ក្រោយធ្លាយរូបពោះធំដូចមានទម្ងន់ Fan Bingbing យកកាបូបបាំងពោះជិត

  • 2019-12-24 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុង​កម្រង​រូបភាព​ថ្មី កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​បង្អួត​សម្រស់​យ៉ាង​ស្រស់​ស្អាត ប៉ុន្តែ​នៅ​ចំណុច​ពោះ ត្រូវ​នាង​បិទ​បាំង​យ៉ាង​ជិត។ កាល​ពី​ថ្ងៃ​១៥ ខែ​ធ្នូ​ មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​កម្រង​រូបភាព​ថ្មី​របស់​តារា​សម្ដែង​ស្រី ចិន​ជួរ​មុខ Fan Bingbing នៅ​ពេល​នាង​កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​រូបភាព​ទាំង​នេះ ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ស្លៀក​ពាក់​យ៉ាង​ឡូយឆាយ និង​ទាន់​សម័យ ដោយ​គួប​ផ្សំមួក និង​ស្បែក​ជើង​កវែង​យ៉ាង​ស៊ីវិល័យ។

យ៉ាងណាក្ដី នៅ​ក្នុង​រូបភាព​ទាំង​នេះ គេ​មិន​អាច​សង្កេត​បាន​រង្វង់​ពោះ របស់​តួ​រឿង ព្រះនាងយេយេ​ឡើយ ត្បិត​នាង​បាន​ប្រើ​កាបូប​ទំហំ​ធំ មក​បាំង​ឡើង​ជិត។ គួរ​បញ្ជាក់​ផង​ដែរ រូបភាព​បាំង​ពោះ​នេះ​ត្រូវ​បាន​បង្ហោះ​ក្រោយ​ពេល រូបភាព​ស្រី​ស្អាត​រូប​នេះ​មាន​ពោះ​ធំ ដូច​កំពុង​មាន​ទំងន់ កាល​ពី​ដើម​ខែ​នេះ។

យ៉ាងណាក្ដី ភាគី​របស់ Fan Bingbing បាន​ចេញ​មុខ​បដិសេធ​យ៉ាង​ដាច់​អហង្កា​ដោយ​បាន​បក​ស្រាយ តារា​របស់​ខ្លួ​ន​គ្រាន់​តែ ញ៉ាំ​ច្រើន​ហើយ​ប៉ោង​ពោះ​ប៉ុណ្ណោះ មិន​មែន​នាង​មាន​ទម្ងន់​ឡើយ៕

ចុចអានបន្ត៖ សម្រស់មុននិងក្រោយចូលសិល្បៈរបស់រាជិនីសម្រស់ និងប្រុសស្អាតចិនបង្កចម្រូងចម្រាស់

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel