ស្អាតមិនធម្មតា! ក្មេងស្រីវ័យ ១០ឆ្នាំ ត្រូវបានគេដាក់នាម ជារាជនីសម្រស់នៃទីក្រុងសៀងហៃ

  • 2020-01-02 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេង​ស្រី​ដែល​មាន​ឈ្មោះ​ថា Bui Gia Han កើត​ឆ្នាំ ២០០៩ នៅ​ក្នុង​​​សង្កាត់ Man Hang នៃ​ទីក្រុង​សៀងហៃ។ ស្ថិត​ក្នុង​វ័យ​ក្មេង​ពិត​មែន ប៉ុន្តែ​ដោយ​សារ​តែ​​នាង​មាន​មុខ​មាត់​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រលាញ់ រួម​ទាំង​ស្នាម​ញញឹម​ស្រស់​ស្រាយ​ទាក់​ទាញ ធ្វើ​ឲ្យ​​កុមារី​រូប​នេះ ត្រូវ​បាន​គេ​ដាក់​នាម​ឲ្យ​ថា ជា​រាជិនី​សម្រស់​នៃ​ទី​ក្រុង​សៀង​ហៃ។

រូប​ភាព​ជា​ច្រើន​សន្លឹក​របស់​កុមារី​វ័យ​១០​ឆ្នាំ បាន​ទទួល​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន ហើយ​ចំនួន​អ្នក​តាម​ដាន​គាំ​ទ្រ​ក្នុង​បណ្តាញ​សង្គម​ Weibo ក៏​​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

បើ​ក្រឡេក​​​មើល​ពី​ទម្រង់​មុខ រូប​រាង និង​ស្ទីល​ស្លៀកពាក់​តុប​តែង​ខ្លួន​វិញ ពោរពេញ​ដោយ​ស្ទីល​ប្លែក​ៗ​រាប់​មិន​អស់​ មិន​ចាញ់​ក្រមុំ​ៗ​ប៉ុន្មាន​ទេ​។ លើស​ពី​នេះ​ Bui Gia Han បាន​អញ្ជើញ​ចូល​រួម​​និង​ជា​តំណាង ឲ្យ​​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ផង​ដែរ។

ទាំង​ស្រស់​ស្អាត​ ទាំង​លូត​កម្ពស់​លឿន​ប្លែក​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ប្រិយ​មិត្ត​​ជា​ច្រើន​​គិត​ថា​ នាង​តូច​នឹង​​អាច​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​បាន​​ នា​ពេល​អនាគត។ ​

ចុចអានបន្ត៖ ទៅ​មើល​ខនសឺត​ជាមួយ​កូន អ្នក​ម្ដាយ​ត្រូវ​យល់​ច្រឡំ​ថា​ជា​សង្សារ​របស់​កូន​ព្រោះ​ក្មេង​​ស្អាត​ពេក

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម