សាមញ្ញៗ ៥យ៉ាង បុរសតែងធ្វើដោយមិនដឹងខ្លួន តែនារីគិតថាទាក់ទាញ
- 2019-12-18 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាមញ្ញៗ ៥យ៉ាង បុរសតែងធ្វើដោយមិនដឹងខ្លួន តែនារីគិតថាទាក់ទាញ
វាមិនមែនជាការងាយស្រួលឡើយក្នុងការទាក់ចិត្តនារីៗ ឱ្យចាប់ចិត្តទៅលើបុរសណាម្នាក់។ ពេលខ្លះបុរសខំប្រឹងយ៉ាងខ្លាំង ធ្វើរឿងជាច្រើន ដើម្បីឱ្យនារីយកចិត្តទុកដាក់ និង ផ្តោតអារម្មណ៍ទៅលើពួកគេ។ តែលទ្ធផល គឺខុសការរំពឹងទុក និងមិនងាយបានសម្រេចដូចបំណង។
ផ្ទុយស្រឡះពេលខ្លះទៀត បុរសធ្វើបានធ្វើសកម្មភាពដ៏សាមញ្ញៗ ដោយមិនដឹងខ្លួនសោះ ចេញពីចិត្ត និងជាធម្មជាតិរបស់បុរស តែត្រូវបាននារីខ្លះគិតថា សកម្មភាពទាំងនោះមានភាពទាក់ទាញទៅវិញ។
សកម្មភាពទាំងនេះសុទ្ធសឹងជាអ្វីដែលនារីចូលចិត្ត និងគិតថាគួរឱ្យចាប់អារម្មណ៍៖
១. ពេលបុរសមូរដៃអាវឡើង
ស្រីៗមួយចំនួនចូលចិត្តសកម្មភាពដែលបុរសមូរដៃអាវឡើង ហើយបញ្ចេញនូវកំភួនដៃរបស់ពួកគេ ព្រោះវាមើលទៅមានសភាពក្លាហាន មានទំនុកចិត្ត និងស្អាតបាត។
២. ពេលបុរសទើបភ្ញាក់ពីគេង
វាស្តាប់ទៅដូចចម្លែកក៏ពិតមែន ប៉ុន្តែពេលដែលបុរសទើបងើបពីគេង ហើយមានសក់រញ៉េរញ៉ៃ និងសំឡេងស្អកៗបន្តិច វាពិតជាមានភាពទាក់ទាញម្យ៉ាងដែលពិបាកនឹងនិយាយបរិយាយ។
៣. ពេលបុរសស្លៀកខោកីឡាជើងវែង ឬ អាវដៃវែង
អាវដៃវែង ឬ ខោកីឡារបស់បុរសសុទ្ធសឹងជាប្រភេទសម្លៀកបំពាក់ដែលនារីចូលចិត្ត។ ពេលពួកគាត់ស្លៀកពាក់បែបនោះ វាមើលទៅសុភាពរម្យទម គួរឱ្យគយគន់។
៤. ពេលបុរសសម្តែងចេញអារម្មណ៍ពិតរបស់ពួកគេ
ជាទូទៅ មនុស្សប្រុសមិនងាយបង្ហាញនូវអារម្មណ៍ និង ការគិតរបស់ពួកគេឡើយ ច្រើនតែទុកក្នុងចិត្ត។ ដូច្នេះ នៅពេលពួកគេបញ្ចេញវាចេញម្តងៗ គឺបង្ហាញពីភាពស្មោះត្រង់របស់ពួកគេ ហើយ ធ្វើឱ្យនារីពេញចិត្តទៀតផង។
៥. ពេលបុរសពាក់អាវស
អ្នកណាក៏ដឹងដែរថាពេលមនុស្សប្រុសពាក់អាវសគឺ ធ្វើឱ្យពួកគេមានភាពស្រស់សង្ហាទ្វេដង សឹងតែគុណនឹង ២ដងក៏ថាបាន។ អាវស ធ្វើឱ្យបុរសនោះមើលទៅសុភាព និង មានភាពស្អាតបាត ហើយបើថែមទ្រនុយជាមួយខោជើងវែង ព្រមទាំងពាក់ស្បែកជើងប៉ាតា ទៀតកាន់តែមានភាពស្រស់សង្ហា៕
អានបន្ត៖ ទាល់តែមាន Password គ្នាទើបបញ្ចាក់ថាស្រឡាញ់គ្នាពិត?