បង្ហើបម៉ាកទឹកអប់ ដែលតារាចម្រៀងស្រីល្បីឈ្មោះកូរ៉េប្រើប្រាស់
- 2020-02-19 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហើបម៉ាកទឹកអប់ ដែលតារាចម្រៀងស្រីល្បីឈ្មោះកូរ៉េប្រើប្រាស់
ក្រៅពីក្លិនទឹកអប់ សិល្បការិនីចិនក៏ផ្ដោតសំខាន់លើប្រភេទទឹកអប់ដែលស័ក្ដិសមនឹងអត្តចរិតរបស់ខ្លួនផងដែរ។ កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មាន Pann របស់កូរ៉េបានចងក្រងអត្ថបទអំពីប្រភេទទឹកអប់តារាចម្រៀង Idol ស្រីប្រទេសនេះតែងតែប្រើប្រាស់។
តាមនោះដែរ ទស្សនិកជនបានសង្កេតឃើញថា ស្រីស្អាតទាំងនេះមិនត្រឹមតែប្រើទឹកអប់ដោយផ្ដោតលើក្លិននោះទេ ដោយពួកគេក៏ចាប់អារម្មណ៍លើរូបរាងដែលស័ក្ដិសមនឹងអត្តចរិតរបស់ខ្លួនដូចគ្នា។ ដោយចំពោះអ្នកមានចរិតរួសរាយពួកគេជ្រើសយកទឹកអប់ដែលមានពណ៌ឆើតឆាយ។ ផ្ទុយមកវិញ សម្រាប់អ្នកស្រគត់ស្រគុំ ពួកគេក៏ជ្រើសយកទឹកអប់ដែលមានរាងចាស់ទុំដូចគ្នា។ ខាងក្រោមនេះគឺជាប្រភេទទឹកអប់ដែលតារាចម្រៀងស្រីកូរ៉េប្រើប្រាស់៖
១. Nayeon (TWICE) ប្រើទឹកអប់ Kenzo Flower in the Air Eau de Toilette តម្លៃ ៨០ដុល្លារ និង Aqua Di Parma Magnolia Nobile តម្លៃ ១៥០ដុល្លារ ។
២. Sana (TWICE) ប្រើទឹកអប់ Prada Candy តម្លៃ ១២០ ដុល្លារ។
៣. Yeri (Red Velvet) ប្រើទឹកអប់ S. Maria Novella តម្លៃ ១៩០ ដុល្លារ។
៤. Joy (Red Velvet) ប្រើទឹកអប់ Dolce & Gabbana Peony តម្លៃ ៩៥ ដុល្លារ។
៥. Wendy (Red Velvet) ប្រើទឹកអប់ Killian Good Girl Gone Bad និង Memo Kedu តម្លៃមួយដប ៣០០ ដុល្លារ។
៦. Yerin (G-Friend) ប្រើទឹកអប់ Eau Triple Biharade de Seville តម្លៃ ១១៧ ដុល្លារ។
៧. Mi Yeon ((G)I-DLE) ប្រើទឹកអប់ Narciso តម្លៃ ៥៩ ដុល្លារ៕
អានបន្ត៖ អាយុសែសិប ហើយកូន២មែនពិត តែសម្រស់ប្រពន្ធ Rain នៅតែខ្ញង់