ធ្វើ​យ៉ាង​ណា​ទើប​អាច​កែប្រែ​ខ្លួន​ឯង​? ៤ ជំហាន​នេះ​អាច​ជួយ​ផ្លាស់ប្ដូរ​អ្នក​បាន

  • 2020-02-17 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ឆ្នាំ​ថ្មី​មនុស្ស​ប្រាកដ​ជា​ចង់​ផ្លាស់ប្ដូរ​ជីវិត​ខ្លួនឯង​ឲ្យ​កាន់តែ​ប្រសើរ។ តែ​បញ្ហា​ទាស់​ត្រង់​ថា ធ្វើ​យ៉ាង​ណា​ទើប​អាច​កែប្រែ​ខ្លួនឯង​បាន​ទៅ? កញ្ញា នឹង​បង្ហាញ​ពី​វិធី​កែប្រែ​ខ្លួនឯង​នៅ​ខាងក្រោម​នេះ៖

១.បង្កើត​សមិទ្ធផល​ឲ្យ​បាន

បើ​អ្នក​ពិតជា​ចង់​កែប្រែ​​ពិតមែន ត្រូវ​ដាក់​កំហិត​ខ្លួនឯង​ឲ្យ​តឹងរ៉ឹង ដោយ​ធ្វើយ៉ាងណា​ត្រូវ​​បង្កើត​សមិទ្ធផល​ថ្មី​យ៉ាងហោចណាស់ ៣ ក្នុង​ឆ្នាំ​។ ពេល​បង្កើត​អ្វីថ្មី​​បាន​ហើយ នោះ​អ្នក​នឹង​មាន​ទម្លាប់​ខំ​រក​អ្វី​ថ្មី​មក​បន្ថែម​ទៀត។

រូបតំណាង

**២.ស្វែង​យល់​ពី​គំនិត​បុគ្គល​ជោគជ័យ**

គួរតែ​អាន​សៀវភៅ​ដែល​សរសេរ​ឡើង​ដោយ​បុគ្គល​ជោគជ័យ​មួយ​ចំនួន ព្រោះ​គំនិត​ជ្រៅជ្រះ​របស់​ពួកគេ​អាច​ជួយ​ឲ្យ​អ្នក​មក​កែប្រែ​ខ្លួន​ឯង​បាន។ មួយ​វិញ​ទៀត​បទពិសោធន៍ និង​ទម្លាប់​ធ្វើ​របស់​បុគ្គល​ជោគជ័យ​ទាំអ​នេះ អាច​ត្រូវ​នឹង​គំនិត​អ្នក​ដែរ។

៣.ព្យាយាម​រក​បទពិសោធន៍​ថ្មី​ៗ

បើ​អ្នក​គិត​ថា​ការងារ​រាល់ថ្ងៃ​នេះ​លែង​ផ្ដល់​ចំណេះ​ដឹង​ហើយ គួរតែ​ស្វែងរក​ការងារ​ថ្មី​មួយ​ទៀត ដើម្បី​ជំរុញ​ខ្លួនឯង​ឈាន​ទៅ​ដល់​រក​អ្វី​បាន​ប្លែក។ បើ​អ្នក​នៅ​ស្រលាញ់​កន្លែង​ការងារ​ចាស់ មិន​បាច់​ប្ដូរ​ក៏​បាន​ដែរ តែ​គួរ​ចុះ​ឈ្មោះ​រៀន​វគ្គ​ខ្លី​ៗ​ទាក់ទង​នឹង​ចំណង់ចំណូលចិត្ត។

រូបតំណាង

៤.ជឿជាក់​លើ​ខ្លួនឯង

ចង់​ឲ្យ​ខ្លួនឯង​ផ្លាស់ប្ដូរ ត្រូវ​តែ​មាន​ការ​តាំងចិត្ត ហើយ​បន្ទាប់ពី​តាំងចិត្ត​គឺ​ត្រូវ​ជឿជាក់​ចំពោះ​ខ្លួនឯង ថា​អាច​ធ្វើ​រឿង​ថ្មី​បាន ហើយ​កុំ​និយាយ​សម្ដីបំភ័យ ឬ​បំបាក់​ទឹកចិត្ត​ខ្លួនឯង៕

ចុចអាន៖ចូល​ ២០១៨ ហើយ ដូច្នេះមនុស្ស​គ្រប់​រូប​គួរតែ​ចាប់ផ្ដើម​ទម្លាប់​ល្អ ៥ យ៉ាង​នេះ!

ប្រភព៖ Careergirldaily ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម