទឹក»។ ដូចនេះ អ្នកត្រូវធ្វើការបរិភោគទឹកឲ្យបនច្រើន។

កាត់បន្ថយភាពតានតឹង សម្ពាធដែលកើតឡើងលើជីវិតប្រចាំថ្ងៃរបស់អ្នក អាចធ្វើឱ្យអ្នកងាយនឹងឈឺចាប់។ សាស្រ្តាចារ្យសា Eccles បាននិយាយថា: "ភាពតានតឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការឆ្លងមេរោគទូទៅ។

ញាំស៊ុបមាន់ សាស្រ្តាចារ្យសាស្ដបាននិយាយថា ស៊ុបមាន់ គឺជាដំណោះស្រាយដ៏ល្អសម្រាប់ជំងឺផ្តាសាយ ។

ធ្វើលំហាត់ប្រាណ នៅ​ពេល​មាន​ជំងឺផ្តាសាយ​អាច​មាន​អាការៈ​តឹងច្រមុះ ឈឺក្បាល កណ្ដាស់ ឬ​ក្អក​តិចតួច។ តែបើយើងនៅ​មាន​កម្លាំង​ក្នុង​ការហាត់ប្រាណ​យើង​អាច​បន្ត​ការ​ហាត់​ប្រាណ​បាន។ ប៉ុន្តែ​ យើង​គួរ​មើល​ស្ថានភាព​រាងកាយ​របស់ យើង​ដោយ​កំណត់​ការ​ហាត់ប្រាណ​ទៅ​តាម​ថាមពល​របស់​យើង ដោយយើងអាច​ដើរ​ហាត់​ប្រាណ ឬ​ជិះកង់​ក៏​បាន ​ជំនួស​ទម្លាប់​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​ដែលអាចមាន​លើសពីនេះ។ ដោយឡែក​បើ​អាការៈ​តឹងច្រមុះ​នេះ​ពាក់ព័ន្ធ​នឹង​គ្រុនក្ដៅ ឬ​រោគសញ្ញា​ផ្សេង​ដូចជាក្អកស្លេស្ម ឬតឹង​ទ្រូង យើង​គួរ​ពិចារណា​ផ្អាក​ការ​ហាត់ប្រាណ​សិន។

**ករណីយើងមានអាការ:ដូជខាងក្រោមមិនគួរហាត់ប្រាណនោះទេ៖

  • គ្រុនក្ដៅ​លើស​៣៧អង្សាសេ
  • ក្អកស្លេស្ម
  • រាក ឈឺចុក​ពោះ ក្អួត​និង​ចង្អោរ
  • ផ្តាសាយធំ។។

ប្រភព៖ Independent ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម