អ្នក​គាំទ្រឆោឡោ ពេល​ឃើញ​​ធ្លាយ​រូប Xiao Zhan ថើប Yang Zi យ៉ាង​ស្និទ្ធិស្នាល

  • 2020-02-11 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​​ប្រទេស​​​ចិន​កំពុង​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដោយ​សារ​វីរុស​កូរ៉ូណា​មែន​ពិត ប៉ុន្តែ​ពិភព​​សិល្បៈ​​ក៏​មិន​ស្ងប់ស្ងាត់​ដែរ ដោយ​ថ្មី​ៗ​នេះ ទស្សនិកជន​បាន​នាំ​គ្នា​ចែក​រំលែក​យ៉ាង​គគ្រឹកគគ្រេង​នូវ​រូបភាព តារា​សម្ដែង​កំពុង​ឡើង​កូដ Xiao Zhan និង Yang Zi ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម។

បណ្ដាញ​សង្គម Weibo ប្រទេស​ចិន​បាន​ល្បី​កក្រើក​នៅ​រូប​ភាព​មួយ​សន្លឹក​ ដែល​ក្នុង​នោះ តួ​ឯក​នៅ​ក្នុង​រូប​គឺ​តារា​សម្ដែង​ប្រុស​កំពុង​មាន​ប្រជាប្រិយភាព Xiao Zhan និង តារា​សម្ដែង​ស្រី​ជួរ​មុខ Yang Zi កំពុង​ថើប​គ្នា។ រូបភាព​នេះ​ត្រូវ​បាន​ថត​ដោយ​ម៉ាស៊ីន​ថត Poloroid ហើយ​តារា​ទាំង​២​បាន​បង្ហាញ​ពី​ភាព​ស្និទ្ធិស្នាល​យ៉ាង​ផ្អែមល្ហែម។

ខណៈ​អ្នក​គាំទ្រ​កំពុង​ឆោឡោ មិន​ដឹ​ង​ថា​រឿង​អ្វី​កំពុង​កើត​ឡើង​នោះ ក្រោយ​នោះ​បន្តិច ក្រុមការងារ​បាន​បញ្ចេញ​មុខ​បកស្រាយ​ថា រូប​ថត​មួយ​សន្លឹក​នេះ គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​ថត​រឿង The Oath Of Love ដែល​ជា​ស្នាដៃ​រួម​គ្នា​របស់​តារា​ទាំង​ពីរ​ប៉ុណ្ណោះ ដោយ​ពួក​គេ​មិន​មាន​ចំណង​មនោសញ្ចេតនា​អ្វី​ឡើយ។

បន្ទាប់​មក​ទៀត រូបភាព Yang Zi ឈរ​គៀក​ក្រោយ​ស្មា Xiao Zhan ត្រូវ​បាន​បញ្ចេញ​ត​ទៀត។ តាម​នោះ​ដែរ ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ កំពុង​ថត​រឿង​ភាគ​ថ្មី ដែល​គ្រោង​ចាក់​បញ្ចាំង​នៅ​ពាក់​កណ្ដាល ឬ​ចុង​ឆ្នាំ​២០២០​នេះ។ យ៉ាងណាក្ដី​ ដោយ​សារ​ទទួល​រង​ការ​ប៉ះពាល់​ពីវីរុស​កូរ៉ូណា ​មាន​អត្រា​ខ្ពស់​ដែល​រឿង​នេះ​នឹង​ត្រូវ​បាន​ពន្យារ​ពេល​ចាក់​បញ្ចាំង៕

​អាន​បន្ត​៖ ​ ក្រោយរ៉ូបរោមសត្វជ្រុះពេញឆាក ម្តងនេះ Yang Zi ត្រូវគេរិះគន់រឿងគីឡូពាក់ឡើងប្រេះថ្នេរទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម