ឃើញស្រីស្អាតលើអ៊ីនធឺណេត ខំញ៉ែចង់ស្លាប់ តាមការពិតគឺជាប្រុសសោះ
- 2020-01-08 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញស្រីស្អាតលើអ៊ីនធឺណេត ខំញ៉ែចង់ស្លាប់ តាមការពិតគឺជាប្រុសសោះ
ពិបាកបន្ទោសបុរសម្នាក់នេះដែរ ដ្បិតសួរថាមនុស្សប្រុសមួយណាដែលមិនចុះចាញ់នឹងសម្រស់របស់មនុស្សស្រីនោះ គ្រាន់តែក្នុងករណីនេះមិនមែនជានារីពិតតែប៉ុណ្ណោះ។
បណ្ដាញសង្គម Tinder គឺជាកម្មវិធីមួយដែលសម្រាប់មនុស្សប្រុសស្រីចុះឈ្មោះដើម្បីស្វែងរកសង្សារ។ មនុស្សមិនតិចឡើយដែលស្វែងរកបានស្នេហ៍ពិតរបស់ខ្លួនតាមរយៈកម្មវិធីនេះ។ អាស្រ័យហេតុនេះហើយ មនុស្សមិនតិចឡើយពីមួយថ្ងៃទៅមួយថ្ងៃបានជ្រើសយកម្មវិធីនេះដើម្បីស្វែងរកដៃគូជីវិត។
យ៉ាងណាក្ដី អ្នកណាក៏ដឹងដែរថា ឲ្យតែនៅលើអ៊ីនធឺណិតគឺគ្មានអ្វីសុវត្ថិភាពទាំងអស់ដោយអ្នកអាចត្រូវគេបោកប្រាស់គ្រប់ពេលវេលា។ ជាក់ស្ដែង មុននេះបន្តិច បុរសម្នាក់មកពីប្រទេសវៀតណាមទើបតែត្រូវគេបកអាក្រាតថា ជាមនុស្សប្រុសទេ តែនៅលើកម្មវិធី Tinder លោកបានតែងខ្លួនជាស្រី ហើយក៏ដាក់ភេទជាស្រីដូចគ្នា ដែលធ្វើឲ្យបុរសជាច្រើនឆាតមកញ៉ែលោក ដោយក្នុងចំណោមនោះ បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនថា លោកត្រូវបុរស តែងជាស្រីនេះបោកប្រាស់មនោសញ្ចេតនារបស់លោក។
បុរសវ័យ១៨ឆ្នាំ ឈ្មោះ Huynh Thai Thuan បានប្រើជំនាញផាត់មុខដ៏ប៉ិនប្រសប់របស់ខ្លួន ដើម្បីតែងជាស្រី។ ខណៈមនុស្សមិនតិចឡើយដែលបានស្ដីបន្ទោសរិះគន់លោកថា ដើរបោកប្រាស់គេ ក៏មានមនុស្សមិនតិចឡើយ បានកាន់ជើងលោកថា មកពីមនុស្សប្រុសទាំងនោះ លង់នឹងសម្រស់របស់គេខ្លួនឯង មិនអាចបន្ទោសប្រុសស្អាតអាយុ១៨ឆ្នាំនេះបានឡើយ។ ព្រោះបើមិនឆាតទៅញ៉ែគេមុន ក៏មិនជាន់អន្ទាក់បែបនេះដែរ៕
អានបន្ត៖ ទៅមើលខនសឺតជាមួយកូន អ្នកម្ដាយត្រូវយល់ច្រឡំថាជាសង្សាររបស់កូនព្រោះក្មេងស្អាតពេក