តើតារា K-pop ណាខ្លះ មានកិត្តិយសបានជួបសំណេះសំណាលនិងធ្វើការជាមួយប្រធានាធិបតីកូរ៉េ?
- 2019-12-24 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើតារា K-pop ណាខ្លះ មានកិត្តិយសបានជួបសំណេះសំណាលនិងធ្វើការជាមួយប្រធានាធិបតីកូរ៉េ?
ក្នុងចំណោមតារា K-pop រាប់ពាន់នាក់ មានតែប៉ុន្មានរូបប៉ុណ្ណោះដែលមានឱកាសនិងកិត្តិយស បានចូលជួបសំណេះសំណាលផ្ទាល់ ព្រមទាំងបានធ្វើការងារជាមួយប្រធានាធិបតីកូរ៉េតែម្តង។
Yoona (SNSD)
តារាស្រីរូបស្រស់ មកពីផលិតកម្ម SM បានចូលជួបប្រធានាធិបតីនិងស្រ្តីទី១ នៃប្រទេសកូរ៉េ ២ដងរួចមកហើយ។ Yoona ក៏បានខិតខំធ្វើការងារសប្បុរសធម៌ និងបានបរិច្ចាគថវិកា ដល់ទៅ៣០០លានវ៉ុន (ជាង២៥ម៉ឺនដុល្លារ) ដើម្បីជួយអ្នកក្រលំបាក។
Song Hye Kyo
នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ Song Hye Kyo បានជ្រើសរើសធ្វើជាដៃគូ របស់ប្រធានាធិបតី Moon Jae In ក្នុងការបើកពិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន – កូរ៉េ ដែលធ្វើឡើងនៅ Beijing ប្រទេសចិន។
Song Joong Ki and Kim Yuna
នៅក្នុងខែ មករា ឆ្នាំ២០១៨ Song Joong Ki បានចូលរួមនិងធ្វើជាឯកអគ្គរដ្ឋទូតតំណាងឲ្យទេសចរនៅកូរ៉េ ក្នុងពិធីបើកសម្ពោធ ប្រលានយន្តហោះ Incheon ច្រកទ្វារទី២។ ក្នុងនោះដែរ ឃើញមានវត្តមាន តារាសម្តែងស្រី Kim Yuna អមដំណើរជាមួយគ្នា រួមទាំងប្រនាធិបតីផងដែរ។
Red Velvet and Seo Hyun (SNSD)
នៅក្នុងខែមិនា ឆ្នាំ២០១៨ Seo Hyun សមាជិកក្រុម SNSD និងក្រុម Red Velvet បានអមដំណើរនិងមានការស្វាគមន៍ពីប្រធានាធិបតីកូរ៉េ ក្នុងការប្រគុំតន្រ្តីដ៏ពិសេសមួយរវាងកូរ៉េទាំងពីរ។ ជាពិសេសមានវត្តមានតារាចម្រៀងជើងចាស់ Cho Yong Pil និងក្រុមតារាស្រីនៃផលិតកម្ម SM ជាតំណាងឲ្យវប្បធម៌សិល្បៈនៃប្រទេសកូរ៉េ។
BTS
បុរសសង្ហារគួរឲ្យស្រលាញ់ទាំង៧រូប មកពីផលិតកម្ម Big Hit ត្បិតតែជាតារាផ្ទុះល្បីក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេក៏មានឱកាសបានជួបផ្ទាល់ជាមួយ ប្រធានាធិបតីនិងស្រ្តីទី១នៃប្រទេសកូរ៉េ បាន២ដងហើយ ក្នុងឆ្នាំ២០១៨។ លើកទី១ គឺនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅខែសីហា ឆ្នាំ២០១៨ ហើយក្រុម BTS បានឡើងនិយាយសន្ទរកថា អស់រយៈពេល ៦នាទី។ ក្រោយបាន២ខែ កន្លងផុតទៅ BTS បានជួបនិងសំណេះសំណាលជាថ្មីម្តងទៀតជាមួយប្រធានាធិបតីកូរ៉េ ក្នុងកម្មវិធីប្រគំតន្ត្រីមិត្តភាពបារាំង ដែលបានធ្វើឡើងនៅប្រទេសបារាំង។
Exo
នេះជារូបភាពមួយ ដែលក្រុម EXO បានចូលរួមកម្មវិធីជប់លៀង រវាងប្រធានាធិបតី Moon Jae In ប្រធានាធិបតី Donald Trump។ តារាកូរ៉េប្រុសមកពីផលិតកម្ម SM គឺជាក្រុមតែមួយគត់ ដែលបានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងព្រឹត្តិការណ៍ជួបសំណេះសំណាលរវាងប្រទេសធំៗទាំងពីរ។
Suzy
នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ Suzy បានអញ្ជើញជាភ្ញៀវកិត្តិយល ក្នុងកម្មវិធីសប្បុរសធម៌មួយមានឈ្មោះថា Friut of Love ធ្វើឡើងក្នុង Blue House។ អតីតសមាជិកក្រុម Miss A រូបនេះ ត្រូវបានគេស្គាល់ជាតារាសប្បុរសធម៌ ដូច្នេះហើយទើបបានជានាង ត្រូវបានអញ្ជើញក្នុងព្រឹត្តិការណ៍ដ៏ធំ។ មិនតែប៉ុណ្ណោះ Suzy បានបំពាក់កេតនភណ្ឌ កិត្តិយស ក្រោមគម្រោងសប្បុរសធម៌ Friut of Love នៅលើអាវរបស់ប្រធានាធិបតី Moon Jae In ផងដែរ៕
ចុចអានបន្ត៖ ក្រោយធ្លាយរូបពោះធំដូចមានទម្ងន់ Fan Bingbing យកកាបូបបាំងពោះជិត