គន្លឹះ​ល្អ​ៗ​ក្នុង​ការ​រក្សា​ដើម​ទ្រូង​ឲ្យ​នៅ​តែ​ធំ ទោះ​ជា​សម្រក​ទម្ងន់​​យ៉ាងណាក៏​​ដោយ

  • 2020-02-07 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ពិតជា​ព្រួយ​បារម្ភ​ពី​ទំហំ​ដើមទ្រូង​ដែរ ព្រោះ​ថា​ពេល​ស្រក​ទៅ កន្លែង​ទាក់ទាញ​មួយ​នោះ នឹង​ស្រក​ទៅ​តាម​ដែរ។ តែ​កុំ​បារម្ភ កញ្ញា សូម​បង្ហាញ​ពី​គន្លឹះ​ល្អ​ដែល​អាច​ថែរក្សា​ដើមទ្រូង​ឲ្យ​នៅតែ​មូល​តឹង​ណែន ហើយ​រាង​ស្វែល​ស្អាត៖

១.អាហារ​សំខាន់​ខ្លាំង​ណាស់

ការ​ញ៉ាំ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​លូតលាស់​នៃ​រាងកាយ។ ដូចនេះ​ពេល​សម្រក​ទម្ងន់ អ្នក​មិន​គួរ​អត់​អាហារ​សោះ​តែ​ម្ដង​ឡើយ ត្រូវ​ញ៉ាំ​តិចតួច ដើម្បី​ធានា​ថា​សុដន់​នឹង​មិន​យារ​ធ្លាក់​ទៅ​តាម​គីឡូ។ ដូចនេះ​អាហារ​ក្នុង​អំឡុង​ពេល​នេះ គួរតែ​មាន៖

រូបតំណាង

**ក.ល្ពៅ**

ល្ពៅ គឺ​សម្បូរ​ទៅ​ដោយ​អ័រម៉ូន​អ៊ឹស្ត្រូសែន​ដែល​ជា​អ័រម៉ូន​ភេទ​ស្រី។ វា​នឹង​ជួយ​រក្សា​ទ្រូង​របស់​នារី​ឲ្យ​ធំ​ធាត់។

រូបតំណាង

ខ.ស៊ុត

ស៊ុត​ជា​អាហារ​មិន​អាច​ខកខាន​បាន​ឡើយ​អំឡុង​ពេល​តម​ចំណី​ឲ្យ​រាង​ស្អាត ព្រោះ​វា​សម្បូរ​ប្រូតេអ៊ីន។ នៅ​ក្នុង​ស៊ុត​ពណ៌​លឿង​មាន​ជាតិ​កូឡេស្តេរ៉ុល​ដែល​ជួយ​ឲ្យ​សុដន់​ធំ​ជាង​មុន។

រូបតំណាង

គ.ទឹក​សណ្ដែក​ស

ក្នុង​អំឡុង​ពេល​តម​ចំណី អ្នក​មិន​គួរ​ខ្វះ​ទឹក​សណ្ដែក​ស​ឡើយ ព្រោះ​វា​គឺជា​ប្រភព​ប្រូតេអ៊ីន​មួយ​ដែល​គ្មាន​អាហារ​ណា​មាន​ដូច ហើយ​វា​ក៏​ធ្វើឲ្យ​ស្បែក​តឹង​រលោង​ផង​ដែរ។

រូបតំណាង

២.ម៉ាស្សា

របៀប​ធ្វើ

ប្រសិនបើ​អ្នក​ចង់​ម៉ាស្សា​ដើម​ទ្រូង គួរតែ​ដាក់​ប្រេង​ដូង និង​លាប​ក្រែម​ជំនួយ​នៅ​លើ​បាតដៃ​ជា​មុន។ គួរ​ជ្រើសរើស​ប្រភេទ​ក្រែម​ដែល​អាច​ឆាប់​ជ្រាប​ចូល​ក្នុង​ស្បែក​បាន​យ៉ាង​ងាយ ទើប​ល្អ។

រូបតំណាង

ដំបូង​ចាប់ផ្ដើម​ម៉ាស្សា​ដោយ​ម្រាម​ដៃ ៣ នៅ​ក្រោម​សុដន់ និង​ពី​លើ ប៉ុន្តែ​កុំ​ឲ្យ​ក្រែម​ប៉ះលើ​​ក្បាល​សុដន់។ ប្រើ​ដៃ​ឆ្វេង និង​ស្ដាំ ដើម្បី​ម៉ាស្សា​សុដន់​ក្នុង​ចលនា​រង្វង់​ពី​ផ្នែក​ខាង​កៀនមក​ក្នុង​ ធ្វើ​វា​ប្រហែល ២០ បន្ទាប់មក​ផ្លាស់ប្ដូរ​ទៅ​ម្ខាង​ទៀត ដោយ​ធ្វើ​ចលនា​ដូចគ្នា៕

ចុចអាន៖គូទ​នារី​ៗបែងចែក​ជា ៥ ប្រភេទ និង​មាន​លក្ខណៈ​ពិសេស​ផ្សេង​ៗ​គ្នា

ប្រភព៖ Sanook ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម