ស្វីតពេកហើយ! មិនគួរឱ្យជឿថាការឱ្យសូកូឡាជាកាដូ មានអត្ថន័យជ្រាលជ្រៅបែបនេះសោះ
- 2019-12-25 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វីតពេកហើយ! មិនគួរឱ្យជឿថាការឱ្យសូកូឡាជាកាដូ មានអត្ថន័យជ្រាលជ្រៅបែបនេះសោះ
អ្នកប្រហែលជាធ្លាប់ឱ្យ ឬ ទទួលបានសូកូឡាក្នុងថ្ងៃពិសេសៗហើយ។ សូកូឡាភាគច្រើនត្រូវបានគេជ្រើសរើសជាកាដូសម្រាប់ជូនមនុស្សជាទីស្រឡាញ់ និង ជាទីរាប់អាននៅជុំវិញខ្លួន។ យ៉ាងណាមិញ អ្នកប្រហែលជាមិនដឹងទេថា អត្ថន័យពីក្រោយការឱ្យសូកូឡានេះមានខ្លឹមសារយ៉ាងណាខ្លះនោះ។ នៅជុំវិញពិភពលោក សូកូឡាត្រូវបានគេជឿថាជាកាដូតំណាងឱ្យក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និង ភាពសប្បាយរីករាយ។ យ៉ាងណាមិញ វាអាចមានអត្ថន័យផ្សេងគ្នា អាស្រ័យលើអ្នកឱ្យ។
បើអ្នកទទួលបានសូកូឡាពីសមាជិកគ្រួសាររបស់អ្នក នោះមានន័យថាពួកគេចង់ចែករំលែកក្តីស្រឡាញ់ និង ចង់ឱ្យអ្នកប្រគល់ក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់ចំពោះគាត់ខ្លះផង។ បើសិនអ្នកទទួលបានសូកូឡាពីមិត្តប្រុស ឬ មិត្តស្រីរបស់អ្នក នោះមានន័យថាគេប្រាថ្នាឱ្យស្នេហាអ្នកទាំង២ មានភាពផ្អែមល្ហែម និង ស្រស់ស្រាយដូចសូកូឡាអ៊ីចឹង។ បើអ្នកជាមនុស្សស្រី ហើយទទួលបានសូកូឡាពីមនុស្សស្រីដូចគ្នា គឺវាអតំណាងឱ្យការខ្វល់ខ្វាយពីគ្នា និង តំណាងឱ្យមិត្តភាពស្អិតរមួត។ វាបង្ហាញថានាងចង់រក្សាមិត្តភាពរបស់អ្នកទាំង២ ឱ្យស្ថិតស្ថេរបែបនេះតទៅ ហើយ បើនាងធ្លាប់ធ្វើអ្វីដែលមិនគប្បីចំពោះអ្នក វាក៏អាចមានន័យថា នាងដឹងពីកំហុសរបស់ខ្លួន ហើយចង់ផ្សះផ្សាទំនាក់ទំនងវិញផងដែរ។
បើតាមជំនឿសាសនាខាងជនជាតិ Aztecs វិញ គេជឿថាគ្រាប់កាកាវដែលជាគ្រឿងផ្សំនៃការផលិតសូកូឡានោះជាកាដូដែលព្រះប្រទានឱ្យដូចនេះ ពួកគេត្រូវបន្តនូវការចែករំលែកកាដូនេះជូនគ្នាទៅវិញទៅមក ពិសេសជាងនេះទៅទៀត អត្ថន័យរបស់វាអាចលេចចេញជាក់ស្តែងតាមរយៈកាយវិការរបស់អ្នកឱ្យផ្ទាល់។ ឧទាហរណ៍ថាអ្នកឃើញនរណាម្នាក់មិនសប្បាយចិត្តរឿងអ្វីមួយ ហើយអ្នកចង់ធ្វើការលួងលោមគេតាមរយៈការឱ្យសូកូឡា នោះបញ្ចាក់ថាអ្នកមានចិត្តខ្វាយខ្វល់បារម្ភ និង យកចិត្តទុកដាក់ពីម្នាក់នោះ។
ដូចនេះ អត្ថន័យចម្បងរបស់សូកូឡាគឺ ចែករំលែកក្តីស្រឡាញ់ និង ការរាប់អានមនុស្សនៅជុំវិញខ្លួន។ ហេតុនេះហើយទើបវាក្លាយទៅជាកាដូដែលមានការពេញនិយមបំផុត និង តែងត្រូវបានគេជ្រើសរើសនៅក្នុងថ្ងៃពិសេស ឬ បុណ្យនានា ហើយការពេញនិយមនៃសូកូឡានេះនឹងមានងាយសាបសូន្យឡើយ៕
ចុចអានបន្ត៖ សាមញ្ញៗ ៥យ៉ាង បុរសតែងធ្វើដោយមិនដឹងខ្លួន តែនារីគិតថាទាក់ទាញ