គូទ​នារី​ៗបែងចែក​ជា ៥ ប្រភេទ និង​មាន​លក្ខណៈ​ពិសេស​ផ្សេង​ៗ​គ្នា

  • 2018-06-01 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​អ្នក​ឯកទេស​ផ្នែក​វះកាត់​កែ​សម្ផស្ស​លោក Mathew Schulman បាន​ឲ្យ​ដឹង​ថា​គូទ​របស់​ស្ត្រី​អាច​ត្រូវ​បាន​បែងចែក​ជា ៥ ប្រភេទ​ខុស​ៗ​គ្នា។ ប៉ុន្តែ​មួយ​ណា​ល្អ​ជាង​គេ អត្ថបទ​ខាងក្រោម​នឹង​ធ្វើឲ្យ​អ្នក​ភ្ញាក់ផ្អើល៖

១.គូទ​រាង​អក្សរ A

ទម្រង់​គូទ​អក្សរ A គឺជា​រាង​ពេញ​និយម​បំផុត ដែល​ស្ត្រី​ណា​ក៏​ចង់​បាន។ ស្ត្រី​ដែល​មាន​គូទ​បែបនេះ​គឺ​ល្អ​ខ្លាំង​ណាស់ ហើយ​ជាតិ​ខ្លាញ់​ត្រូវ​បាន​ចែកចាយ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​គូទ និង​ភ្លៅ។ ជាតិ​ខ្លាញ់​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​គូទ និង​ភ្លៅ​របស់​ស្ត្រី​ភាគច្រើន​ដោយសារ​អ័រម៉ូន estrogen។ ជា​អកុសល​កម្រិត​អ័រម៉ូនestrogenអាច​ថយ​ចុះ​ទៅ​តាម​អាយុ ដែល​នាំ​ឲ្យ​ជាតិ​ខ្លាញ់​នៅ​ពោះ និង​ពាក់​កណ្ដាល​គូទ​ទៅ​ជា​ធ្លាក់។ ដូច្នេះ​រូបរាង​នឹង​មើល​ទៅ​គួរ​ឲ្យ​ធុញ​ទ្រាន់។

២.គូទ​រាង​អក្សរ V

រាង Vជា​ទូទៅ​បំផុត​មាន​ទៅ​លើ​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​កម្រិត​អ័រម៉ូន estrogen តិច​តួច ហើយ​នារី​ក្មេង​ៗ​ខ្លះ​ក៏​មាន​គូទ​រាង​អក្សរ V ដែរ។ អ្នក​មាន​ទម្រង់​ត្រគាក​បែបនេះ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​ជាតិ​ខ្លាញ់​នឹង​ថយ​ចុះ។

៣.គូទ​រាង​មូល

នេះ​ជា​រាង​ត្រគាក​ល្អឥតខ្ចោះ​របស់​ស្ត្រី។ គូទ​មូល​ត្រូវ​បាន​កំណត់​ដោយ​ជាតិ​ខ្លាញ់​ ដែលប្រមូល​ផ្ដុំ​នៅ​ចំហៀង ហើយ​មនុស្ស​ស្រី​ណា​មាន​រាង​បែបនេះពិត​ជា​អស្ចារ្យ ព្រោះ​ជាតិ​ខ្លាញ់​ទាំង​នោះ​ល្អ​ចំពោះ​សុខភាព។

៤.គូទ​រាង​បេះដូង

មនុស្ស​ស្រី​ដែល​មាន​គូទ​រូបរាង​បេះដូង​បញ្ច្រាស គឺជា​រាង​ដែល​ស្អាត​គ្មាន​ពីរ។ អ្នក​ដែល​មាន​គូទ​បែបនេះ ពិតជា​សិចស៊ី ហើយ​ស្លៀកពាក់​បែប​ណា​ក៏​ស្អាត​ទាំងអស់។

៥.គូទ​រាង​ត្រីកោណ

រាង​បែប​នេះ ពិតជា​ពិសេស ព្រោះ​ជាតិ​ខ្លាញ់​ត្រូវ​បាន​ចែកចាយ​នៅ​ចង្កេះ នៅ​ពី​ក្រោយ បាន​ស្មើ​ល្អ៕

ចុចអាន៖ហេតុអ្វី​ប្រុស​ៗ​ចាប់អារម្មណ៍​លើ​នារី​ៗ​មាន​មើល​ត្រគាក​ធំ​ទៅ​វិញ?

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម