ចំណុចពិសេសៗ បង្ហាញថាការ​​ចេញ​ដំណើរ​ទៅ​លំហែកាយ​ធ្វើ​ឱ្យ​បេះដូង​លោត​ញាប់​ញ័រ​ជាង​បាន​រៀប​ការ​ទៀត​

  • 2019-12-23 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់ៗ​មាន​ក្តី​ស្រមៃ​ផ្សេង​គ្នា អ្នក​ខ្លះ​គ្រាន់​តែ​ចង់​សន្សំ​ប្រាក់​ដើរ​លេង​ជុំ​វិញ​ពិភពលោក​ អ្នក​ខ្លះ​ស្រមៃ​ចង់បាន​ផ្ទះ​វីឡា អ្នក​ខ្លះ​ចង់​បាន​ឡាន​ទំនើប​ អ្នក​ខ្លះ​សន្សំ​លុយ​ទុក​រៀប​ការ​កសាង​គ្រួសារ​មួយ​គឺ​គ្រប់​គ្រាន់។ ដោយ​មាន​ក្តី​ស្រមៃ​ផ្សេងៗ​ គ្នា​នេះ​ឯង ធ្វើ​ឱ្យ​ការ​ចំណាយ​ថវិការ​របស់​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា ហើយ​ការ​ចំណាយ​នោះ​ទៀត​សោត​គឺ​ ជា​សិទ្ធ​ផ្ទាល់​ខ្លួន​របស់​គ្រប់​គ្នា គ្មាន​នរណា​អាច​វាយ​តម្លៃ ឬ រិះ​គន់ នូវ​របៀប​ដែល​គេ​ចាយ​វាយ​បាន​នោះ​ទេ។ យ៉ាង​ណា​មិញ មនុស្ស​មួយ​ចំនួន​ធំ​តែង​ប្រាថ្នា​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​មិន​ថា​ជិត​ ឬ ឆ្ងាយ ហើយ​មាន​​ហេតុ​ផល​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ការ​ធ្វើ​ដំណើរ​ទៅ​លំហែកាយ​គឺ ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​រំភើប និង សប្បាយ​ចិត្ត​ជាង​បាន​រៀប​ការ​ទៀត​ផង។

រូបតំណាង

**១. ភាព​ត្រេកអរ​​នឹង​ការ​ធ្វើ​ដំណើរ**

សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ គ្រាន់​តែ​គិត​ថា​នឹង​បាន​ដើរ​លេង​លំហែកាយ​គឺ​មាន​ការ​ត្រកអរ​ទុក​មុន​បាត់​ទៅ​ហើយ។ ភាព​រំភើប រីករាយ​នឹង​ការ​រៀប​ចំ​ឥវ៉ាន់​ដាក់​កាបូប ឬ វ៉ាលី ការ​កក់​កន្លែង​ស្នាក់​នៅ ការ​ឆែក​រក​កន្លែង​ដើរ​កម្សាន្ត ការ​បបួល​មិត្ត​ភ័ក្តិ ឬ គ្រួសារ​ និង ពេល​វេលា​នៅ​តាម​ផ្លូវ​ជា​ដើម សុទ្ធ​សឹង​ជាអារម្មណ៍​ដែល​ឱ្យ​អ្នក​រំជើប​រំជួល​ និង មាន​ក្តី​សុខ​ជា​ខ្លាំង។

រូបតំណាង
រូបតំណាង

២. គ្មាន​អ្វី​អាច​ជំនួស​ការ​ធ្វើ​ដំណើរ​លំហែកាយ​ឡើយ

ថ្វី​ត្បិត​តែ​ ការ​សិក្សា ការ​ងារ ការ​រៀបការ គឺ​ជា​រឿង​សំខាន់​ក្នុង​ឆាក​ជីវិត តែ​អ្នក​មិន​អាច​រំលង​ការ​ដើរលេង​លំហែកាយ​បាន​ឡើយ ព្រោះ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ជីវិត ហើយក៏ជា​ឱសថ​ផ្នែក​ផ្លូវ​ចិត្ត​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត​ផង។ ការ​ឆ្លៀត​ពេល​លំហែកាយ​គឺ​ជា​រឿង​សំខាន់​ស្រប​ពេល​ដែល​អ្នក​ទំនេរ​ពី​ការងារ ឬ មុខ​របរ ព្រោះ​វា​ជួយ​សម្រួល​ផ្នែក​អារម្មណ៍​របស់​អ្នក​ ជួយ​បំបាត់​ទុក្ខ​កង្វល់ និង ការ​ស្រ្តេស​ជាដើម។

រូបតំណាង

៣. ការ​ចំណាយ​ប្រាក់​លើ​ការ​ដើរ​កម្សាន្ត​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី

អ្នក​ខ្លះ​គាត់​ច្រើន​ចំណាយ​ប្រាក់​មួយ​ចំនួន​ធំ​របស់​ពួកគាត់​ ទៅ​លើ​ការ​ដើរ​​ទិញ​ឥវ៉ាន់​ជាដើម តែ​វា​មិន​សូវ​បាន​ផ្តល់​នូវ​បទពិសោធន៍ ឬ មេរៀន​អ្វី​ថ្មី​សម្រាប់​ជីវិត​ឡើយ។ សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​ផ្សង​ពេ្រង ពួក​គាត់​តែង​សន្សំ​ប្រាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​លំហែកាយ​តាម​ទី​កន្លែង​ផ្សេងៗ​តាម​លទ្ធភាព មិន​ថា​នៅ​ក្នុង​ស្រុក ឬ ក្រៅ​ស្រុក​ ពិ​ព្រោះ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត គឺ​តែង​ផ្តល់​ឱ្យ​គាត់​មិន​ត្រឹម​តែ ភាព​សប្បាយ​រីករាយ​ផ្នែក​ផ្លូវ​អារម្មណ៍​នោះ​ទេ គឺ​ថែម​ទាំង​មក​ជាមួយ​បទពិសោធន៍​ និង មេរៀន​ថ្មីៗ​ក្នុង​ឆាក​ជីវិត​ទៀត​ផង។ ហេតុ​នេះ​ហើយ ទើប​អ្នក​ខ្លះ​ស្រឡាញ់​ពេញចិត្ត​នឹង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​យ៉ាង​ខ្លាំង​រហូត​ដល់​ថា​ ការ​រៀបការ​មិន​ដូរ​ផង៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

អានបន្ត៖ មុនបោះជំហានចូលទៅឆ្នាំថ្មី គួរត្រៀមរបស់ ៥យ៉ាងជាប់ខ្លួន ដើម្បីសុភមង្គលនៃជីវិត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម