កំពូលតារាស្រីចិនទ្រព្យរយលានដុល្លារ តែមិនហ៊ានញ៉ាំ សល់តែឆ្អឹង
- 2019-12-23 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាស្រីចិនទ្រព្យរយលានដុល្លារ តែមិនហ៊ានញ៉ាំ សល់តែឆ្អឹង
ជាមួយនឹងជំនឿជឿជាក់យ៉ាងមុតមាំថា ឲ្យតែស្គមស្លៀកពាក់ក្រណាត់ជូតឥដ្ឋក៏ស្អាតនោះ កំពូលតារាស្រីជាច្រើនរូបបានបង្អត់ខ្លួនឯងរហូតនៅសល់ត្រឹមស្បែកដណ្ដប់ឆ្អឺង។
ខុសពីពិភពសិល្បៈប្រទេសដទៃនៅក្នុងតំបន់អាស៊ី នៅក្នុងសិល្បៈចិន មិនតារាប្រុស ឬតារាស្រីគឺត្រូវតែមានរាងស្គមជានិច្ច។ សូម្បីតែប្រទេសកូរ៉េដែលនិយមតារារាងស្គមនោះ ក៏មិនស្គមដល់តារាមកពីប្រទេសចិនដែរ។ សិល្បករមកពី ចិន គ្រាន់តែឡើងគីឡូតែបន្តិច នឹងត្រូវអ្នកប្រើបណ្ដាញសង្គមរិះគន់ភ្លាម។
ដោយសារហេតុនេះហើយ ពួកគេត្រូវហាត់ប្រាណសឹងរាល់ថ្ងៃ ថែមទាំងត្រូវបង្អត់អាហារជាប្រចាំ។ រហូតដល់មនុស្សជាច្រើនបានបង្ហាញក្ដីអាណិតដល់សិល្បករទាំងនេះ ត្បិតពួកគេសុទ្ធតែជាសេដ្ឋីនីរាប់រយទៅរាប់ពាន់លានដុល្លារ ប៉ុន្តែពួកគេយ៉ាងច្រើនបានញ៉ាំអាហារ២ពេលប៉ុណ្ណោះ ដោយភាគច្រើនគឺញ៉ាំមួយពេលប៉ុណ្ណោះ។
គេនៅចាំបានយ៉ាងច្បាស់ថា នៅពេលចូលរួមក្នុងកម្មវិធីភ្លក់ម្ហូបមួយ កំពូលតារាសម្ដែងស្រី Yang Min នៅពេលត្រូវញ៉ាំមីសាកនោះ ស្រីស្អាតរូបនេះញ៉ាំត្រឹម១សសៃឲ្យគត់ ព្រោះខ្លាចឡើងគីឡូ។ រីឯកំពូលតារាភាពយន្ត Angelaby វិញ នៅពេលថតកម្មវិធី Running Man នៅពេលត្រូវគេឲ្យញ៉ាំពោតលីងនោះ សូម្បីតែមួយគ្រាប់ក៏មិនហ៊ានញ៉ាំដែរ ដែលធ្វើឲ្យបរិយាកាសកម្មវិធីប្រែជាអាប់អួយ៉ាងខ្លាំង។ នៅក្នុងកំពូលតារាស្រីចិនដែលមានរាងដូចគ្រោងឆ្អឹងរូមមាន Yang Mi, Agelababy, Zheng Shuang និង Wu Jin Yan ជាដើមដែលសុទ្ធតែជាសេដ្ឋីនីរាប់រយលានដុល្លារទាំងអស់៕
ចុចអានបន្ត៖ ប្ដីប្រពន្ធ ចៀវៃ ដើរលេងជាមួយ Shu Qi ទុកឲ្យកូននៅផ្ទះ