ត្រលប់ជាខ្លួនឯងយ៉ាងសប្បាយរីករាយតាមវិធី៣យ៉ាង ក្រោយបែកបាក់ស្នេហា

  • 2020-02-13 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត ​ការ​សង​សឹក​មិន​មែន​ជា​រឿង​ល្អ​ទេ ​ហើយ​កាល​ដែល​ចូល​ទៅ​​បំផ្លាញ​ជីវិត​នរណា​ម្នាក់​ក៏​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ដែរ។ ដូច្នេះ​មាន​តែ​បង្កើត​ឲ្យ​ជីវិត​​​រីក​រាយ ស្រស់​ស្អាត​​ ដើម្បី​កុំ​ឲ្យ​សោក​ស្ដាយ។ ​​ដូច្នេះ ​នៅ​ពេល​ជួប​ស្នេហា​បែក​បាក់ ​អ្នក​ក៏​ត្រូវ​វិល​មក​ជួស​ជុល​ខ្លួន​ឯង​ កុំ​ឲ្យ​​ក្រៀម​ស្វិត ដោយ​គួរ​អនុវត្ត​វិធី​នេះ​។

រូបតំណាង

**១. ​រស់​នៅ​ជាមួយ​ការ​ពិត ​មិន​មែន​​អតីត​កាល**

​​មនុស្ស​ស្រី​ជា​ច្រើន ​មិន​ទាន់​អាច​បំភ្លេច​អតីត​សង្សារ​របស់​ខ្លួន​បាន​ទេ។ ​មិន​មែន​មក​ពី​​ស្រលាញ់​គេ​ខ្លាំង​ពេក​​ទេ​ ​តែ​មក​ពី​យើង​មិន​ព្រម​​រំដោះ​ខ្លួន​ចេញ​ពី​អតីតកាល។ ​​ទទួល​ស្គាល់​ការពិត ​គឺ​មិន​ទាន់​ហួស​ពេល​ឡើយ។ ​​មិន​មាន​អ្នក​ណា​​នៅ​ខាង​ណា​នោះ​ទេ ​គ្រាន់​តែ​​និយាយ​ប្រាប់​ខ្លួន​ឯង​ការ​ពិត​ទោះ​វា​ឈឺ​ចាប់​បន្តិច​ក៏​ដោយ។ ​ប៉ុន្តែ​វា​​​មិន​មែន​ជា​រឿង​ដែល​ត្រូវ​ចៀស​វាង ​ទោះ​ជា​យ៉ាង​​ណា ​ត្រូវ​ទទួល​ស្គាល់​ថា​វា​បញ្ចប់​​ហើយ​នៅ​ថ្ងៃ​នេះ ដែល​​យើង​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​មុខ​។ ​ញញឹម​​​ដើម្បី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ​​ទោះ​បី​ត្រូវ​ធ្វើ​វា​តែ​ម្នាក់​ឯង​ក៏​ដោយ។ ​អតីតកាល​វា​មិន​អាច​វិល​ត្រលប់​មក​​វិញ​ទេ ​ដូច្នេះ​ត្រូវ​សម្លឹង​មើល​បច្ចុប្បន្ន​ដែល​នៅ​សេស​សល់ ​ថា​ពួក​យើង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត។

រូបតំណាង

២. ​យក​បេះ​ដូង​របស់​អ្នក​ត្រលប់​មក​វិញ ​ដើម្បី​ស្រលាញ់​ខ្លួន​ឯង

​ឈប់​ស្រក់​ទឹក​ភ្នែក ​ហើយ​ងើប​ទៅ​ងូត​ទឹក ​លុប​មុខ ​បន្ទាប់​មក​ស្លៀក​​​ពាក់។ ​យក​ក្រែម​ម្សៅ ​មក​ផាត់​មុខ​ឲ្យ​ស្អាត។ ​បើ​គីឡូ​ឡើង​ពេក ​ត្រូវ​សម្រក​យក​រាង​ស្លីម ធ្វើ​យ៉ាង​ណា​ឲ្យ​ស្អាត​មួយ​តួ​ខ្លួន។ ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ជា​យូរ​មក​ហើយ ត្រូវ​ធ្វើ​នៅ​ពេល​នេះ។ ​

រូបតំណាង

៣. ផុស​រូប​ដែល​បង្ហាញ​ពី​ភាព​សប្បាយ​រីក​រាយ កុំ​ផុស​អី​ដ្រាម៉ា

​ផុស​រូប​ស្អាត​ៗ ​​រូប​ដែល​​មាន​ស្នាម​​ញញឹម ហើយ​កុំ​សរសេរ​អី​ដែល​ទុក្ខ​សោក ​តែ​ត្រូវ​សរសេរ​អី​ដែល​សប្បាយ​ៗ​វិញ​។ ​​យ៉ាង​ណា​ក៏​ដោយ ​កុំ​ផុស​រូប​ដែល​សិច​ស៊ី ​ឬ​រូប​ដែល​ធ្វើ​ឲ្យ​​អ្នក​ដទៃ​វាយ​តម្លៃ​អ្នក​ក្នុង​ក្រសែភ្នែក​មិន​ល្អ។ ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​អ្នក ​ជា​មនុស្ស​ស្រស់​ស្អាត​ពី​ខាង​ក្នុង ​មិន​មែន​តែ​រូប​រាង​ខាង​ក្រៅ៕​

​អាន​បន្ត​៖ ​ រក្សាគោលជំហរឲ្យរឹងមាំ កុំបណ្តោយជីវិតខ្មៅងងឹតដូចស្លាប់ដោយសារស្នេហា

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម