តិចនិកផាត់មុខស្រស់ស្អាតយកហេង ក្នុងថ្ងៃសែនចូលឆ្នាំចិន
- 2020-01-21 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកផាត់មុខស្រស់ស្អាតយកហេង ក្នុងថ្ងៃសែនចូលឆ្នាំចិន
សម្រាប់អ្នកជាប់សែស្រឡាយចិន មិនដែលរំលងទេក្នុងឱកាសសែនចូលឆ្នាំចិនខាងមុខនេះ។ មិនត្រឹមតែជំនឿទៅលើផ្នែកសំណែនឡើយ សូម្បីតែរបៀបនៃការផាត់មុខ ក៏គួរជ្រើសស្ទីលមួយ ដែលស័ក្តសមនឹងឱកាសពិសេសបែបនេះ ដើម្បីបង្កបរិយាកាសឲ្យកាន់តែស្រស់បំព្រង យកលាភហេងចូលផ្ទះ។ មិនតែប៉ុណ្ណោះ តិចនិកផាត់មុខខាងក្រោម ក៏ជាជម្រើសល្អមួយសម្រាប់ពេលទៅដើរលេងផងដែរ។
លាបក្រែមពណ៌ក្រហម ពេញបបូរពេញ ឬអាចប្រើដៃជាជំនួយ ដើម្បីឲ្យសាច់ក្រែមចូលសព្វពេញបបូរមាត់។
ជ្រើសរើសគូល័រផាត់ភ្នែកដែលមានពណ៌ក្រហមបែកត្នោត ស្រាលស្រទន់ល្មម និងក្រមៅពេក ទើបស៊ីគ្នាជាមួយនឹងពណ៌ក្រែម។
គូសរោមចិញ្ចើមបែបធម្មជាតិនិងសិតឲ្យចេញសរសៃៗ កាន់តែស្រស់ស្អាត។
ជំនួសឲ្យការលាបពេញមាត់ អ្នកអាចលាបពណ៌ក្រហមតែខាងក្នុងក៏បានដែរ។
ពណ៌ក្រែមកំពុងតែក្រហមស្រាប់ ដូច្នេះអ្នកពុំចាំបាច់ផាត់គូល័រថ្ពាល់ក្រហមដិតខ្លាំងពេកទេ។
អាចបន្ថែម Eyeliner បានប៉ុន្តែមិនគួរគូសវែងពេកទេ៕
ចុចអានបន្ត៖ ឃ្លាផ្តល់កម្លាំងចិត្តដ៏មានន័យពីតារាល្បីៗ អានហើយជួយឲ្យមនុស្សស្រីកាន់តែមានឥទ្ធិពល