សម្រស់មុននិងក្រោយចូលសិល្បៈរបស់រាជិនីសម្រស់ និងប្រុសស្អាតចិនបង្កចម្រូងចម្រាស់
- 2019-12-23 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់មុននិងក្រោយចូលសិល្បៈរបស់រាជិនីសម្រស់ និងប្រុសស្អាតចិនបង្កចម្រូងចម្រាស់
ទោះបីជាត្រូវបានអ្នកគាំទ្រដាក់រហស្សនាមថាជារាជិនីសម្រស់ ក៏ដូចជាបុរសសង្ហារផុតលេខក៏ដោយ តែរូបសម្បត្តិរបស់សិល្បករ សិល្បការិនីចិនទាំងនេះ មុនពេលឈានជើងចូលសិល្បៈគឺសុទ្ធតែខុសគ្នាដូចមេឃ និងដី។ ប្រការបានធ្វើឲ្យរហស្សនាមរបស់ពួកគេរងចម្រូងចម្រាស់ជាខ្លាំង ត្បិតទស្សនិកជនពោលថា នេះមិនមែនជាសម្រស់ធម្មជាតិ។
១. Ju Jing Yi
កើតឆ្នាំ១៩៩៤ អតីតសមាជិកក្រុមចម្រៀង SH48 ត្រូវបានគេដាក់រហស្សនាមថាជារាជិនីសម្រស់ដែល៤០០០ឆ្នាំ ទើបមានម្នាក់។ យ៉ាងណាក្ដី រូបមុនចូលសិល្បៈរបស់នាងគឺខុសពីពេលនេះទាំងស្រុង។ មនុស្សជាច្រើនបានសង្ស័យថានាងបានឆ្លងកាត់មុខកាំបិតរួចហើយ។
២. Fan Cheng Cheng
ប្អូនប្រុសសំណព្វរបស់កំពូលតារាសម្ដែងស្រី Fan Bingbing មានរូបសម្បត្តិទាក់ភ្នែកមិនធម្មតា យ៉ាងណាក្ដី រូបភាពរបស់លោកកាលមិនទាន់ហាត់រៀននៅកូរ៉េគឺខុសពីពេលនេះទាំងស្រុង។
៣. Wei Daxun
រូបមុនចូលសិល្បៈរបស់មិត្តប្រុស Yang Mi និងបច្ចុប្បន្នគឺប្រៀបដូចមនុស្ស២នាក់ដាច់គ្នា។ មួយផ្នែកគឺមកពីកាលពីមុន ប្រុសស្អាតនេះមានរាងធាត់។
៤. Xu Kai
កាលនៅធ្វើជាម៉ូដែល ហើយមិនទាន់ចាប់អាជីពសម្ដែង ប្រុសស្អាតរូបនេះមានរូបសម្បត្តិសាមញ្ញជាងពេលនេះច្រើន បើតាមការសង្កេតរបស់អ្នកគាំទ្រ។
៥. Cai Xu Kun
ជាតារាចម្រៀងល្បីលំដាប់កំពូលនាពេលបច្ចុប្បន្ន តែរូបពីអតីតធ្វើឲ្យប្រុសស្អាតរូបនេះ ជឿជាក់ថាលោកពិតជាធ្លាប់ឆ្លងកាត់កែសម្ផស្សពិតមែន។
៦. Xiao Zhan
តារាចម្រៀង និងសម្ដែងកំពុងឡើងកូដរូបនេះ ត្រូវបានគេសន្និដ្ឋានប្រាកដជាធ្លាប់ឆ្លងកាត់ការវះកាត់ត្របកភ្នែក២ជាន់ច្បាស់ណាស់។
៧. Yang Zi
Yang Zi ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាតារាស្រីជួរមុខឆ្លងកាត់កែសម្ផស្សច្រើនជាងគេ ត្បិតរូបមុនចូលសិល្បៈរបស់នាង ខុសពីពេលបច្ចុប្បន្នច្រើនផ្នែកជាងគេ៕