IU និង Mai Davika ប្រជែង​សម្រស់​លើ​កៅអី​ជួរ​មុន ក្នុង​ប្រទេស​អ៊ីតាលី

  • 2020-02-21 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ជួរ​មុខ​ទាំង​២​របស់​អាស៊ី​គឺ IU និង Mai Davika បាន​​​ធ្វើ​ឲ្យ​បណ្ដាញ​ព័ត៌មាន​អឺរ៉ុប​ចាប់​អារម្មណ៍​ជា​ខ្លាំង នៅ​ពេល​បង្ហាញ​មុខ​នៅ​លើ​កៅ​អី​ជួរ​មុខ​របស់​ប្រេន​ខោអាវ​លំដាប់​មួយ។

កាល​ពី​ល្ងាច​​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ កំពូល​តារា​អាស៊ី​២​រូប​គឺតារា​ចម្រៀង និង​សម្ដែង​កូរ៉េ IU និង​តារា​សម្ដែង​ស្រី​ថៃ Mai Davika បាន​បង្ហាញ​វត្តមាន​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី ដើម្បី​ចូល​រួម​ការ​ដាក់​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​ថ្មី​របស់​ប្រេន​សម្លៀកបំពាក់ Gucci ដែល​អ្នក​ទាំង​២​ជា​អ្នក​តំណាង នៃ​ប្រទេស​រៀង​ៗ​ខ្លួន។

នៅ​លើ​កៅ​អី​ជួរ​មុខ ស្រី​ស្អាត​ទាំង​២​​ត្រូវ​បាន​រៀប​ឲ្យ​អង្គុយ​ជិត​គ្នា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​នឹង​មិន​សរសើរ​មិន​បាន​ចំពោះ​សម្រស់​ដ៏​លេច​ធ្លោ​ទាំង​២​នេះ។ ខណៈ អ្នក​គាំទ្រ​ប្រៀប​ធៀប​តួ​រឿង Hotel Del Luna ស្អាត​ដូច​ជា​អ្នក​នាង​ត្រកូល​អភិជន​នោះ តួ​រឿង Pee Mak ត្រូវ​បាន​សរសើរ​ថា ស្អាត​ដូច​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់។ យ៉ាងណាក្ដី មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា ស្រី​ស្អាត​ទាំង​២​គឺ​ស្អាត​ម្យ៉ាង​ម្នាក់ មិន​អាច​ប្រៀបធៀប​បាន​ឡើយ៕

​អាន​បន្ត៖​ បង្ហើប​ម៉ាក​ទឹក​អប់​ ដែល​តារា​ចម្រៀងស្រី​ល្បី​ឈ្មោះ​កូរ៉េ​ប្រើប្រាស់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម