មិនសុភាពពេក ក៏មិនឆើតឆាយពេកជាមួយម៉ូដអាវក្រៅ ដែលអាចពាក់បានទាំងទៅធ្វើការ និង ដើរលេង
- 2020-01-16 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសុភាពពេក ក៏មិនឆើតឆាយពេកជាមួយម៉ូដអាវក្រៅ ដែលអាចពាក់បានទាំងទៅធ្វើការ និង ដើរលេង
សុភាពមួយចំនួនគាត់មានអាវក្រៅធំតែមិនចង់ពាក់មើលទៅសុភាពខ្លាំងពេក ឬ ក៏គាត់មានការលំបាកជាមួយនឹងការជ្រើសរើសឈុតឱ្យស៊ីគ្នា ដើម្បីមើលទៅទាក់ទាញជាដើម។ នៅពេលនេះ មិនបាច់រកនឹកច្រើននោះទេ! មកសាកល្បងនូវការផ្គុំឈុតសម្លៀកបំពាក់ដូចខាងក្រោម ដែលមើលទៅគួរឱ្យទាក់ទាញ ហើយ ជាម៉ូដពេញនិយម អាចជ្រើសរើសពាក់ទៅធ្វើការក៏បាន ដើរលេងក៏បាន។
១. អាវសខាងក្នុង អាវធំពីក្រៅ និង ខោជើងវែងជាប្រភេទសាច់ក្រណាត់ ឬ ខោខូវប៊យ
២. អាវខាងក្នុងពណ៌ផ្សេងពីអាវធំខាងក្រៅ រួចផ្គុំជាមួយសំពត់ខ្លីពណ៌ខ្មៅ សំពត់ក្រឡាផ្កា ឬ សំពត់ខោប៊យ
៣. ផ្គុំអាវខាងក្នុងពណ៌ផ្សេងពីឈុតអាវក្រៅ និង សំពត់ខ្លី ឬ ខោខ្លីដែលមានក្រឡាដូចគ្នា
អានបន្ត៖ ខោជើងខ្លីតឺនុយជាមួយអាវរលុងៗបន្តិច សែនកាលីបសម្រាប់មិត្តនារី