Lisa ល្បី​ផ្ទុះ​នៅ​ចិន ព្រោះ​ប្រវែង​ជើង​វែង ខ្ពស់​ស្រឡះ​ដូច​កំពូល​តារា​ម៉ូដែល​​ពេល​រាំ

  • 2020-01-13 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​វីដេអូ​ឃ្លីប​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ប៉ុន្តែ​តារា​ចម្រៀង​ស្រី KPOP Lisa បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជាច្រើន​នៅ​ពេល​ធ្វើ​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី Produce 101។

មុន​នេះ​បន្តិច តារា​ចម្រៀង​ស្រី​ថៃ Lisa មក​ពី​ក្រុម​ចម្រៀង​កូរ៉េ BlackPink ទើប​តែ​ត្រូវ​បាន​ប្រកាស​ថា នាង​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​នៃ​កម្មវិធី​ប្រលង​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​គឺ Produce 101 របស់​ចិន ទន្ទឹម​នឹង​តារា​ល្បី​ឈ្មោះ​៣​ដួង​ទៀត​គឺ តារា​ចម្រៀង​តៃវ៉ាន់ Ella, Cai Xukun និង Johny J។

ថ្មី​ៗ​នេះ​បំផុត ក្រុម​គ្រូ​បង្វឹក​ទាំង​៤​បាន​បង្ហាញ​មុខ​ព្រម​គ្នា​ក្នុង​ថ្ងៃ​ថត​កម្មវិធី​ទី​១។ នៅ​ពេល​បង្ហាញ​មុខ​នេះ ម្ចាស់​បទ Playing With Fire ត្រូវ​បាន​ពិធីករ​សំណូមពរ​ឲ្យ​រាំ Free Style បទ Senorita ដោយ​មិន​មាន​ត្រៀម​មុន។ នៅ​ពេល​បង្ហាញ​ក្បាច់​រាំនេះ ស្រី​ស្អាត​វ័យ២២​ឆ្នាំ បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ដក​ភ្នែក​មិន​រួច​ពី​ខ្លួន ដោយ​បង្អួត​ជើង​ស្រឡូន​មិន​ចាញ់​តារា​ម៉ូដែល។

គ្រាន់​តែ​វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​បញ្ចេញ​ភ្លាម ឈ្មោះ​របស់ Lisa បាន​ក្លាយ​ជា​ឈ្មោះ​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ លើ​បណ្ដាញ​សង្គម​លេខ​១​ចិន Weibo ភ្លែត​តែ​ម្ដង៕

អានបន្ត៖ ​ Lisa ក្រុម BlackPink គឺ​ជា​តារា KPOP តែ​មួយ​គត់​ដែល​ស្លៀក​ពាក់​ស្អាត​ដាច់​គេ​ឆ្នាំ២០១៩

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម