បច្ចុប្បន្ន​ជា​សេដ្ឋីនី​រយ​លាន​ដុល្លារ កាល​អាយុ១៤ ឆ្នាំ Angelababy រក​លុយ​បាន​​ពី​ដើរ​ម៉ូដ​​ក្នុង​ចំនួន​មួយ​គួរឲ្យភ្ញាក់ផ្អើល

  • 2020-01-09 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ចំនួន​ទឹក​លុយ​រក​បាន​កាលពី​យុវភាព​មិន​សូវ​បាន​ច្រើន​ក៏​ពិត​មែន តែ​តារា​សម្ដែង​ស្រី Angelababy នៅ​តែ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ដោយ​ចេះ​ឯករាជ្យ​តាំង​ពី​នៅ​ក្មេង។

អាច​និយាយ​បាន​ថា ក្នុង​ចំណោម​តារា​សម្ដែង​ស្រី​ចិន​ទាំង​អស់​នៅ​ពេល​នេះ តារា​សម្ដែង​ស្រី Angelababy គឺ​ជា​អ្នក​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ ដោយ​នៅ​ក្នុង​រឿង​ភាគ Interprener Era នាង​ទទួល​បាន​តម្លៃ​ខ្លួន​ដល់​ទៅ​១៥​លាន​ដុល្លារ សម្រាប់​រឿង​ចំនួន​៥០​ភាគ។

យ៉ាងណាក្ដី ទំរាំ​ឈាន​ដល់​ចំណុច​កំពូល​មួយ​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដោយ​នាង​បាន​ឈប់​ចាយ​លុយ​គ្រួសារ​តាំង​ពី​អាយុ​១៤​ ឆ្នាំ​មក​ម៉្លេះ។ តាម​នោះ​ដែរ នៅក្នុង​កម្មវិធី​ជជែក​កំសាន្ត​ថ្មី​បំផុត ប្រពន្ធ Huang Xiaoming បាន​ទម្លាយ​ថា នៅ​ក្នុង​វ័យ​១៤​ឆ្នាំ នាង​បាន​ដើរ​ថត​ម៉ូដែល​ឲ្យ​គេ ដោយ​ក្នុង​មួយ​ថ្ងៃ​នាង​ទទួល​បាន​៨០​ដុល្លារ។

នៅ​ពេល​ឮ​ដូច​នេះ តារា​សម្ដែង និង​ចម្រៀងប្រុស Wu Yifan បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដ្បិត​​កាលពី​​ជាង​១០​ឆ្នាំ​មុន រក​បាន​មួយ​ថ្ងៃ​៨០​ដុល្លារ​គឺ​មិន​អន់​ឡើយ ។ ដោយ​អតីត​សមាជិក​ក្រុម EXO បាន​ឲ្យ​ដឹង​ថា លោក​ក៏​ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​ដូច​គ្នា កាល​​រស់​នៅ​ប្រទេស​កាណាដា ដោយ​ទទួល​បាន​លុយ​មួយ​ម៉ោង​៦ដុល្លារប៉ុណ្ណោះ៕

អានបន្ត៖ ​ ឃើញ​ស្រី​ស្អាត​លើ​អ៊ីនធឺណេត ខំ​ញ៉ែ​ចង់​ស្លាប់​ តាម​ការ​ពិត​គឺ​ជា​ប្រុស​សោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម