Lisa ក្រុម BlackPink គឺ​ជា​តារា KPOP តែ​មួយ​គត់​ដែល​ស្លៀក​ពាក់​ស្អាត​ដាច់​គេ​ឆ្នាំ២០១៩

  • 2020-01-06 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ចំណោម​តារា​ចម្រៀង​កូរ៉េ​រាប់​រយ​រាប់​ពាន់​នាក់ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Lisa គឺ​ជា​សិល្បការិនី​តែ​មួយ​គត់​ត្រូវ​បាន ទស្សនាវដ្ដី Vouge ជ្រើស​ថា​ជា​តារា​​មាន​ស្ទីល​ស្លៀក​ពាក់​ស្អាត​បំផុត​ប្រចាំ​ឆ្នាំ។

សម្រាប់​អ្នក​គាំទ្រ វិស័យ​ចម្រៀង​កូរ៉េ ប្រាកដ​ជា​ដឹង​ស្រាប់​ហើយ​ថា តារា​ចម្រៀង​ស្រី​មក​ពី​ថៃ Lisa នៃ​ក្រុម​ចម្រៀង BlackPink តែង​​ទាក់​ភ្នែក​អ្នក​គាំទ្រ​គ្រប់​គ្នា​ដោយ​ការ​ស្លៀក​ពាក់​ដ៏​ទាន់​សម័យ​របស់​ខ្លួន។ ខណៈ​បណ្ដាញ​ព័ត៌មាន​អាស៊ី ឧស្សាហ៍​ចុះ​ផ្សាយ​ពី​ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​នោះ តែ​ព័ត៌មាន​ប៉ែក​អឺរ៉ុប​មិន​សូវ​បាន​ចុះ​ពី​ម្ចាស់​បទ Playing With Fire ឡើយ។

យ៉ាងណាក្ដី នៅ​ក្នុង​តារាង​បូក​សរុប​កំពូល​តារា​ស្រី​ដែល​ស្លៀក​ពាក់​ស្អាត​បំផុត​ឆ្នាំ​២០១៩​នោះ ទស្សនាវដ្ដី​លេខ​១​ពិភពលោក Vouge បាន​រួម​បញ្ចូល​ Lisa ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ​គឺ នាង​គឺ​ជា​តារា KPOP តែមួយ​គត់​នៅ​ក្នុង​តារាង​នេះ។

តាម​នោះ​ដែរ ប្រភព​នេះ​បាន​ឲ្យ​ដឹង​ថា រាល់​សំលៀកបំពាក់​ដែល​តារា​មក​ពី​ថៃ​នេះ​ស្លៀក​សុទ្ធ​តែ​ធ្វើ​ឲ្យ​នាង​លេច​ធ្លោ ​មិន​ថា​ឈុត​នោះ​ឡូយ​ឆាយ ឬ​សាមញ្ញ​យ៉ាងណាក៏ដោយ៕

អានបន្ត៖ ​ un Ji Hyun ក្លាយ​ជា​កំពូល​សេដ្ឋីនី​អចលនទ្រព្យ​ថ្មី វ៉ាមុខ​តារា​ប្រុស​​ជាច្រើន

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម