ពេលមានបាន អ្វីដែលខ្លាចជាងគេគឺចិត្តរបស់មនុស្សប្រែប្រួល

  • 2020-02-14 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ប្រើ​អស់​យុវភាព​របស់​ខ្លួន​ដើម្បី​រង់​ចាំ​អ្វី​ម្យ៉ាង​ដែល​ហៅ​ថា មាន​ការងារ​ច្បាស់​លាស់​របស់​មនុស្ស​ប្រុស។ ប៉ុន្តែ​នៅ​ពេល​មនុស្ស​ប្រុស​មាន​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ដៃ នាង​បែរ​ជា​មិន​មែនជា​ជម្រើស​របស់​​គេ​ទៅវិញ។

រូបតំណាង

ចង់​ដឹង​ពី​ចិត្ត​របស់​មនុស្ស​ស្រី សូម​ពិនិត្យ​ពេល​មនុស្ស​ប្រុស​គ្មាន​អ្វី​សោះ​នៅ​ក្នុង​ដៃ បើ​ចង់​ដឹង​ជម្រៅ​ចិត្ត​មនុស្ស​ប្រុស សូម​មើល​ពេល​គេ​មាន​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ដៃ។ គេ​តែង​និយាយ​ថា មនុស្ស​ប្រុស​ពេល​មាន​បាន​តែង​ភ្លេច​ពាក្យ​សម្បថ​កាល​គ្រា​ក្រ។ នៅ​ពេល​មាន​ប្រាក់​កាស​គ្រប់​គ្រាន់ គេ​នឹង​ចាប់​ផ្ដើម​មើល​ឃើញ​ថា​ពេល​វេលា​ដែល​កន្លង​ទៅ​ធ្លាប់​ពុះពារ​នឹង​គ្នា​លែង​មាន​តម្លៃ​ទៀត។

មនុស្ស​ប្រុស​កាន់​តែ​ក្រ រឿង​ទាក់ទាញ​កាន់​តែ​តិច។ ពេល​បង​មាន​លុយ ការ​ជួបជុំ ផឹក​ស៊ី អូន​បង ធ្វើ​ឲ្យ​គេ​ឈ្លក់​វង្វេង​រក​ផ្លូវ​មក​វិញ​សឹង​មិន​​ឃើញ។

រូបតំណាង

សូម​ចង​ចាំ​ថា មនុស្ស​ប្រុស​នៅ​ស្មោះ​ដោយ​សារ​គេ​មិន​ទាន់​មាន​ឱកាស​ក្បត់ ប៉ុន្តែ​នៅ​ពេល​មាន​លុយ អ្វី​ៗ​គ្រប់​យ៉ាង​នឹង​ប្រួលប្រែ។ ហើយ​ការ​ពិត​ទៅ មនុស្ស​ស្រី​ក៏​មិន​មែន​ចង់​បាន​ប្ដី​គេ​មក​ធ្វើ​អី​ដែរ ក្រៅ​ពី​ហោប៉ៅ​ដែល​មាន​លុយ​របស់​គេ។

រូបតំណាង

មនុស្ស​ស្រី​ពេល​ក្រ សុខ​ចិត្ត​ខ្លួន​ឯង​អត់ ឲ្យ​តែ​មនុស្ស​ខ្លួន​ស្រលាញ់​ឆ្អែត ឲ្យ​តែ​ប្ដី​មាន​ចិត្ត​ស្រលាញ់។ មនុស្ស​ស្រី​នៅ​ផ្ទះ ខំ​សន្សំ​តាំង​ពី​កន្ទប តាំង​ពី​ស្បែក​ជើង​ដាច់​ឡើង។ មនុស្ស​ប្រុស​ផឹក​មួយ​វង់​អស់​លុយ​ម្ហូប​មួយ​ខែ ក៏​មិន​ខ្វល់។

រូបតំណាង

នាង​អាច​លះបង់យុវភាព​របស់​ខ្លួន រស់​នៅ​ក្នុង​ការ​លំបាក រង់​ចាំ​ឲ្យ​បុរស​នោះ​មាន​ការងារ​រឹង​មាំ។ តែ​ពេល​គេ​រឹង​មាំ​ហើយ នាង​បែរ​ជា​ក្លាយ​ជា​ជម្រើស​​ទី​២ ទី៣ ភ្លេច​អស់​គ្រា​ក្រ។ មនុស្ស​ស្រី​ពេល​មាន​បាន​ហើយ នៅ​តែ​រក្សា​ផ្នត់​គំនិត សន្សំសំចៃ តែ​មនុស្ស​ប្រុស​មាន​លុយ​ហើយ គិត​ថា​ជីវិត​ខ្លួន​ប្រែប្រួល​ហើយ ត្រូវ​ធ្វើ​ខ្លួន​ហ៊ឺហារ៕

អានបន្ត៖ ​ ត្រលប់ជាខ្លួនឯងយ៉ាងសប្បាយរីករាយតាមវិធី៣យ៉ាង ក្រោយបែកបាក់ស្នេហា

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម