ទៅដើរលេងជាក្រុម ចង់បោះតង់សប្បាយ គួរត្រៀមអ្វីខ្លះកុំឲ្យស្មុគស្មាញ?
- 2019-12-16 09:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅដើរលេងជាក្រុម ចង់បោះតង់សប្បាយ គួរត្រៀមអ្វីខ្លះកុំឲ្យស្មុគស្មាញ?
គេងបោះតង់ មើលទៅសប្បាយម្យ៉ាងជាងគេងក្នុងបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់។ ដើរលេងកម្សាន្តបែបដំណើរផ្សងព្រេងទៀតនោះ ការបោះតង់កាន់តែសប្បាយប្លែកតែម្ដង។ តែយ៉ាងណាក៏ដោយ កុំឲ្យស្មុគស្មាញ អ្នកគួរត្រៀមសម្ភារៈមួយចំនួន ដើម្បីកុំឲ្យពិបាក។
# សំលៀកបំពាក់៖ គួរមានខោអាវជើងវែងការពារចៀសវាងមូសខាំនៅពេលយប់ ខោអាវតាមចំណង់ចំណូលចិត្ត (ទុកស្លៀកពាក់នៅពេលថ្ងៃ តែត្រូវមើលតាមអាកាសធាតុ)
#ថ្នាំសង្កូវដូចជា ថ្នាំចុកពោះ ប្រេងកូឡា ថ្នាំឈឺក្បាល ថ្នាំក្ដៅខ្លួន
#ថ្នាំការពារសត្វល្អិតខាំ មូស និងឡេការពារកម្ដៅថ្ងៃ
#កាបូបសម្រាប់ដាក់សម្ភារៈងូតទឹកដូចជា ច្រាសដុសធ្មេញ សាប៊ូកក់សក់ ច្រាសដុសធ្មេញ ហ្វូមលាងមុខ (របស់នីមួយៗ គួរដាក់ក្នុងបរិមាណល្មមប្រើសម្រាប់ ៣-៤ ថ្ងៃ)
#ភួយ ខ្នើយតូចល្មម
#ពិល Power Bank ឬអាគុយធុនតូចយកតាមខ្លួនបាន ដែកកេះ ខ្សែទុកចងអ្វីៗចាំបាច់
#អាហារសម្រន់៖ នំកញ្ចប់ទុកញ៉ាំពេលឃ្លាន
#ក្រដាសជូតមាត់ ចង់ប្លាស្ទិកទុកដាក់សំរាម
សម្ភារៈខាងលើសុទ្ធតែចាំបាច់សម្រាប់ដំណើរកម្សាន្តបោះតង់ ដែលអ្នកអាចយកអ្វីបន្ថែមទៀតក៏បាន ។ វាអាចនៅមានរបស់មួយចំនួនតូចទៀត តែអាស្រ័យទៅលើអ្នកប្រើនោះទេ៕
អានបន្ត៖ ទឹកធ្លាក់២កន្លែងនៅឡាវ ជិះមិនឆ្ងាយប៉ុន្មានពីកម្ពុជា បង្កប់ទេសភាពស្រស់ត្រកាលក្នុងរដូវនេះ