ប្ដីប្រពន្ធ ចៀវៃ ដើរលេងជាមួយ Shu Qi ទុកឲ្យកូននៅផ្ទះ
- 2019-12-20 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធ ចៀវៃ ដើរលេងជាមួយ Shu Qi ទុកឲ្យកូននៅផ្ទះ
ក្រោយពេលរៀបការបាន៣ ឆ្នាំ អ្នកគាំទ្រ បានបង្ហាញក្ដីរំភើបជាខ្លាំងនៅពេលចុងបញ្ចប់ ប្ដីប្រពន្ធរបស់តារាសម្ដែងស្រី Ruby Lin និងតារាសម្ដែងប្រុស Wallace Huo កំពុងមានសុភមង្គលពិតៗ មិនដូចពាក្យចចាមអារ៉ាម។
បណ្ដាញបណ្ដាញព័ត៌មាន Sina បានចុះផ្សាយពីកម្រងរូបភាពហូបចុកនៅផ្ទះរបស់កំពូលតារាសម្ដែងស្រីតៃវ៉ាន់ Shu Qi។ នៅក្នុងរូបភាពទាំងនេះ គេឃើញថា មានវត្តមានរបស់គូស្នេហ៍ប្ដីប្រពន្ធ Ruby Lin និង Wallace Huo ព្រមទាំងសិល្បករផ្សេងទៀតផងដែរ។
គេសង្កតឃើញថា ប្រុសស្អាត Wallace Huo បានញញឺមយ៉ាងស្រស់ ខុសពីរូបភាពធម្មតា ដែលមុខលោកតែងស្មើជានិច្ច។ ប្តីរបស់ចៀវៃ ហាក់មានសុភមង្គលខ្លាំង នៅពេលទៅតាមប្រពន្ធ ហើយមកលេងផ្ទះមិត្តភ័ក្ដិបែបនេះ។ តាមសម្ដីរបស់ Shu Qi ការជួបជុំនេះ គឺសិល្បករទាំងអស់មិនបានយកកូនតាមឡើយ គឺមកតែខ្លួនប៉ុណ្ណោះ ព្រោះយូរៗទើបបានលំហែអារម្មណ៍ម្ដង។
វត្តមានរបស់ប្ដីប្រពន្ធ តួរឿង ព្រះនាងយេយេ បានពន្លត់អស់រាល់មន្ទិលសង្ស័យដែលគូស្នេហ៍មួយនេះកំពុងជួបបញ្ហារកាំរកូសរឿងស្នេហា ដែលព័ត៌មានតែងចុះផ្សាយជានិច្ចកាល។
គួរនិយាយផងដែរ Ruby Lin និង Shu Qi គឺជាមិត្តស្និទ្ធិស្នាលរាប់សិបឆ្នាំមកហើយ ដោយអ្នកទាំង២តែងណាត់គ្នាដើរលេងតែ២នាក់ជានិច្ច ដោយកាលពីខែមុន អ្នកទាំង២បានបណ្ដើរគ្នាទៅលេងទីក្រុងតូក្យូ ប្រទេសជប៉ុន៕
អានបន្ត៖ ប្ដីរបស់ត្រចៀកកាំត្រូវគេចោទជំពាក់គេ២៨លានដុល្លារមិនសង ហើយគំរាមគេទៀត