រឿង ៤យ៉ាង ដែលមនុស្សចង់ផ្លាស់ប្តូរក្នុងជីវិតប៉ុន្តែមិនអាចទៅរួច

  • 2020-01-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​យើង​ជៀស​មិន​ផុត​ពី​ការ​បដិសេធ​ឡើយ​ អ្នក​អាច​បដិសេធ​សំណើ​អ្នក​ដទៃ​ហើយ​គេ​ក៏​អាច​បដិសេធ​សំណើ​របស់​អ្នក​បាន​ដែរ​។ ប៉ុន្តែ​ពេល​ខ្លះ​វា​ពិត​ជា​ពិបាក​ ព្រោះ​អ្នក​មិន​អាច​ធ្វើ​តាម​ការ​បដិសេធ​របស់​ខ្លួន​ឯង​ទៅ​វិញ​។ ៤ ​យ៉ាង​ខាង​ក្រោម​ ជាអ្វីដែលអ្នកមិនអាចផ្លាស់ប្តូរ ឬ បដិសេធក្នុងជីវិតបាន ដោយសារឥទ្ធិពលពីមនុស្សជុំវិញខ្លួន៖

១. ការ​ទទួល​ខុស​ត្រូវ​ចំពោះ​នរណា​ម្នាក់​

ក្នុង​ស្ថាន​ភាព​ខ្លះ​ អ្នក​ពិត​ជា​នឿយ​ហត់​ចំពោះ​ការ​ទទួល​រ៉ាប់​រង​លើ​អ្នក​ដទៃ​ណាស់​ អ្នក​ព្យាយាម​បិទ​ភ្នែក​បិទ​ត្រចៀក​មិន​ចង់​ដឹង​មិន​ចង់​ឮ ​តែ​ធ្វើ​មិន​បាន​ទេ​។ ចំណុច​នេះ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ពិបាក​បំផុត​សម្រាប់​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ខ្លាំង ​ឧទាហរណ៍​ប្រសិន​បើ​មាន​គេ​មក​សុំ​ជំនួយ​ អ្នក​ពិត​ជា​មិន​អាច​ធ្វើ​ចិត្ត​ដាច់​ព្រងើយ​កន្តើយ​ជាមួយ​គេ​បាន​ទេ​ បើ​ទោះ​បី​ជា​អ្នក​ដឹង​ថា​ការ​ជួយ​យក​អាសា​អ្នក​ដទៃ​អាច​នឹង​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក៏​ដោយ​។

រូបតំណាង

២. មិន​ព្រម​ទទួល​ថា​មនុស្ស​រស់​នៅ​ដើម្បី​ស្លាប់

ស្តាប់​ទៅ​ដូច​ជា​ឆោត​ល្ងង់​បន្តិច ​ប៉ុន្តែ​នេះ​ជា​រឿង​ការ​ពិត​។ មនុស្ស​គ្រប់​គ្នា​ដឹង​ខ្លួន​ហើយ​ថា​គេ​មិន​អាច​រស់​នៅ​មាន​ជីវិត​អមតៈ​បាន​ទេ​ ចុះ​ហេតុអ្វី​បាន​ជា​ខំ​ធ្វើ​រឿង​គ្រប់​បែប​យ៉ាង​ខ្លាំង​ម្ល៉េះ ​អ្នក​ខ្លះ​សុខ​ចិត្ត​ទ្រាំ​ពិបាក​ធ្វើ​ការ​អត់​ងងុយ ​ទាំង​ដែល​ដឹង​ថា​គង់​តែ​មាន​ថ្ងៃ​ណា​មួយ​ខ្លួន​ត្រូវ​ស្លាប់​ទៅ​វិញ​ដដែល​។ ច្បាស់​ណាស់​មនុស្ស​គ្រប់​គ្នា​មិន​អាច​មក​គិត​គំនិត​ឆ្កួត​ឡប់​បែប​នេះ​ទេ​!

៣. ចង់​ដឹង​ចិត្ត​អ្នក​ដទៃ ទោះ​បី​ដឹង​ថា​វា​ជា​រឿង​លំបាក​យ៉ាង​ណា​ក៏​ដោយ ​តែ​អ្នក​មិន​អាច​បញ្ឈប់​សំណើ​មួយ​នេះ​បាន​ទេ​។ ដោយ​ហេតុ​ថា​មនុស្ស​គ្រប់​គ្នា​ចាំ​បាច់​រស់​នៅ​ដោយ​ការ​ប្រាស្រ័យ​ទាក់​ទង ​ដូច្នេះ​ខួរ​ក្បាល​របស់​អ្នក​ត្រូវ​ធ្វើ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​ វា​បញ្ជា​សតិ​អ្នក​ឱ្យ​ពិចារណា​លើ​រឿង​គ្រប់​យ៉ាង​ថា បើ​ធ្វើ​បែប​នេះ​អ្នក​ដទៃ​នឹង​គិត​បែប​ណា​? បើ​និយាយ​បែប​នោះ​អ្នក​ដទៃ​អាច​នឹង​ខឹង​ដែរ​ឬ​អត់​?

រូបតំណាង

៤. យក​ចិត្ត​យក​ជើង​អ្នក​ដទៃ អ្នក​ដឹង​ហើយ​ថា​មិន​គួរ​ធ្វើ​បែប​នេះ​ទេ ​ព្រោះ​ជីវិត​ជា​របស់​យើង​ មាន​សាច់​ការ​អ្វី​ដែល​យើង​ត្រូវ​ទៅ​យក​ចិត្ត​យក​ជើង​អ្នក​ដទៃ​? ប៉ុន្តែ​ចូរ​កុំ​ភ្លេច​ពាក្យ​ចាស់​មួយ​ឃ្លា​ដែល​ពោល​ថា​ «ងើយ​ស្កក​ឱន​ដាក់​គ្រាប់» មាន​រឿង​ខ្លះ​អ្នក​មិន​ត្រូវ​តាំង​ខ្លួន​សម្ញែង​ឫក​ដាក់​អ្នក​ដទៃ​ពេក​ទេ​ ត្រូវ​ចេះ​ឱន​លំទោន​បត់​បែន​ទៅ​តាម​កាលៈ​ទេសៈ​ខ្លះ៕

ចុចអាន៖សញ្ញា​៨យ៉ាង​​របស់​មនុស្ស​ដែល​ត្រូវ​ស្ពាយទុក្ខជាប់ខ្លួនអស់មួយជីវិត

ប្រភព៖ bornrealist ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម