វិធី​ការពារ​កុមារពី​វីរុស​កូរ៉ូណា​ថ្មី​​ដ៏​កាច​សា​ហាវ ប៉ា​ម៉ាក់​គ្រប់​រូប​គួរ​យល់​ដឹង

  • 2020-01-28 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ដែល​វត្តមាន​ដ៏​គួរ​ឱ្យ​ខ្លាច​របស់​វីរុស​ថ្មី​កូរ៉ូណា​ ​បាន​លេច​មុខ​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​ជុំ​វិញ​ពិភពលោក​​រួម​មាន​ ប្រទេស​ អូស្រ្តាលី ចិន អាមេរិក ហុងកុង តៃវ៉ាន់ ថៃ វៀតណាម ព្រម​ទាំង​កម្ពុជា​ផង​ដែរ​នោះ ប្រជាជន​នៅ​គ្រប់​ទិស​ទី​កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង ចូលរួម​ការពារ​ខ្លួន​ពី​មេរោគ​រលាក​សួត​ដ៏​កាច​សាហាវ​នេះ។ ស្រប​នឹង​បញ្ហា​នេះ​ផង​ដែរ ប៉ា​ម៉ាក់ ឬ អាណាព្យាបាល​គ្រប់​រូប​គប្បី​យល់​ដឹង​ពី​វិធី​បង្ការ​ជំងឺ​រលាក​សួត​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​រួម​ចំណែក​ការពារ​កូន​តូចៗ​ដែល​ងាយ​ទទួល​រង​នូវ​ជំងឺ​នានា។

រូបតំណាង

សម្រាប់​អ្នក​មិន​ទាន់​បាន​ជ្រាប វីរុស​កូរ៉ូណា ​គឺ​ជា​ប្រភេទ​វីរុស​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ដូច​ជា​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឍិម​បូព៌ា (MERS) និង សាល (SARS) ។ វីរុសដែលកំពុងមានការរាតត្បាតស្ទើរតែគ្រប់ទិសទីនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម ជាពិសេសគឺ តាមទឹកមាត់ និង ការប៉ះពាល់អ្នកផ្ទុកជំងឺនេះផ្ទាល់។ ដូចនេះ ដើម្បី​ទប់​ស្កាត់​កូន​តូចៗ​ដែល​ពួក​គេ​មិន​ទាន់​ដឹង​ក្តី​ ឬ មិន​យល់​ដឹង​ពី​ការ​ការពារ​ខ្លួន​​ពី​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួនាទី​របស់​អាណាព្យាបាល​រួម​មាន៖

រូបតំណាង
  • ព្យាយាម​ការ​ពារ​កូន​របស់​លោក​អ្នក​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​ឱ្យ​អស់​ពី​លទ្ធភាព ព្រោះ​ក្មេង​តូចៗ​ងាយ​នឹង​កើត​មាន​ជំងឺ​ផ្តាសាយ​ ឬ គ្រុន​ក្តៅ​ជា​ប្រចាំ ។ ដូចនេះ បើ​សិន​ជា​អាច អំឡុង​ពេល​នេះ ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ពួក​គេ​ជា​ប្រចាំ។
រូបតំណាង
  • ត្រូវ​បង្រៀន ឬប្រាប់​កូនៗ​ឱ្យ​លាង​ដៃ​ឱ្យ​បាន​ស្អាត​នឹង​សាប៊ូ​ជា​ប្រចាំ​ ពី​ព្រោះ​ក្មេងៗ​ច្រើន​យក​ដៃ​កាន់​លេង​របស់​នេះ​នោះ​ច្រើន ដូច​នេះ​ការ​លាង​ដៃ​ពួក​គេ​ឱ្យ​ញឹក​ញាប់​ជា​វិធី​សម្លាប់​មេរោគ​ដ៏​ល្អ​ប្រសើរ។ ជា​ពិសេស ត្រូវ​ឱ្យ​ពួក​គេ​លាង​សម្អាត​មុន​ពេល និង ក្រោយ​ពេល​បរិភោគ​អាហារ។
រូបតំណាង
  • ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណី​អាហារ​របស់​កូន ជាពិសេស​អាហារ​ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​ក្តៅ​ខ្លួន ឬ ផ្តាសាយ។ ចំណី​អាហារ​ភាគ​ច្រើន​គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ក្មេងៗ​ឧស្សាហ៍​ធ្លាក់​ខ្លួន​ឈឺ ព្រោះ​ប្រព័ន្ធ​ភាព​សុំា​ក្នុង​រាង​កាយ​របស់​កូន​ក្មេង​មាន​សភាព​ខ្សោយ​ជាង​មនុស្ស​ធំ​ ដូចនេះ ពេល​ដែល​ឈឺ​ មិន​ងាយ​ជា​សះស្បើយ​ និង មាន​ការ​លំបាក​ក្នុង​ការ​លេបថ្នាំ​ជាដើម
រូបតំណាង
  • ត្រូវ​ពាក់​ម៉ាស​ឱ្យ​កូន​ជា​ប្រចាំ​រាល់​ពេល​ចេញ​ទៅ​ក្រៅ ជាពិសេស​ទី​ដែល​មាន​មនុស្ស​ច្រើន​ដូច​ជា​ នៅ​តាម​ផ្សារ សាលារៀន ឬ មន្ទីរពេទ្យ​ជាដើម។ មួយ​វិញ​ទៀត សម្រាប់​កុមារ​ធំ​ដឹង​ក្តី​ល្មម ប៉ា​ម៉ាក់​គួរ​ធ្វើការផ្តែផ្តាំ​កូន​ឱ្យ​នៅ​ឆ្ងាយ​ពី​​អ្នក​ដែល​មាន​អាការៈ ហៀរ​សំបោរ ផ្តាសាយ ក្អក​ ឬ កណ្តាស​ ដែល​សុទ្ធ​តែ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​កាច​សាហាវ​​នេះ៕
រូបតំណាង
រូបតំណាង

អានបន្ត​៖ តាមសាលារៀនទាំងឯកជននិងរដ្ឋ ក្រសួង​ស្នើ​ឲ្យពាក់ម៉ាសទាំងអស់គ្នា ការពារឆ្លង​​​វីរុស​កូរ៉ូណា​

ប្រភព៖ parenting ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម