ស្រីៗ​ចូលចិត្ត​ពាក់​ម៉ាស់​ មិន​មែន​ព្រោះ​ឈឺ​ទេ​ណា៎ គឺ​ព្រោះ​ហេតុផល​ទាំង​នេះ​ទេ​តើ

  • 2020-01-21 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ទូ​ទៅ​ គ្រប់​គ្នា​​តែង​ពាក់​ម៉ាស់​នៅ​ពេល​ឈឺ ឬ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​ចាំ​បាច់​ឈឺ​នោះ​ទេ។ គេ​ច្រើន​ឃើញ​នារី​ពាក់​ជា​ញឹក​ញាប់​តែ​ម្តង ជា​ពិសេស ​នៅ​តាម​ផ្លូវ តាម​ផ្សារ ឬ នៅ​ព្រលាន​យន្ត​ហោះ​ ក៏​ឧស្សាហ៍​ជួប​ប្រទះ​ដែរ។ យ៉ាង​ណា​មិញ ការ​ដែល​ពាក់​ម៉ាស់​នេះ​ មិន​មែន​សុទ្ធ​តែ​មក​ពី​គាត់​ឈឺ​នោះ​ទេ អាច​មាន​ហេតុ​ផល​ច្រើន​ដូច​រៀប​រាប់​ខាង​ក្រោម៖

១. គាត់​មិន​បាន​ផាត់​មុខ​ ឬ Make Up

រូបតំណាង

ហេតុផល​ចម្បង​ដែល​អាច​ឱ្យ​នារី​ពាក់​ម៉ាស់​បិទ​បាំង​គឺ ព្រោះ​គាត់​អត់​បាន​ផាត់មុខ​ចេញ​មក​ក្រៅ។​ដូច្នេះ​ ដើម្បី​បិទ​បាំង​មុខ​ធម្មជាតិ​ដែល​គ្មាន​គ្រឿង​សម្អាង​ ឬ ​ភាព​គ្មាន​ជំនឿ​ចិត្ត​លើ​ផ្ទៃ​មុខ​របស់​គេ នារី​ច្រើន​តែ​យក​ម៉ាស​មក​ធ្វើ​ការ​បិទបាំង​ខ្លះ ​មិន​ចង់​ឱ្យ​អ្នក​ដទៃ​ឃើញ។ គួរ​ឱ្យ​កត់​សម្គាល់​ដែរ​ថា វិធី​នេះ​ច្រើន​តែ​តារា​ល្បីៗ​យក​មក​ប្រើ​នៅ​តាម​ផ្លូវ​ ឬ តាម​ព្រលាន​យន្ត​ហោះ​ជា​ដើម។

២. មុខ​កើត​មុន ឬ មាន​ស្នាម

រូបតំណាង

មុខ​កើត​មុន ឬ ស្នាម​សុទ្ធ​សឹង​ជា​បញ្ហា​និង​កង្វល់​របស់​នារី​។ កាល​ណា​ផ្ទៃ​មុខ​របស់​ពួក​គេ​ឡើង​មុន​ ឬ បន្សល់​នូវ​ស្លាក​ស្នាម​ដែល​ពិបាក​នឹង​បិទ​បាំង​ដោយ​គ្រឿង​សម្អាង គាត់​សុខ​ចិត្ត​ពាក់​ម៉ាស់​ពេញ​មួយ​ថ្ងៃ​តែ​ម្តង។

៣. ខ្លាច​គេ​ស្គាល់

រូបតំណាង

ហេតុ​ផល​មួយ​ទៀត​ដែល​នារី​ចូលចិត្ត​បិទ​បាំង​មុខ​ដោយ​ម៉ាស់​គឺ ព្រោះ​ពួក​គាត់​ទៅ​កន្លែង​ណា​មួយ​ដែល​មិន​ចង់​ឱ្យ​គេ​ស្គាល់ ឬ ចំណាំ​បាន​។ ដូច​នេះ​គាត់​ជ្រើស​រើស​ម៉ាស់​ជា​ គន្លឹះ​មួយ​ដែល​អាច​គេច​ពី​អ្នក​ស្គាល់​បាន។ គួរ​បញ្ជាក់​ថា ចំណុច​នេះ​ក៏​ឧស្សាហ៍​កើត​ឡើង​លើ​បុគ្គល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដែរ ព្រោះ​ទៅ​ណា​មក​ណា​ខ្លាច​គេ​ចោម​រោម​។

៤. ងាយ​ស្រួល​គេង

រូបតំណាង

អ្នក​ប្រហែល​ជា​យល់​អារម្មណ៍​មួយ​នេះ​ច្បាស់ ព្រោះ​ពេល​ខ្លះ​អ្នក​ហត់​នឿយ ហើយ​ចង់​គេង​សម្រាក​មួយ​ភ្លែត តែ​ខ្លាច​អាក្រក់​មើល ជាមួយ​នឹង​មុខ​មាត់ ជាពិសេស ការ​គេង​ចំហ​មាត់​ជាដើម​។ អ្នក​គិត​ថា បើ​អ្នក​ដទៃ​ឃើញ​រូបភាព​បែប​នោះ​ ច្បាស់​ជា​ខ្មាស​គេ​មិន​ខាន ជាពិសេស ពេល​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ចៀស​មិន​ផុត​ពី​ការ​គេង​តាម​ផ្លូវ​នោះ​ទេ ដូចនេះ​ត្រូវ​ត្រៀម​ម៉ាស់​ទុក​ឱ្យ​ហើយ៕

រូបតំណាង

អានបន្ត៖ មិន​សុភាព​ពេក ក៏​មិន​ឆើតឆាយ​ពេក​ជាមួយ​ម៉ូដ​អាវ​ក្រៅ​​ ដែល​អាច​ពាក់​បាន​ទាំង​ទៅ​ធ្វើ​ការ​ និង ដើរ​លេង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Siyou Tang