ផ្ការីកគ្រប់ចម្រុះ គ្រប់ប្រភេទ នៅខ្ពង់រាប Moc Chau ស្អាតក្នុងរដូវកាលនេះ
- 2020-01-09 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ការីកគ្រប់ចម្រុះ គ្រប់ប្រភេទ នៅខ្ពង់រាប Moc Chau ស្អាតក្នុងរដូវកាលនេះ
Moc Chau ជាតំបន់ខ្ពង់រាបទេសចរណ៍ ដែលទាក់ទាញអ្នកទស្សនាឲ្យរីករាយនឹងសម្រស់ផ្ការាប់ពាន់មិនចាញ់នៅ Da Lat។ ក្នុងរដូវកាលនេះ បើបានមកលេង Moc Chau ពិតជាមិនខកបំណងឡើយ។
ជាទូទៅ ចាប់ពីខែមករា ដល់ខែកុម្ភៈជារៀងរាល់ឆ្នាំ ផ្ការីកចម្រុះ ឆ្លុះពពកពណ៌ស បង្កើតជាផ្ទាំងទស្សនីយភាពស្រស់អស្ចារ្យ។ អ្នកថែចម្ការនៅទីនេះ ប្រាប់ថា ជាធម្មតាផ្ការីកស្រស់ស្អាតខ្លាំងចន្លោះ ២ -៣ សប្ដាហ៍ប៉ុណ្ណោះ ដូច្នេះគួរមកលេងឲ្យបានមុនបុណ្យចូលឆ្នាំចិនមកដល់។
កាន់តែពិសេស ខ្ពង់រាប Moc Chau សម្បូរផ្ការយពាន់នេះ មិនមែនរីកស្គុះស្គាយតែម្តុំៗដាច់ៗទេ គឺព័ទ្ធពេញចង្កេះភ្នំ តាមជ្រលងជាជួរៗតែម្តង។ សម្រស់ផ្កាច្រើនប្រភេទ ប្រៀបដូចជាស្ថានសួគិ៍លើដីធ្វើឲ្យមនុស្សគ្រប់គ្នាបានទៅដល់ រសាយចិត្តនឹងទិដ្ឋភាពគ្មានពីរនេះ។ បើសិនអ្នកចង់ទទួលបានអារម្មណ៍ពិសេសពីតំបន់ទេសចរណ៍ Moc Chau អ្នកគួរមកនៅពេលមានពន្លឺព្រះអាទិត្យ ព្រោះពេលនោះពន្លឺចែងចាំងតាមស្លឹកឈើនិងផ្កាលាយត្របាញ់គ្នា ពិតជាគាប់ភ្នែករកថាមិនត្រូវ។
កុំភ្លេចមកបំបាត់ទុក្ខនៅ Moc Chau ដែលទេសចរគ្រប់រូបអាចមកទទួលពណ៌ចម្រុះរបស់ផ្កាគ្រប់ទីកន្លែងនៅទីនេះ។ វាមានចម្ងាយត្រឹម ២០០ Km ពីភាគខាងលិចនៃទីក្រុងហាណូយ ប្រទេសវៀតណាម ដែលស្ថិតក្នុងតំបន់ Tan Lap និង ភូមិ Ang ៕
អានបន្ត៖ ទៅដើរលេងជាក្រុម ចង់បោះតង់សប្បាយ គួរត្រៀមអ្វីខ្លះកុំឲ្យស្មុគស្មាញ?