របៀបរើសពណ៌ក្រែមឲ្យបានសក្ដិសមទៅតាមសម្បុរដែលមនុស្សស្រីត្រូវដឹង
- 2020-01-23 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបរើសពណ៌ក្រែមឲ្យបានសក្ដិសមទៅតាមសម្បុរដែលមនុស្សស្រីត្រូវដឹង
ក្រែមជារបស់សំខាន់របស់មនុស្សស្រី ប៉ុន្តែពេលខ្លះបើជ្រើសខុសពណ៌ខុសសម្បុរក៏មើលទៅមិនស្អាតមិនសមដែរ។ ថ្ងៃនេះ កញ្ញា នឹងលើកយករបៀបជ្រើសរើសពណ៌ក្រែមទៅតាមសម្បុរដែលនារីគួរតែចេះ ៖
១. សម្បុរស
មនុស្សស្រីដែលមានសម្បុរសអាចនិយាយបានថាងាយស្រួលក្នុងការជ្រើសពណ៌ក្រែមព្រោះលាបពណ៌អីក៏មើលទៅស្អាតដែរ។ ពណ៌ដែលកួរជ្រើសនោះមានដូចជា៖ ពណ៌ក្រហម
ពណ៌ទឹកក្រូច
ពណ៌ផ្កាឈូក
ពណ៌បែកស្វាយ
ពណ៌សាច់ ឬពណ៌ផ្សេងទៀត។
២. សម្បុរសណ្ដែកបាយ(សបែកលឿង)
សម្បុរប៉ុណ្ណឹងក៏មិនជាបញ្ហាក្នុងការជ្រើសពណ៌ក្រែមដែរ ព្រោះនៅតែមើលទៅស្អាតហើយបែបធម្មជាតិទៀតផង។ ពណ៌ដែលគួរលាបនោះមាន
ពណ៌ក្រហមស្រាល
ពណ៌បែកផ្កាឈូក
ទឹកក្រូចស្រាល
ពណ៌សាច់
៣. សម្បុរស្រគាំ ឬទង់ដែង
មនុស្សស្រីដែលមានសម្បុរបែបនេះគឺមើលទៅបែបស្រស់ស្អាតម្យ៉ាង ហើយពណ៌ដែលសមបំផុតនោះគឺ៖
ពណ៌សាច់
ក្រហមព្រឿងៗ
ផ្កាឈូកបែកក្រហមស្រាលៗ
៤. សម្បុរស្រអែម
អ្នកដែលមានសម្បុរនេះគឺមើលទៅស្រស់ ហើយពណ៌ដែលសមជាមួយស្បែកគឺ៖
ពណ៌ក្រហមក្រម៉ៅ
ពណ៌ស្វាយ
ពណ៌សាច់ស្រាលៗ
ចុចអាន៖បើមិនចង់ឲ្យមាត់ស្ងួត ប្រេះ ហើយអាក្រក់មើលទេ កុំធ្វើរឿង ៥យ៉ាងនេះ