Jennie ក្រុម BlackPink ជាប់ឈ្មោះជាតារាស្រីដែលស៊ីកាមេរ៉ាបំផុតប្រចាំឆ្នាំ
- 2019-12-23 07:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennie ក្រុម BlackPink ជាប់ឈ្មោះជាតារាស្រីដែលស៊ីកាមេរ៉ាបំផុតប្រចាំឆ្នាំ
តារាចម្រៀងស្រីកូរ៉េ Jennie ទើបតែត្រូវបានបណ្ដាញព័ត៌មានកូរ៉េបោះឆ្នោតជា សិល្បការិនីដែលមានទម្រង់មុខកាមេរ៉ាដាច់គេសម្រាប់ឆ្នាំ២០១៩។
មុននេះបន្តិច សមាជិកកំពូលក្រុមចម្រៀងកូរ៉េ BlackPink នាង Jennie បានបង្ហាញវត្តមានក្នុងកម្មវិធី Photopgrapher’s Night Year End Party ដែលត្រូវបានប្រារព្ធធ្វើឡើងដោយសមាគមអ្នកថតរូបកូរ៉េ។ នៅក្នុងកម្មវិធីដដែលនេះដែរ ស្រីស្អាតកើតឆ្នាំ១៩៩៦ ត្រូវបានគេប្រគល់ពានជាសិល្បករិនីដែលមានទម្រង់មុខស៊ីកាមេរ៉ាដាច់គេសម្រាប់ឆ្នាំ២០១៩។
ម្ចាស់បទ Solo បច្ចុប្បន្នគឺជាអ្នកតំណាងរបស់ម៉ាកផលិតផលល្បីឈ្មោះជាច្រើននៅជុំវិញពិភពលោក។ ជាងថតរូបជាច្រើនបានឲ្យដឹងថា ទម្រង់មុខរបស់ Jennie គឺអាចថតបានស្ទើរតែគ្រប់ concept ទាំងអស់ ទើបធ្វើឲ្យពួកគេសម្រេចចិត្តជ្រើសបោះឆ្នោតឲ្យនាង។
មិនត្រឹមតែជាអ្នកតំណាងរបស់ផលិតផលជាច្រើននោះទេ តារាអាយុ២៣ឆ្នាំរូបនេះ ក៏ជាជំរើសទី១នៃទស្សនាវដ្ដីមិនតិចឡើយ ដោយនាងសុទ្ធត្រូវបានថតជាតារាគ្របមុខទាំងអស់។ ថ្មីនេះបំផុត នាងគឺជាតារាគ្របមុខនៃទស្សនាវដ្ដីល្បីឈ្មោះ ELLE លេខចេញផ្សាយខែតុលា៕
ចុចអានបន្ត៖ សម្រស់មុននិងក្រោយចូលសិល្បៈរបស់រាជិនីសម្រស់ និងប្រុសស្អាតចិនបង្កចម្រូងចម្រាស់