ក្រោយរ៉ូបរោមសត្វជ្រុះពេញឆាក ម្តងនេះ Yang Zi ត្រូវគេរិះគន់រឿងគីឡូពាក់ឡើងប្រេះថ្នេរទៀត

  • 2020-02-10 05:15:00
  • ចំនួនមតិ 8 | ចំនួនចែករំលែក 64

ក្រោយ​ពេល​រូបភាព​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Zi ស្លៀក​រ៉ូប​រោម​ចាប​ត្រូវ​ជ្រុះ​រោម​លើ​ឆាក​ធ្វើ​​ឲ្យ​គេ​សើច​រួច​មក​ នៅ​ពេល​នេះ​គេ​បាន​ឆ្លុះ​ឃើញ​ថា​រ៉ូប​នាង​ត្រូវ​ប្រេះ​ថ្នេរ​​ទៀត​ ព្រោះ​អ្នក​ស្លៀក​ធាត់​ពេក។

ទស្សនិកជន​ប្រាកដ​ជា​នៅ​ចាំ​ថា​ កាល​ពី​ខែ​មករា​កន្លង​មក នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី Weibo Night ជាមួយ​កំពូល​តារា​ដទៃ តារា​សម្ដែង​ស្រី​កំពុង​មាន​ប្រជាប្រិយ​ភាព​ចិន Yang Zi បាន​ស្លៀក​រ៉ូប​រោម​ចាប​វែង​អូស​ដី​យ៉ាង​ស្រស់​ស្អាត។ យ៉ាងណាក្ដី ក្រោយ​មក គេ​បាន​រក​ឃើញ​ថា រ៉ូប​របស់​តួ​រឿង Go Go Squid គឺ​ជា​រ៉ូប​ដែល​មាន​គុណ​ភាព​អន់​ជាង​រ៉ូប​ដើម ​ដ្បិត​មាន​រាង​ខុស​គ្នា និង​រោម​ចាប​ជ្រុះ​ពេញ​ឆាក ធ្វើ​ឲ្យ​​ជាប់​លើ​រ៉ូប​របស់តារា​សម្ដែង​ស្រី Yang Mi។

ខណៈ​រឿង​រ៉ូប​នេះ​មិន​ទាន់​ស្ងប់​ស្ងាត់​ប៉ុន្មាន​ផង ទស្សនិកជ​បាន​សង្កេត​ឃើញ​ចំណុច​គួរ​ឲ្យ​អស់​សំណើច​មួយ​ទៀត​នោះ​គឺ​ស្រី​ស្អាត​វ័យ​២៧​ឆ្នាំ នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន​ឡើង​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ធ្វើ​ឲ្យ​រ៉ូប​របស់​នាង​ប្រេះ​ថ្នេរ ឃើញ​សាច់​មួយ​ផ្នែក។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ Yang Zi តារា​សម្ដែង​ស្រី Shen Meng Chen ក៏​បាន​ស្លៀក​រ៉ូប​នេះ​ដូច​គ្នា ប៉ុន្តែ​ដោយ​សារ​តែ​មាន​រាង​ស្ដើង ទើប​មនុស្ស​ជា​ច្រើន​បាន​វាយ​តម្លៃ​ថា Yang Zi ស្លៀក​មិន​ស្អាត​ដូច​រៀម​ច្បង៕

អានបន្ត៖​ បារម្ភ​ពី​ចៀវៃ​ខ្លាំង​ពេក Wallace Huo ពាក់​ម៉ាស​ទៅ​មើល​ប្រព​ន្ធ​ថត​រឿង​ដល់​កន្លែង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel